កាលពីយប់ថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា និងគ្រួសារ ហ្វីយ៉ាតា បានឡើងយន្តហោះទៅកាន់ប្រទេសថៃ ដើម្បីចូលរួមគាំទ្រ Miss Universe Cambodia 2025 ខណៈការប្រកួតឈុតតំណាងជាតិ Miss Universe 2025 នឹងរៀបចំធ្វើនាវេលាម៉ោង ១ រសៀលថ្ងៃនេះ។

កាលពីម្សិលមិញ អ៊ិន លក្ខិណា , លោក ឈួង យីឆូយ , តារាចម្រៀង ថៃ នរៈបណ្ឌិត (បងប្រុសបង្កើត ហ្វីយ៉ាតា) ព្រមជាមួយអ្នកគាំទ្រផ្សេងទៀតបានធ្វើដំណើរចាកចេញពីកម្ពុជា ដើម្បីចូលរួមគាំទ្រ ហ្វីយ៉ាតា នៅក្នុងការប្រកួតឈុតតំណាងជាតិនៅថៃ។ នាវេលាម៉ោង ១ រសៀល ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ គឺការប្រកួតមួយដែលបេក្ខភាពកញ្ញាឯកទាំងអស់ត្រូវគ្រងឈុតតំណាងជាតិ ហើយក្នុងនោះ ហ្វីយ៉ាតា ដែលតំណាងឱ្យកម្ពុជាក៏ជាបេក្ខភាពមួយរូបផងដែរដែលត្រូវគ្រងឈុតតំណាងជាតិ ដើម្បីបង្ហាញនៅលើវេទិកាអន្តរជាតិមួយនេះ។
ជាមួយដំណើរដ៏អស្ចារ្យមួយនេះ ហ្វីយ៉ាតា មិនត្រូវបានទុកឱ្យនៅកណ្ដោចកណ្ដែងនោះទេ ដោយនៅក្នុងពេលនេះមានអ្នកទៅចូលរួមគាំទ្រ និងលើកទឹកចិត្តដោយផ្ទាល់ដល់កន្លែង ហើយបណ្ដាអ្នកគាំទ្រក្នុងស្រុកបានចូលរួមលើកទឹកចិត្ត និងគាំទ្រពីចម្ងាយដ្បិតថាមិនបានចូលរួមដោយផ្ទាល់ក៏ដោយ។ គួរបញ្ជាក់ថា ការប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធី MISS UNIVERSE 2025 ធ្វើឡើងនៅថ្ងៃទី ១៩ វិច្ឆិកា ២០២៥ ម៉ោង ១ រសៀល ហើយថ្ងៃនេះដដែល ម៉ោង ៧ យប់ជាការប្រកួតឈុត Evening Gown៕



ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1217777790160435
រូបភាព ៖ Leakena In & Bennie























Account
Security
Favourite Content