ស្រដៀងអត់? ម៉ានីកា និង Naha Eun មើលមួយភ្លែតចង់ច្រឡំគ្នា

កុមារី ម៉ានីកា ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង “អ្នក​ម៉ាក់​សម័យ​ថ្មី” បាន​បង្ហោះ​ពី​រូបភាព​ផ្គុំ​គ្នា​របស់​នាង និង​តារា​កូរ៉េ Naha Eun ទើប​ជាប់​ជា អ្នក​ហ្វឹកហាត់​របស់​ផលិតកម្ម SM ឃើញ​ថា​ស្រដៀង​គ្នា​មែនទែន។ ក្រោយ​រូប​ទាំង​នោះ​បង្ហោះ​ទៅ អ្នក​គាំទ្រ​ក៏​បាន​លាន់​មាត់​សរសើរ​ថា អ្នក​ទាំង​ពីរ​មាន​មុខមាត់​ដូច​គ្នា សឹងតែ​ដូច​បងប្អូន។

ក្នុង​សារ​ដែល​បង្ហោះ​នោះ ម៉ានីកា បាន​សរសេរ Caption បែប​លេងសើច​ថា “ការ​ពិត​ពួក​ខ្ញុំ​មិន​ជាប់​សាច់​ឈាម​គ្នា​ទេ គាត់​គឺ​តារា K-Pop ឯ​ខ្ញុំ​វិញ​គឺ Popcorn សូម​អរគុណ​បង​ៗ​ពូ​មីង​យាយ​តា”។ សរពេជ្ញ ម៉ានីកា គឺជា​តារា​ខ្មែរ​វ័យ​ក្មេង និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ទេពកោសល្យ​សម្ដែង ហើយ​នាង​ទទួល​បាន​ការ​គាំទ្រ​តាំងពី​អាយុ ៣ ឆ្នាំ​នៅ​លើ​ហ្វេសប៊ុក ដោយសារ​ការ​ច្រៀង​ត្រាប់​តាម​តារា​ល្បី​ៗ។ រហូត​ដល់​មាន​ក្រុមហ៊ុន​ជាច្រើន​ហៅ​នាង​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​វិវត្តន៍​ខ្លួន​ជា​តារា​សម្ដែង។ ក្រោយ​ៗមក​ទៀតហ្វេសប៊ុក​នាង​បាន​ធ្វើ​វីដេអូ​បែប​កំប្លែងៗ បែប​អប់​រំ មាន​អ្នក Share រាប់​ម៉ឺន​នាក់ និង​ក្លាយ​ជា​តារា​ហ្វេសប៊ុក​តាំង​វ័យ​ក្មេង​ខ្ចី។

ចំណែក​ឯ Naha Eun វិញ​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​តាំង​ពី​តូច​ដូច​គ្នា។ មក​ដល់​វ័យ ១៤ ឆ្នាំ​នេះ នាង​ធ្លាប់​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ជាច្រើន ជាពិសេស​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ផ្នែក​តន្ត្រី​ទៀត​ផង។ ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​រាំ​ច្រៀង ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ចាប់​អារម្មណ៍ និង​សរសើរ​មិន​ដាច់​ពី​មាត់ បូក​រួម​ទាំង​រូប​សម្ផស្ស​ស្រស់​ស្អាត។ មិន​ត្រឹម​តែ​ចេះ​ច្រៀង Naha ក៏​ចេះ​លេង​ឧបករណ៍​តន្ដ្រី និង​អាច​និពន្ធ​បទភ្លេង​ទំនុក​ច្រៀង​ថែម​ទៀត​ផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​ស៊ីន ជេននី ​ចាប់បានផ្កាក្នុងពិធីមង្គលការ ស្រីនា និង វិសាល ថែមបានកាដូពិសេស​ទៀត

យប់មិញបណ្ដា​តារា​ស្រី​ ប្រុស​ល្បី​​ៗ​ក្នុង​ប្រទេស​ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​​ តារា​ចម្រៀង​ តារា​សម្ដែង​ ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គល​ការ ​​

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​