សោកស្ដាយ! វីឡាតម្លៃវាល់លានរបស់តារាប្រុស Lee ByungHun ត្រូវចោរគាស់ចូលលួចទ្រព្យសម្បត្ដិជាច្រើន

នៅល្ងាចថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៤ សារព័ត៌មាន TMZ បានទម្លាយថាផ្ទះវីឡាតម្លៃជាង ២ លានដុល្លាររបស់តារាសម្ដែងប្រុសកូរ៉េល្បី Lee ByungHun និងភរិយា Lee MinJung ត្រូវបានចោរធ្វើសកម្មភាពគាស់ចូល និងលួចយកទ្រព្យសម្បត្ដិមានតម្លៃជាច្រើន។ វីឡានោះត្រូវបានរាយការណ៍ថាស្ថិតនៅតំបន់មួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

យោងតាមប្រភពដដែលបានឲ្យដឹងថា ចោរបានទម្លុះទ្វារកញ្ចក់ និងចាប់ផ្ដើមធ្វើសកម្មភាពជញ្ជូនរបស់របរមានតម្លៃចេញពីផ្ទះរបស់តារាប្រុស Lee ByungHun។ ក្រុមការងាររបស់តារាប្រុស Lee ByungHun បានកត់សម្គាល់ឃើញពីស្ថានភាព​មិនស្រួលក្នុងផ្ទះ និងមានការបាក់បែកវត្ថុមួយចំនួន ពួកគេក៏បានប្ដឹងទៅកាន់ប៉ូលីសក្នុងតំបន់ភ្លាមៗ។ មកដល់ពេលនេះ មិនទាន់មានរបាយការណ៍បញ្ជាក់ថា ទ្រព្យសម្បត្ដិដែលបាត់បង់ក្នុងផ្ទះមានតម្លៃសរុបប៉ុន្មានឡើយ ប៉ុន្ដែជំហានដំបូងត្រូវបានគេប៉ាន់ស្មានថារបស់របរជាច្រើនត្រូវបានបាត់បង់។

បើទោះជាបាត់បង់ទ្រព្យសម្បត្ដិមួយផ្នែក តែជាសំណាងល្អតារាប្រុស Lee ByungHun និងភរិយា Lee MinJung មិនមានបញ្ហាគ្រោះថ្នាក់អ្វីឡើយ ដោយសារតែអ្នកទាំងពីរមិនបាននៅកន្លែងកើតហេតុកំឡុងពេលដែលចោរលួចទាំងនោះធ្វើសកម្មភាព។

បើតាមការបញ្ជាក់របស់ប៉ូលីស ផ្ទះរបស់តារាប្រុស Lee ByungHun មិនមែនជាជនរងគ្រោះតែម្នាក់ដែលត្រូវចោរគាស់ចូលផ្ទះឡើយ។ មួយរយៈចុងក្រោយនេះ ក្រុមចោរទាំងនោះបានធ្វើសកម្មភាពលួចផ្ទះជាច្រើន ហើយគោលដៅរបស់ពួកគេគឺជាផ្ទះវីឡា បែបអភិជន ក្នុងតំបន់តែមួយរបស់ផ្ទះតារាប្រុស Lee ByungHun។ ផ្ទះរបស់តារាស្រី Lena Waithe ក៏ត្រូវបានចោរគាស់ដូចគ្នា និងបាត់បង់ទ្រព្យសម្បត្ដិសរុបប្រមាណជាង ២០ ម៉ឺនដុល្លារអាមេរិក។  បច្ចុប្បន្ន ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្ដទុកដាក់ចំពោះករណីចោរលួចគាស់ចូលផ្ទះនេះ។

ស្របពេលជាមួយគ្នាដែរ អ្នកគាំទ្រ និងមហាជនជាច្រើនបានបញ្ចេញមតិឲ្យតារាប្រុស Lee ByungHun និងភរិយា Lee MinJung បង្កើនការប្រុងប្រយ័ត្ន និងមើលថែទាំសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសវាងកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ