សមាជិកកូនពៅរបស់ក្រុម BLACKPINK គឺ Lisa បានឈានចូលវ័យ ២៧ ឆ្នាំហើយ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ខណៈសមាជិក BLACKPINK និងអ្នកគាំទ្រជាច្រើនបានជូនពរដល់រូបនាងក្នុងថ្ងៃកំណើត។ ទន្ទឹមនេះ ដើម្បីជាចែករំលែកក្ដីរីករាយក្នុងថ្ងៃកំណើត និងជាកាដូជូនអ្នកគាំទ្រផងនោះ Lisa បានបង្ហោះវីដេអូលើបណ្ដាញសង្គមយូធូប LLOUD។



Lisa បានបង្ហាញពីសកម្មភាពមួយចំនួន អំឡុងពេលធ្វើកម្មវិធីខួបកំណើតរបស់ខ្លួន។ ជាមួយគ្នាដែរ នាងក៏បាន បង្ហាញពីផ្ទះថ្មីរបស់នាង និងរថយន្ដស៊េរីទំនើបរបស់ខ្លួនថែមទៀត។ កាលពីឆ្នាំ ២០២៣ Lisa ត្រូវបានគេរាយការណ៍ថា រូបនាងបានទិញផ្ទះថ្មី នៅតំបន់ Seongbuk-Dong ទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ដោយវាជាផ្ទះទិញដោយប្រាក់សុទ្ធទាំងអស់តែម្ដង។ ផ្ទះនោះគឺមានតម្លៃប្រមាណ ៧.៥ ពាន់លានវ៉ុន ឬប្រហាក់ប្រហែលជាង ៥ លានដុល្លារអាមេរិក។ អមជាមួយគ្នា នាងក៏បង្ហាញពីរថយន្ដម៉ាក Mercedes-AMG G63-Mansory (G-Class) ដែលវារថយន្ដ មានការរចនាពិសេស និងផ្នែកឡានខាងក្នុងបានដាក់ពណ៌ លឿង ជាពណ៌ដែល Lisa ចូលចិត្ដ។ ដោយសាររថយន្ដនេះ មានការរចនាពិសេសជាងរថយន្ដទូទៅ ដូច្នេះវាត្រូវបានរាយការណ៍ថា មានតម្លៃចន្លោះពី ៩០ ម៉ឺន ទៅ ១.២ លានដុល្លារអាមេរិក។




ក្រៅពីនេះម្ចាស់ក្រុមហ៊ុន LLOUD បានបង្ហើបពីគម្រោងរបស់នាងសម្រាប់ឆ្នាំ ២០២៤ គឺរូបនាងចង់បញ្ចេញចម្រៀង និងអាល់ប៊ុមថ្មី។ ឆ្លៀតក្នុងឱកាសនេះដែរ នាងក៏បានលើកទឹកចិត្ដដល់អ្នកគាំទ្រ និងទម្លាយពីការសម្ងាត់ដែលតែងធ្វើឲ្យនាងមានភាពជឿជាក់ នោះគឺ មានការគិតវិជ្ជមាន នៅពេលដែលអ្នកមានគំនិតវិជ្ជមាន រឿងល្អៗនឹងកើតមានឡើង ដូច្នេះភាពជឿជាក់នឹងចេញមកដោយខ្លួនឯងពីក្នុងខ្លួន៕


























Account
Security
Favourite Content