បើកបង្ហាញមុខក៏មិនជាយូរប៉ុន្មានដែរ ស្រាប់តែថ្មីៗនេះកំលោះសង្ហា លាវ វេងហួរ បានសម្រេចចិត្តលុតជង្គង់សុំមិត្តស្រីខ្លួនរៀបការ គឺកញ្ញា រឿន ណាត ក្នុងថ្ងៃពិសេសនៅពីខាងមុខប្រាសាទអង្គរវត្ត។

សុទ្ធតែចង់មើលថ្ងៃរះនៅក្នុងថ្ងៃកំណើត តាមពិត Mister Friendship International 2023 រូបនេះបានត្រៀមគម្រោង និងរៀបចំរួចជាស្រេច ដើម្បីសុំមិត្តស្រីរៀបការ។ ពិតណាស់ ស្រីស្អាត រឿន ណាត ដែលត្រូវបានមហាជនស្គាល់ថាជា Miss Universe 2018 ធ្លាប់បានប្រាប់មិត្តប្រុសរបស់ខ្លួនថា៖ «បើបងសុំអូនរៀបការនៅប្រាសាទអង្គរវត្តដឹងតែស្អាតហ្មង»។

បន្ទាប់ពីបានដឹងពីក្ដីស្រមៃរបស់នារីជាទីស្រលាញ់ វេងហួរ មិនបានបង្ហាញ Reaction អ្វីនោះទេ រហូតដល់ថ្ងៃកំណើតរបស់ខ្លួននាថ្ងៃទី១២ ខែតុលា កន្លងទៅ Mister Friendship រូបនេះក៏បានលុតជង្គង់បញ្ជាក់ចិត្តស្មោះនៅចំពោះមុខសង្សារបណ្ដូលចិត្តជាមួយចិញ្ចៀនសុំរៀបការនៅខាងមុខប្រាសាទអង្គរវត្តធ្វើឱ្យ រឿន ណាត រំភើបចិត្តស្ទើរទប់ទឹកភ្នែកលែងជាប់ ក្រោយបានឃើញទង្វើដែលបង្ហាញចេញក្ដីស្រលាញ់របស់ វេងហួរ ដ៏ច្រើនលើសលប់រហូតធ្វើឱ្យខ្លួនមានសុភមង្គល និងក្ដីសុខបែបនេះ។



ក្រោយការបង្ហាញរូបភាពសុំរៀបការរបស់អ្នកទាំងពីរ មហាជនក៏ដូចជាបណ្ដាអ្នកសិល្បៈរួមជំនាន់ និងរៀមច្បងជាច្រើននាក់បានចូលខមិនជូនពរអ្នកទាំងជាហូរហែ ថែមទាំងចង់ឃើញគូស្នេហ៍សក្ដិសមមួយនេះស្លៀកឈុតរៀបការឆាប់ៗ ផងដែរ៕
ចុចលីងដើម្បីទស្សនា វីដេអូ លាវ វេងហួរ សុំមិត្តស្រីរៀបការ ៖ https://www.facebook.com/61552076728605/videos/1726772994738466























Account
Security
Favourite Content