ស្រដៀងអត់? ម៉ានីកា និង Naha Eun មើលមួយភ្លែតចង់ច្រឡំគ្នា

កុមារី ម៉ានីកា ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង “អ្នក​ម៉ាក់​សម័យ​ថ្មី” បាន​បង្ហោះ​ពី​រូបភាព​ផ្គុំ​គ្នា​របស់​នាង និង​តារា​កូរ៉េ Naha Eun ទើប​ជាប់​ជា អ្នក​ហ្វឹកហាត់​របស់​ផលិតកម្ម SM ឃើញ​ថា​ស្រដៀង​គ្នា​មែនទែន។ ក្រោយ​រូប​ទាំង​នោះ​បង្ហោះ​ទៅ អ្នក​គាំទ្រ​ក៏​បាន​លាន់​មាត់​សរសើរ​ថា អ្នក​ទាំង​ពីរ​មាន​មុខមាត់​ដូច​គ្នា សឹងតែ​ដូច​បងប្អូន។

ក្នុង​សារ​ដែល​បង្ហោះ​នោះ ម៉ានីកា បាន​សរសេរ Caption បែប​លេងសើច​ថា “ការ​ពិត​ពួក​ខ្ញុំ​មិន​ជាប់​សាច់​ឈាម​គ្នា​ទេ គាត់​គឺ​តារា K-Popឯ​ខ្ញុំ​វិញ​គឺ Popcorn សូម​អរគុណ​បង​ៗ​ពូ​មីង​យាយ​តា”។ សរពេជ្ញ ម៉ានីកា គឺជា​តារា​ខ្មែរ​វ័យ​ក្មេង និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ទេពកោសល្យ​សម្ដែង ហើយ​នាង​ទទួល​បាន​ការ​គាំទ្រ​តាំងពី​អាយុ ៣ ឆ្នាំ​នៅ​លើ​ហ្វេសប៊ុក ដោយសារ​ការ​ច្រៀង​ត្រាប់​តាម​តារា​ល្បី​ៗ។ រហូត​ដល់​មាន​ក្រុមហ៊ុន​ជាច្រើន​ហៅ​នាង​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​វិវត្តន៍​ខ្លួន​ជា​តារា​សម្ដែង។ ក្រោយ​ៗមក​ទៀតហ្វេសប៊ុក​នាង​បាន​ធ្វើ​វីដេអូ​បែប​កំប្លែងៗ បែប​អប់​រំ មាន​អ្នក Share រាប់​ម៉ឺន​នាក់ និង​ក្លាយ​ជា​តារា​ហ្វេសប៊ុក​តាំង​វ័យ​ក្មេង​ខ្ចី។

ចំណែក​ឯ Naha Eun វិញ​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​តាំង​ពី​តូច​ដូច​គ្នា។ មក​ដល់​វ័យ ១៤ ឆ្នាំ​នេះ នាង​ធ្លាប់​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ជាច្រើន ជាពិសេស​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ផ្នែក​តន្ត្រី​ទៀត​ផង។ ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​រាំ​ច្រៀង ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ចាប់​អារម្មណ៍ និង​សរសើរ​មិន​ដាច់​ពី​មាត់ បូក​រួម​ទាំង​រូប​សម្ផស្ស​ស្រស់​ស្អាត។ មិន​ត្រឹម​តែ​ចេះ​ច្រៀង Naha ក៏​ចេះ​លេង​ឧបករណ៍​តន្ដ្រី និង​អាច​និពន្ធ​បទភ្លេង​ទំនុក​ច្រៀង​ថែម​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ