ក្នុងនាមជាម្ចាស់ផ្ទះកម្មវិធី Miss Global Cambodia 2023 លក្ខណ៍ មុនីអានីតា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍បវរកញ្ញាប្រទេសដទៃមកប្រកួតលើទឹកដីកម្ពុជា។



ម្សិលមិញនេះដែរ មុនីអានីតា បានទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទទួលបវរកញ្ញាប្រទេស ម៉ាឡេស៊ី និង ហ្វីលីពីន ដែលបានធ្វើដំណើរមកដល់ទឹកដីកម្ពុជាមុនគេ។ ក្នុងការទៅទទួល Miss Global អ្នកគាំទ្របានសង្កេតឃើញថាបវរកញ្ញាខ្មែររូបនេះពិតជាលេចធ្លោជាមួយការតុបតែងខ្លួនយ៉ាងស័ក្តិសម។
លក្ខណ៍ មុនីអានីតា បានក្លាយជាម្ចាស់មកុដថ្មី Miss Global Cambodia 2023 កាលពីអំឡុងខែកញ្ញាកន្លង ហើយក៏ជាតំណាងកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ មុនក្លាយជា Miss Global Cambodia 2023 កញ្ញាក៏ធ្លាប់បានប្រកួតកម្មវិធី Miss Supranational Cambodia 2023 ជាជយលាភីលំដាប់រងទី២។



បវរកញ្ញាវ័យក្មេងរូបនេះមានចំណុចលេចធ្លោ ២ យ៉ាង ទើបដែលធ្វើឱ្យស្ថាប័ន Miss Global Cambodia ជ្រើសរើសនាងឱ្យក្លាយទៅជាម្ចាស់មកុដ Miss Global Cambodia 2023 ដើម្បីត្រៀមចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាប៉ុន្មានថ្ងៃទៀតដ៏ខ្លីខាងមុខនេះ៕
























Account
Security
Favourite Content