ទីបំផុតក្លាយជាការពិត! ហ្វេនៗទ្វេប្រទេសញាប់ញ័រ ពេលឃើញ Teaser MV វណ្ណដា និងតារាថៃ

ពិត​ដូច​អ្វី​ដែល​មហាជន និង​ហ្វេន​ៗ​បាន​ដឹង​ស្រាប់​ហើយ​ថា កាលពី​ចុងខែមីនាកន្លងទៅ​ តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​លំដាប់​ប្រទេស​កម្ពុជា ម៉ាន់ វណ្ណដា ឬ​គ្រប់​គ្នា​ស្គាល់​ថា វណ្ណដា បាន​បង្ហាញ​វត្តមាន​នៅ​ទឹក​ដី​ប្រទេស​ថៃ ជាមួយ​តារា​ចម្រៀង​រ៉េប​ថៃ​ល្បី​ជាច្រើន​រូប ដូចជា F Hero, Og Bobby និង តារា​ចម្រៀង​រ៉េប​វ័យក្មេង Sprite ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទាំងពីរ​ប្រទេស​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ជំនួប​រវាង​តារា​រ៉េប​ល្បី​ៗ​ទាំងនេះ។ ជំនួប​ដ៏​អស្ចារ្យ​របស់​តារា​រ៉េប​ល្បី​ៗ​ឆ្លង​ប្រទេស ត្រូវ F Hero ដែល​ជា​តារា​ចម្រៀង​រ៉េប​ថៃ​ដ៏​ល្បីល្បាញ​បង្ហើប​ឱ្យ​ដឹង​ថា ពួកគេ​នឹង​ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី។

ស្រាប់​តែ​ថ្ងៃ​ទី​១៨ ខែ​មេសា ម្សិលមិញ​នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ High Cloud Entertainment បាន​បញ្ចេញ Teaser MV រយៈពេល ១៣ វិនាទី ជាមួយ Caption ថា «WE COME TO RUN THE TOWN» ដែលCaption នេះ មិនទាន់​មាន​នរណា​ម្នាក់​ដឹង​ថា​ជា​ចំណងជើង​បទ​ចម្រៀង​រួមគ្នា​របស់​តារា​ចម្រៀង​រ៉េប​ទាំង​ពីរ​ប្រទេស ឬ​យ៉ាងណា​នោះ​ទេ។ ចំណែក កាលបរិច្ឆេទ​នៃ​ការ​បញ្ចេញMVពេញ ក៏​នៅ​មិនទាន់​មាន​នរណា​ម្នាក់​ដឹង​នៅ​ឡើយ គ្រាន់តែ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នេះ​បញ្ជាក់​មក​ថា ឱ្យ​គ្រប់គ្នា «STAY TUNED»

ទោះ​បី​ត្រឹម​តែ​ជា Teaser MV ១៣ វិនាទី ក៏​ពិត​មែន តែ​ ហ្វេន​ៗ​កត់​សម្គាល់​ឃើញ​ថា​ម្នាក់​ដែល​ពាក់​អាវ​រោម​សត្វ​ពណ៌​ស​នៅ​ខាង និង​សំឡេង​ពោល​ក្នុង​វីដេអូ គឺ​ជា​តារា​ចម្រៀង​រ៉េប​វ័យក្មេង វណ្ណដា។ គ្រាន់តែ​ឃើញ​បែប​នេះ​ភ្លាម​ម្នាក់​ៗ​ពិតជា​ញាប់ញ័រ​ជា​ខ្លាំង និង​កំពុង​ទន្ទឹង​រង់ចាំ​មើល MV ពេញ​របស់​បទ​នេះ​ថា​អស្ចារ្យ​កម្រិត​ណា ព្រោះ​ជា​សហការ​គ្នា​រវាង​តារា​ចម្រៀង​រ៉េប​ល្បី​ៗ​លំដាប់​ប្រទេស​ពីរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន