ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​ស្នេហ៍​ទាំង​ពីរ​ថែម​ទៀត​ផង​។

វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​នាង​ ជេន​ណា​ បាន​ធ្វើ​ឱ្យ​​កូន​កំលោះ​កូន​ក្រមុំ​ភ្ញាក់​ផ្អើល​​​ខ្លាំង ​រហូត​លេច​ចេញ​ស្នាម​ញញឹម ​និង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​នៃ​ការ​យាង​មក​ដល់​របស់​ទ្រង់​នៅ​ក្នុងកម្ម​វិធី​។ មិន​ត្រឹម​តែ​មាន​​យាង​វត្តមានចូល​រួម​ដោយ​ផ្ទាល់​ ព្រះ​នាង​ជេន​ណា​ក៏​បាន​នាំ​យកនូវ​កាដូ​ដ៏​ភ្ញាក់​ផ្អើល​មក​ជូន​ដល់​ស្វាមី​ភរិយា​ថ្មី​ថ្មោងនោះគឺ នាឡិកា​ដាំ​ពេជ្រ។ គួរបញ្ជាក់ថា ​នាឡិកា​ដាំ​ពេជ្រ​មួយគូរនេះត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​​ដោយ​ក្រុម​ការងារ​ហាង​ពេជ្រ Princess Alanka​​​ ដែលចំណាយ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​​។

បន្ទាប់​ពី​ការ​​សំណេះ​សំណាល ​​ព្រះ​នាង ​ជេន​ណា ​ក៏​បាន​ប្រគល់​ជូន​​នាឡិកា​ពេជ្រ​ដែល​ច្នៃ​ម៉ូត​ដោយ​ Princess Alanka ជូន​ដល់​គូរ​ស្វាមី​ភរិយា ​​និង​បាន​ថត​រូប​ជា​អនុស្សាវរីយ៍​រួម​គ្នា​ថែម​ទៀត​ផង​។​​ ព្រះ​នាង​បាន​បង្ហាញ​អារម្មណ៍​រំភើប​​ដែល​បាន​​យាង​ចូល​រួម ​និង​មាន​វត្តមាន​ផ្ទាល់​នៅ​ក្នុង​កម្ម​វិធី​ ទ្រង់​ក៏​បាន​ជូនពរ​ទៅ​ដល់​គូរ​ស្វាមី​ទាំង​ពីរ​ឱ្យ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ​និង​ប្រកប​ដោយ​ភាព​ស្រស់​បំព្រង​រីក​រាយ​ក្នុង​ដំណើរ​ជីវិត​អាពាហ៍ពិពាហ៍​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ