ស្ត្រីម្នាក់ទៀតត្រូវប៉ូលិសចាប់ខ្លួនក្រោយលួចចូលផ្ទះរបស់ BTS Jungkook

ស្ត្រីវ័យខ្ទង់ ៤០ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទលួចចូលលំនៅដ្ឋានរបស់សមាជិក BTS Jungkook ដោយគ្មានការអនុញ្ញាត រយៈពេលប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីជនល្មើសម្នាក់ត្រូវបានចាប់ខ្លួនដោយសារលួចចូលផ្ទះរបស់សមាជិក BTS រូបនេះដែរ។

យោងតាមរបាយការណ៍កាលពីថ្ងៃទី ៣១ ខែសីហា ជនសង្ស័យ A ត្រូវបានសន្តិសុខប្រទះឃើញនៅវេលាម៉ោងប្រហែល ១១:២០ នាទីយប់ថ្ងៃទី ៣០ ខែកក្កដា ខណៈព្យាយាមចូលក្នុងបរិវេណចំណតឡានក្នុងអគារលំនៅដ្ឋាន Jungkook នៅសង្កាត់ Yongsan ទីក្រុងសេអ៊ូល។ ភ្លាមៗនោះ សន្តិសុខបានជូនដំណឹងទៅប៉ូលីស។

ហេតុការណ៍ចុងក្រោយនេះកើតឡើងបន្ទាប់ពីមានករណីស្រដៀងគ្នាមួយនៅក្នុងខែមិថុនា នៅពេលដែលស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ុនប៉ងចូលទៅកាន់លំនៅដ្ឋានរបស់ Jungkook ដោយបញ្ចូលពាក្យសម្ងាត់ចាក់សោទ្វារម្តងហើយម្តងទៀត។ នាង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​នឹង​កន្លែង ហើយ​បន្ទាប់​មក​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​ថ្ងៃ​ទី ២៧ ខែ​កក្កដា ពី​បទ​ប៉ុនប៉ង​រំលោភចូលផ្ទះអ្នកដទៃ។

ស្ត្រីរូបនេះបានប្រាប់ប៉ូលីសថា នាងមិនបានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងទេ ប៉ុន្តែបានធ្វើដំណើរទៅប្រទេសនេះដើម្បីទៅលេង Jungkook ។

មកដល់នៅថ្ងៃច័ន្ទ ទី១ ខែកញ្ញានេះកំឡុងពេល Live វីដេអូអបអរខួបកំណើតរបស់ខ្លួន Jungkook បាន​ធ្វើការព្រមានដល់គ្រប់គ្នាដែលចង់សម្រុកចូលផ្ទះរបស់ខ្លួនដោយនិយាយថា “ប្រសិនបើអ្នកមិនចង់ចូលប៉ុស្តិ៍ប៉ូលីស សូមកុំមកជិតផ្ទះរបស់ខ្ញុំ”។ តារារូបនេះនិយាយថាលោកមានការភ័យខ្លាច បន្ទាប់ពីមានឧប្បត្តិហេតុរំលោភបំពានជាបន្តបន្ទាប់នៅឯលំនៅដ្ឋានរបស់ខ្លួន។

ពាក់ព័ន្ធករណីចុងក្រោយ ម្ចាស់បទ “Seven” បាននិយាយថា “ខ្ញុំបានឃើញសកម្មភាពទាំងស្រុងនៅក្នុងកាមេរ៉ាសុវត្ថិភាព។ គាត់បានបើកទ្វារនៅចំណតក្រោមដី ហើយប៉ូលិសនៅទីនោះនៅពីមុខគាត់”។

“គាត់ថាយើងជាមិត្តនឹងគ្នា” Jungkook បន្តដោយដកដង្ហើមធំ។ “ខ្ញុំចង់និយាយថា ARMY គឺដូចជាគ្រួសារ និងមិត្តភ័ក្តិ ប្រាកដណាស់ ប៉ុន្តែរឿងនេះពិតជាគួរឱ្យសោកសៅ។ ខ្ញុំសូមកោតសរសើរចំពោះការគាំទ្រ ប៉ុន្តែសូមកុំធ្វើបែបនោះអី” ៕

Jungkook បានបញ្ចប់ការបម្រើយោធា​កាលពីថ្ងៃ​ទី ១១ ខែ​មិថុនា បន្ទាប់ពីបានចូលបំពេញកាតព្វកិច្ចតាំងពីខែធ្នូ ឆ្នាំ ២០២៣ ដោយទទួលតំណែងជាចុងភៅនៅក្នុងកងពលកាំភ្លើងធំទី ៥ របស់កងទ័ព។

ស្របពេលសមាជិក BTS ទាំងអស់ត្រូវបានរំពឹងថានឹងបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេនៅឆ្នាំ ២០២៥ បច្ចុប្បន្នពួកគេកំពុងរៀបចំសម្រាប់ការត្រលប់មកវិញជាក្រុមពេញលេញនៅឆ្នាំ ២០២៦ ខណៈមានការទន្ទឹងរង់ចាំពីអ្នកគាំទ្រទូទាំងពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង



Leave a Reply

Your email address will not be published.Required fields are marked *