ដឹង​នៅ៖ ទឹកដោះ​អូដ្ឋ​មាន​តម្លៃ​ថ្លៃ​ជាង​ទឹក​ដោះ​គោ​រហូត​ដល់​​ ៣០ដង​ឯណោះ ព្រោះ​ហេតុផល​បែបនេះ

ការ​ផ្គត់ផ្គង់​ទឹកដោះ​អូដ្ឋ​​នៅ​មាន​កម្រិត​ទាប​នៅ​​ឡើយ​បើ​ប្រៀប​ទៅ​នឹង​ទឹក​ដោះ​គោ។ ទឹកដោះ​គោ​ត្រូវ​បាន​ផលិត​ជា​មធ្យម ៦០០លាន​តោន​ជុំ​វិញ​ពិភព​លោក ខណៈ​ទឹក​ដោះ​អូដ្ឋ​មាន​ត្រឹម​តែ​ ៣​លាន​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ៗ។ ទឹកដោះ​អូដ្ឋ​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៣០ដុល្លារ​ក្នុង​មួយ​លីត្រ បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​ទឹក​ដោះ​គោ​មាន​ភាព​ខុស​គ្នា​ ៣០ដង​ឯណោះ។ តើ​មូលហេតុ​អ្វី​បាន​ជា​មនុស្ស​ផឹក​ទឹក​ដោះ​អូដ្ឋ និង​មូលហេតុ​អ្វី​បាន​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង​បែប​នេះ?

ទឹកដោះ​អូដ្ឋ​មាន​សារសំខាន់​បំផុត​សម្រាប់​ប្រជាជន​នៅ​ទ្វីប​អាហ្វ្រិក និង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​។ លោក Mutasher Al Badry បាន​លើក​ឡើង​ថា​ “ដូច​ដែល​អ្នក​បាន​ដឹង​ ប្រជាជន​នៅ​មជ្ឈិមបូព៌ា​មាន​ទំនាក់ទំនង​​ជា​មួយ​នឹង​សត្វ​អូដ្ឋ​ដ៏​យូរ​អង្វែង​មក​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ពួក​គេ​ប្រើ​ប្រាស់​អូដ្ឋ​សម្រាប់​ដឹក​អាហារ​ ធ្វើ​ជា​យាន​ជំនិះ​ ហើយ​ទឹកដោះ​អូដ្ឋ​ក៏​ជា​របប​អាហារ​សំខាន់​សម្រាប់​ពួកគេ​ផង​ដែរ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​តម្រូវ​ការ​ទឹកដោះ​អូដ្ឋ​កាន់​តែ​មាន​ការ​កើន​ឡើង​ ដែល​ធ្វើ​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ការ​ផ្គត់​ផ្គង់​តម្រូវ​ការ​ទីផ្សារ​ពេល​បច្ចុប្បន្ន​នេះ​។”

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ដោះ​អូដ្ឋ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​គឺ​ដោយ​សារ​តែ​តម្រូវ​ការ​នៅ​តែ​បន្ត​ហក់​ឡើង ឯ​ការ​ផ្គត់​ផ្គង់​នៅ​មាន​កម្រិត​។ ទឹកដោះ​អូដ្ឋ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​របប​អាហារ​សុខភាព​ដែល​ ទឹក​ដោះ​អូដ្ឋ​មាន​វីតាមីន C ខ្ពស់​ជាង​ទឹក​ដោះ​គោ​ ១០​ដង និង​កាល់ស្យូម ​ប៉ូតាស្យូម​ខ្ពស់​ជាង​ទឹកដោះ​គោ​ផង​ដែរ។ អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​មនុស្ស​ងាក​មក​ប្រើ​ប្រាស់​ទឹកដោះ​អូដ្ឋ​កាន់​តែ​ច្រើន ហើយ​តម្រូវ​ការ​ និង​ការ​លក់​ចេះ​តែ​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ។

គោ​មួយ​ក្បាល​អាច​ផ្ដល់​ទឹកដោះ​ ៥០​លីត្រ​ក្នុង​ថ្ងៃ ខណៈ​អូដ្ឋ​មួយ​ក្បាល​អាច​ផ្ដល់​ទឹកដោះ​ត្រឹម​តែ​ ៦ទៅ​៧​លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ បើ​យើង​គិត​រយៈ​ពេល​ ៣​ឆ្នាំ​គោ​មួយ​ក្បាល​ផ្ដល់​ទឹកដោះ​បាន​រហូត​ដល់ ៥០០០០ លីត្រ​ ឯ​អូដ្ឋ​វិញ​ផ្ដល់​ទឹក​ដោះ​បាន​ត្រឹម​តែ ៤០០០ ទៅ​ ៧០០០​ពាន់​លីត្រ​ប៉ុណ្ណោះ​។ លើស​ពី​នេះ​ទៅ​ទៀត​ សត្វ​អូដ្ឋ​ជា​ប្រភេទ​សត្វ​ដែល​មាន​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​ចិញ្ចឹម និង​មើល​ថែ។ ចំណែក​កសិដ្ឋាន​ចិញ្ចឹម​អូដ្ឋ​ត្រូវ​តែ​មាន​លក្ខណៈ​ធម្មជាតិ ហើយ​ចំណី​របស់​វា​គឺ​ផ្កា alfalfa ស្រស់​ដែល​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ចំណាយ​ដី​សម្រាប់​ដាំ​វា​ថែម​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន