អស់ការអត់ធ្មត់! លោក គឹម ហាន ចេញបកស្រាយ រួមទាំងពាក្យបណ្ដឹងចេញពីមេធាវី

លោក គឹម ហាន ដែលជា​អតីត​គូស្នេហ៍​​តារា​ចម្រៀង​ស្រីដ៏​ល្បីបាន​ចេញ​មក​បកស្រាយ​ពាក្យ​ចចាមអារ៉ាម​ពី​ទំនាក់ទំនង​ប្រេះឆា​កាលពី ៣ ឆ្នាំ​មុន ដោយ​រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​លោក​នៅតែ​ទទួល​បាន​មតិ​រិះគន់ និង​ចោទប្រកាន់​មិន​ឈប់​ពី​មហាជន​មួយ​ចំនួនតូច។

អ្នក​ផលិត​មាតិកា គឹម ហាន បាន​ចេញ​ទាំង​វីដេអូ​ភ្ជាប់​ជាមួយ​សំណេរ​រៀបរាប់​ពី​ការ​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ជាច្រើន​ឆ្នាំ​ថា​លោក​បាន​ផិត​ក្បត់ ជា​មួយ​អតីត​គូស្នេហ៍​ដែល​មហាជន​ស្គាល់​ច្បាស់​ថា​ជា​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អាណិកជន​ខ្មែរ-អូស្ត្រាលី​រូប​នេះ​បាន​រៀបរាប់​លើ​ហ្វេសប៊ុក​ថា “រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ ពាក្យ​ចចាមអារ៉ាម​មិន​ពិត និង​មតិយោបល់​បរិហារកេរ្តិ៍​បាន​សាយភាយ​អំពី​ខ្ញុំ និង​ដៃគូ​បច្ចុប្បន្ន​របស់​ខ្ញុំ។ រហូត​មក​ដល់​ពេលនេះ ខ្ញុំ​បាន​ជ្រើសរើស​ភាព​ស្ងៀមស្ងាត់។ ភាព​ស្ងៀមស្ងាត់​នេះ​មិនមែន​ដោយសារ​តែ​រឿង​ទាំង​នេះ​ជា​ការ​ពិត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​តប​ទៅ​វិញ​នោះ​វា​នឹង​បង្កើត​រឿងរ៉ាវ​កាន់តែ​វែង​ឆ្ងាយ ថ្ងៃនេះ​ខ្ញុំ​ចង់​មក​បញ្ជាក់​រឿង​នេះ​អោយ​បាន​ច្បាស់។ ខ្ញុំ​មិន​ដែល​បាន​ក្បត់​ជាមួយ​អតីត​ដៃគូ​របស់​ខ្ញុំ​ទេ ហើយ​ដៃ​គូ​បច្ចុប្បន្ន​របស់​ខ្ញុំ​ក៏​មិន​ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​គ្រួសារ​របស់​ខ្ញុំ​ពី​មុន​ដែរ។ ការ​លាប​ពណ៌​ជាច្រើន​សុទ្ធតែ​មិន​ពិត ដែល​មាន​មតិ​អវិជ្ជមាន​ផ្ដោត​តែ​មក​លើ​ខ្ញុំ និង​ដៃគូ​បច្ចុប្បន្ន​របស់​ខ្ញុំ។ រឿង​នេះ​វា​បាន​បន្ត​យូរ​មក​ហើយ ហើយ​ពិត​ជា​មាន​ការ​រំខាន​ដល់​ខ្ញុំ និង​ដៃគូ​បច្ចុប្បន្ន​ខ្ញុំ​មែន​ទែន។ ភ្ជាប់​មក​ជាមួយ​ដំណាក់​កាល​ដំបូង​នៃ​លិខិត​កោះហៅ​ផ្លូវការ​ដែល​ចេញ​ដោយ​មេធាវី​របស់ខ្ញុំ HNC Law Group ទៅ​កាន់​បុគ្គល​ដែល​បាន​ចូលរួម​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ការ​យាយី និង​ការ​បរិហារ​កេរ្តិ៍“។

បុរស​ជា​ចុងភៅ និង​បង្កើត​មាតិកា​រូប​នោះ បាន​បញ្ជាក់​ថា​លោក​​នឹង​មិន​និយាយ​ប្រធាន​បទ​នេះ​ម្ដង​ទៀត​ទេ ដោយ​ជូន​ចំពោះ​បុគ្គល​និយាយ​មិន​ពិត​ពី​លោក និង​ដៃគូ​បច្ចុប្បន្ន​របស់​ខ្លួន ដែល​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ការ​ចែកចាយ​មតិ​របស់​មហាជន លោក គឹម ហាន និង​ក្រុម​ការងារ​លោក​ នឹង​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក គឹម ហាន ក៏​បាន​ចែក​រំលែក​ពី​ការ​បង្ហោះ​របស់​ក្រុមហ៊ុន​មេធាវី ដោយ​មាន​ការ​ជូន​ដំណឹង​ទៅ​ម្ចាស់​គណនី FB ប្រមាណ ២០ រូប​ដែល​ធ្លាប់​បញ្ចេញ​មតិ, ចែក​រំលែក ដោយ​ពាក្យ​ប្រមាថកាតទាន​ផ្សេង​ៗ​មក​លើ​រូប​លោក និង​គូស្នេហ៍​​ពេល​បច្ចុប្បន្ន​៕

វីដេអូពេញ៖ https://www.facebook.com/reel/824201937246879



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *