លី មួយលាង ប្រកាសក្ដែងៗលើឆាកអន្តរជាតិ ប្រាសាទអង្គរវត្ត ព្រះវិហារ តាមាន់ ជាតំបន់ទេសចរណ៍ពេញនិយមនៅកម្ពុជា

ក្នុង​ថ្ងៃ​ផ្ទេរ​មកុដ លី មួយ​លាង មិន​ខ្លាច​នឹង​បង្ហាញ​អន្តរជាតិ​ដោយ​បាន​ប្រកាស​ក្ដែងៗ​នៅ​លើ​ឆាក​ប្រកួត Miss Teen International 2025 នៅឯប្រទេសឥណ្ឌាថា​ កម្ពុជា​មាន​តំបន់​ទេសចរណ៍​ល្បីៗ​ជា​ច្រើន​ដូច​ជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះ​វិហារ និង​ប្រាសាទ​តា​មាន់​​ជា​ដើម។

សក្ដិសម​ជា​បវរ​កញ្ញា​តំណាង​ប្រទេស​ពិតៗ លី មួយ​លាង ឈរ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត Miss Teen International 2025 បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​កម្ពុជា។ បវរ​កញ្ញា​ដែល​ជា​ម្ចាស់​ជយលាភី Miss Teen International 2024 រូប​នេះ​បាន​និយាយ​​លើ​ឆាក​អន្តរជាតិ​ថា៖ «ដ្បិត​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែពួកយើង​មាន​បេះដូង​ធំ ហើយក៏​មាន​អត្តចរិត​ល្អ​និង​រួសរាយ​រាក់ទាក់​ផង​ដែរ»។

បន្ថែម​ពី​នេះ ម្ចាស់​មកុដ Miss Teen International 2024 រូបនេះក៏​បាន​ប្រកាស​ក្ដែងៗ​ទៀត​ថា៖ «កម្ពុជា​មាន​តំបន់​ទេសចរណ៍​ល្បីៗ​ជា​ច្រើន​ ​ក្នុង​នោះ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះ​វិហារ​ និង​ប្រាសាទ​តា​មាន់​ធំ​គឺ​ជា​ទី​ពេញ​និយម​និង​​ចាប់​អារម្មណ៍​ទាំងសម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។» មិន​ត្រឹមណែនាំ​ឱ្យ​ពិភពលោក​បាន​ស្គាល់​តំបន់ទេសចរណ៍ល្បីៗនៅប្រទេសកម្ពុជា​​ប៉ុណ្ណេះ​​ទេ លី មួយ​លាង ក៏​បាន​បញ្ជាក់​ទៀត​ថា​បើ​សិន​ជា​មាន​អ្នក​ចង់​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​នាង​នឹង​ធ្វើ​ជា​មគ្គុទ្ទេសក៍​ឱ្យ​ទៀត​ផង។

គួរ​បញ្ជាក់​បន្ថែមថា ចំពោះ​ប្រាសាទ​ទាំង​បី​ខាង​លើ​ដែល​រួម​មាន​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះ​វិហារ និង​ប្រាសាទ​តា​មាន់​សុទ្ធ​សឹង​តែ​ជា​ប្រាសាទ​របស់​ខ្មែរ​ដែល​បុព្វបុរស​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បន្ត​ថែ​រក្សា។ ចំពោះ​ទីតាំង​នៃ​ប្រាសាទ​អង្គរវត្ត​គឺ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប រី​ឯ​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្នុង​ខេត្ត​ព្រះ​វិហារ ​និង​ចុង​ក្រោយ​ប្រាសាទ​តា​មាន់​ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/100045278634141/videos/736435645882705/?mibextid=wwXIfr&rdid=BbAZdCN1nICtbiD8

រូបភាព ៖ គឹម បញ្ញារ័តន៍ , ក្រសួងទេសចរណ៍ និង Ly muy leang



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *