មិនឱបដៃមើល សិល្បករ និងពលរដ្ឋខ្មែរចូលរួមបរិច្ចាគថវិកាជួយនាយ តាក់ស៊ី ក្រោយពិធីករ ជា វណ្ណារិទ្ធ ធ្វើរឿង១នេះ

ពិធី​ករ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ ជា ​វណ្ណា​រិទ្ធ​ បាន​អំពាវ​នាវ​សុំ​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ​ជួយ​ដល់​តារា​កំប្លែង​នាយ ​តាក់​ស៊ី​ ដែល​កំពុង​សម្រាក​ព្យាបាល​​នៅ​ក្នុង​មន្ទីរពេទ្យ​ ដោយ​សារ​​​ជំងឺ​ទឹក​នោម​ផ្អែម​​ដើម្បី​ឱ្យ​គាត់​បាន​បន្ត​ផ្ដល់​សំណើច​ និង​ភាព​រីករាយ​ដល់​មហាជន​ដែល​តែង​និយម​គាំទ្រ​គាត់​ផង​ចុះ​។​​

គ្រាន់​តែ​ទទួល​បាន​សារ​អំពាវនាវ​នេះ​ភ្លាម ​បង​ប្អូន​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ផ្ញើ​ជា​ថវិកា​តាម​រយៈ​ ABA​ របស់​លោក​ ប៉ុល​ សា​រឿង​ ហៅ ​តាក់​ស៊ី​​​ ដើម្បី​ជួយ​សម្រាល​បន្ទុក​ខ្លះ​របស់​លោក​​ និង​ក្រុមគ្រួសារ​​។​​​​ ពិត​ណាស់​ ក្នុង​អំឡុង​ពេល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​តម្រូវ​ឱ្យ​ធ្វើ​ការ​លាង​ឈាម​ ដែល​ការ​លាង​នេះ​ដែរ​ធ្វើ​ឡើង​ ​៣​ ដង​ក្នុង​ ១​អាទិត្យ​ និង​មួយ​ទៀត​នោះ​​ត្រូវ​វះ​កាត់​ប្ដូរ​ក្រលៀន​ថ្មី​តែ​ម្ដង​​ ដោយ​ការ​ព្យាបាល​ទាំង​ពីរ​លក្ខខណ្ឌ​នេះ​សុទ្ធ​តែ​តម្រូវការ​ថវិកា​ច្រើន​​។​

តាម​រយៈ​ការ​បរិច្ចាគ​នេះ​ដែរ​បង​ប្អូន​ខ្លះ​ក៏​ចូល​រួម​ទៅ​តាម​លទ្ធភាព​​ក្នុង​ចំនួន​​ ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារ ១០ ដុល្លារ និង​មាន​អ្នក​ខ្លះ​ទៀត​ក៏​ក្នុង​ចំនួន​ច្រើន​ជាង​នេះ​​​ តាម​លទ្ធិភាព ដែល​បង្ហាញពីការស្រលាញ់ ​និងចេះ​ជួយ​គ្នា​ក្នុង​នាម​ជា​ឈាម​ខ្មែរ​ដូច​គ្នា​។

យ៉ាងណាមិញ សម្រាប់​បង​ប្អូន​ដែល​មាន​បំណង​ចង់​ចូលរួម​ជួយ​ដល់​តារា​កំប្លែង​ជើង​ចាស់​នាយ ​តាក់​ស៊ី​ អាច​ធ្វើ​ការ​បរិច្ចាគ​តាម​រយៈ ​ABA ​របស់​គាត់​ផ្ទាល់៕

ប្រភពរូបភាព ៖ ​ហ្វេសបុក Chea Vannarith និង សាវិន ហ្វីលីព



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *