សម្ងំស្ងាត់យូរ! តួស្រី សំណាងល្អ ចេញមុខតបតរឿងគេចោទវាយឫកឆ្មើងហួស

បកត្រឡប់ទៅកាន់ឆ្នាំ ២០២២ តារាស្រីហុងកុង Linda Chung ឬអ្នកគាំទ្រស្គាល់ថា សំណាងល្អ  ត្រូវបានមហាជនចោទប្រកាន់ថានាងជាមនុស្សវាយឫក ដោយសារតែពួកគេបានជួបនាងនៅហាងទំនិញនិងព្យាយាមនិយាយរាក់ទាក់ ប៉ុន្ដែនាងបែរជាមិនឆ្លើយតបបានត្រឹមតែងក់ក្បាលក៏ដើរចេញបាត់។ មិនបានប៉ុន្មានរូបនាងក៏ត្រូវ ក្រុមការងាររឿងភាគធ្លាប់សហការជាមួយក៏បានចេញមុខទម្លាយថានាងជា តារាស្រីមុខពីរធ្វើឫកអ្នកដទៃមិនស្មើខ្លួន  និងថែមទាំងស្ដីឱ្យក្រុមការងារមិនរើសមុខទៀត។ ខណៈភ្លាមៗ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះមិនបានចេញមុខបកស្រាយ ឬតបតវិញឡើយគឺរូបនាងនៅសម្ងំស្ងៀម។

រហូតដល់ថ្មីៗ នេះ នាងបានចេញមុខតបតកំឡុងពេលចូលរួមកម្មវិធីមួយក្នុងស្រុកពីរឿងដែលគេចោទប្រកាន់រូបនាងជាតារាស្រីវាយឫក ចរិតមុខពីរ។ បើយោងតាមប្រភពព័ត៌មានហុងកុង HK01។

សំណាងល្អបានលើកឡើងថា៖ ជីវិតមនុស្សម្នាក់ៗ តែងជួបមនុស្សដែលស្អប់ ឬមិនពេញចិត្តវាជារឿងធម្មតាវាមិនចម្លែកនោះទេ។ អ្វីដែលនាងគិតនៅពេលនេះគឺបន្ដខិតខំប្រឹងប្រែងធ្វើការដែលមាននៅចំពោះមុខ និងធ្វើឱ្យបានកាន់តែល្អប្រសើរជាងមុខ។  នាងជាប្រភេទមនុស្សបែបណា គឺខ្លួននាងបានដឹងច្បាស់បំផុត។ ពេលខ្លះនាងជ្រើសមិនតបត ឬបកស្រាយអ្វីទាំងអស់ នៅពេលដែលរឿងមិនល្អកើតឡើង។

គួរបញ្ជាក់ផងដែរ ចាប់តាំងពីរៀបការស្វាមីក្នុងឆ្នាំ ២០១៥​ មក នាងមិនសូវលេចមុខក្នុងរឿងភាគ ឬទទួលការងារសិល្បៈដូចមុនឡើយ ដោយភាគច្រើនផ្ដោតលើគ្រួសារ។ តារាស្រីរូបនេះក៏ទើបតែសម្រាលកូនទី ៣ នៅចុងឆ្នាំ ២០២២ ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយចេញពីមន្ទីរពេទ្យ Samantha Ko សម្រេចចិត្តទម្លាយមូលហេតុនៅពីក្រោយការដុះដុំពកលើកញ្ចឹង ក

បន្ទាប់ពីទទួលពានរង្វាន់ជា «តួរងស្រីឆ្នើមរបស់ TVB ឆ្នាំ ២០២៣» ក្នុងរឿង The QUEEN of News ហើយបានធ្វើឱ្យតារាស្រី Samantha Ko

ចិត្ត កញ្ចនា តំណាងសិល្បករកម្ពុជា ចូលរួមកម្មវិធី ROUND FESTIVAL នៅកូរ៉េ

ឆ្នាំនេះ ចិត្ត កញ្ចនា ក្លាយជា​សិល្បករ​កម្ពុជា​ដែល​ទៅ​ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង គឺ ROUND FESTIVAL។ ម្ចាស់​បទ «អ្នក​ដទៃ» បាន​បង្ហាញ​ពី​ដំណឹង​ល្អ​នេះ​ដល់​អ្នក​គាំទ្រ

ប៉ុន សុរ៉ាវត្តី មិនខ្លាចធ្លាក់កូដ ពេលបើកចំហទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ជនជាតិសិង្ហបុរី

ទោះបីជាកន្លងមកធ្លាប់មានមតិអវិជ្ជមានលើកឡើងអំពីការបើកចំហទំនាក់ទំនងស្នេហាអាចធ្វើឱ្យធ្លាប់ប្រជាប្រិយភាពរបស់​អ្នកសិល្បៈ ក៏បវរកញ្ញារូបស្រស់ ប៉ុន សុរ៉ាវត្តី ម្ចាស់មកុដ

រឿងដែលព្រះនាង ជេនណា សម្តែងជាប់ជា International Film មានអ្នកមើលច្រើនជាងគេនៅមីយ៉ាន់ម៉ា 

មិនត្រឹមតែផ្ទុះការគាំទ្រខ្លាំងសម្រាប់ការចាក់បញ្ចាំងក្នុងស្រុកប៉ុណ្ណោះទេ ខ្សែភាពយន្តខ្នាតធំ «បណ្ដាសានាងរាត្រី» ដែល ព្រះនាង នរោត្តម ជេនណា ចូលរួមសម្តែងក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment Co.,LTD. កាលពីយប់

ជិតដល់ថ្ងៃការ តារាសម្ដែង Ma Dong Seok ទម្លាយអារម្មណ៍ជ្រាលជ្រៅចំពោះភរិយាដែលតស៊ូជាមួយគ្នាតាំងពីក្រលំបាក

តារាសម្ដែងប្រុសកូរ៉េ Ma Dong Seok ដែលជាតួឯកក្នុងសែស្រលាយរឿងប៉ូលីសស៊ើបអង្កេត “The Roundup” ថ្មីៗនេះបានចែករំលែកអារម្មណ៍ដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះភរិយារបស់

ទោះរៀបការយូរឆ្នាំប៉ុណ្ណា ប្ដីប្រពន្ធតារាហុងកុងជើងចាស់ Chilam Cheung បណ្ដើរគ្នាដើរផ្សារយ៉ាងផ្អែមល្ហែម

ថ្មីៗនេះគូស្នេហ៍ដែលសុទ្ធតែជាកំពូលតារាសម្ដែងប្រចាំហុងកុងគឺ Chilam Cheung និង Anita Yuen ត្រូវបានគេប្រទះឃើញថាអ្នកទាំងពីរបានចំណាយ

តស៊ូរាប់ទសវត្សរ៍! ទីបំផុត កុំកុំ បានឡើងតំណែងជាតួឯកនៅហូលីវូដក្នុងរឿង “John Wick” វគ្គថ្មី

កំពូលតារាសម្ដែងហុងកុង Donnie Yen (កុំកុំ) បានសម្រេចជោគជ័យមួយជំហានទៀតនៅហូលីវូដ ខណៈដែលលោកគ្រោងនឹងសម្តែងជាតួឯកក្នុងភាពយន្ត spinoff ថ្មីមួយពីស៊េរីរឿង

កម្មវិធីបង្ហាញម៉ូដឈុតក្នុង Victoria’s Secret ត្រលប់មកវិញហើយ សម្រាប់រដូវស្លឹកឈើជ្រុះ 2024

កម្មវិធីបង្ហាញម៉ូដខោអាវ Victoria's Secret កាលពី​មុន គឺជា​ទី​ពេញ​និយម​បំផុត​សម្រាប់​អតិថិជន​របស់​ម៉ាក​យីហោ​មួយ​នេះ ព្រោះ​បាន​ទស្សនា​ម៉ូដ​ថ្មី​ដែល​មាន​បន្ថែម​ការ​តុបតែង​ប្លែក​ៗ និ

វិលត្រឡប់ម្ដងនេះ ឱក សុគន្ធកញ្ញា នៅតែស្អាតខ្ញង់មិនប្រែ បើទោះសម្រាលកូនបានជាង ២ ខែ

បើ​ទោះ​ជា​ទើប​សម្រាល​កូន​ទី​២ ក៏​ពិតមែន តែ​តារា​ចម្រៀង​ស្រី​សំនៀង​ផ្អែម ឱក សុគន្ធកញ្ញា បាន​វិល​ត្រឡប់​មក​កាន់​ការងារ​វិញ​ជា​ធម្មតា​ហើយ តែ​មិនមែន​ការ​ចេញ​បទ​ចម្រៀង​អ្វី​ឡើយ