Linda Chung ជាតារាស្រីហុងកុងមានប្រជាប្រិយភាពម្នាក់ តែចាប់តាំងពីចាប់ដៃស្វាមីលោក Jeremy Leung ជាវេជ្ជបណ្ឌិតល្បី និងបង្កើតគ្រួសារកាលពីឆ្នាំ ២០១៥ មក តារាស្រីរូបនេះ ហាក់មិនសូវមានការមមាញឹកក្នុងការសម្ដែងរឿង ឬលេចមុខក្នុងសិល្បៈនោះទេ។ រយៈពេលជិត ៩ ឆ្នាំ នាងបង្ហាញមុខក្នុងរឿងភាគចំនួន ៤ រឿង ប៉ុណ្ណោះ។



ក្រោយរៀបការជាច្រើនឆ្នាំ តារាស្រី Linda Chung និងស្វាមីទទួលបានចំណងដៃកូន ៣ នាក់ កូនស្រី ២ នាក់ និងកូនប្រុសម្នាក់។ កាលពី ២០១៨ តារាស្រី Linda Chung ធ្លាប់បានលើកឡើងថា នាងនឹងមិនចាកចេញពីសិល្បៈឡើយ និងបន្ដសម្ដែងរឿងប្រសិនបើមានឱកាស តែនាងចំណាយពេលវេលាផ្ដោតលើជីវិតគ្រួសារច្រើនជាង។ នាងមិនដាច់ចិត្ដទៅសម្ដែង ឬធ្វើការងារណាដែលដើរចោលកូនតូចយូរឡើយ ព្រោះនាងមានអារម្មណ៍ស្រឡាញ់អាណិតកូន មិនចង់បែកពីកូនឡើយ។


ថ្មីៗនេះ នាងបានបង្ហោះរូបជាមួយស្វាមីដើម្បីអបអរគម្រប់ខួបរៀបការ ៩ ឆ្នាំ ដោយភ្ជាប់ជាមួយពាក្យពេចន៍ផ្អែមល្ហែមថា អរគុណឳពុកម្ដាយរបស់នាងដែលបានជួយមកកូនតូចៗ ទាំង ៣ ដែលអាចឲ្យនាងនិងស្វាមីមានឱកាសដើរកម្សាន្ដជាគូម្ដងទៀត។ វាជាលើកដំបូងដែលនាង និងស្វាមី មានឱកាសបានដើរកម្សាន្ដចំណាយពេលផ្អែមល្ហែមជាមួយគ្នាតែពីរនាក់បែបនេះ ចាប់តាំងពីមានកូនមក។ នាង និងស្វាមី មានគម្រោងដើរកម្សាន្ដកន្លែងច្រើនទៀត ដើម្បីអបអរគម្រប់ខួបអាពាហ៍ពិពាហ៍។ នាងមានអារម្មណ៍ថាខ្លួន និងស្វាមី ដូចជាគូស្នេហ៍ថ្មីថ្មោង ពោរពេញដោយភាពផ្អែមល្ហែម។






គួរបញ្ជាក់ថា រឿងភាគដែលតារាស្រី Linda Chung បង្ហាញមុខចុងក្រោយគឺរឿង Kids’ Lives Matter ដែលចេញផ្សាយកាលពីឆ្នាំ ២០២១។ បើទោះជារឿងភាគនេះមានការគាំទ្រយ៉ាងខ្លាំង តែ Linda Chung បានបដិសេធមិនចូលរួមសម្ដែងវគ្គបន្ដឡើយ៕























































Account
Security
Favourite Content