HYBE ប្រកាសចាត់វិធានការផ្លូវច្បាប់លើជនអាក្រក់​ព្យាបាទ និងរំលោភសិទ្ធិសិល្បករទាំងអស់ក្នុងក្រុមហ៊ុន

នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន​ HYBE បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាតែងតែបានប្រព្រឹត្តទង្វើគ្រប់រូបភាព ដែលរំលោភសិទ្ធិសិល្បករក្នុងក្រុមហ៊ុនទាំងអស់។ មិនថាតាមរយៈការសរសេរសារនៅលើបណ្ដាញសង្គម ឬសកម្មភាពអ្វី​នោះទេ។

ករណីនៃការរំលោភសិទ្ធិសិល្បកររួមមានការបង្ហោះសារព្យាបាទនៅលើបណ្ដាញសង្គម, ការគំរាមកំហែងដល់សុវត្ថិភាព, ការរំលោភលើឯកជនភាព, ការក្លែងបន្លំលួចអត្ដសញ្ញាណ, ការធ្វើឱ្យបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន និងការបញ្ចេញមតិនៅលើបណ្ដាញសង្គមផងដែរ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការចាត់វិធានការមួយនេះនឹងត្រូវធ្វើឡើងដោយតឹងរ៉ឹងបំផុតចំពោះមុខច្បាប់ដោយសម្អាងលើការរាយការណ៍ពីអ្នកគាំទ្រ និងបច្ចេក​វិទ្យាប្រព័ន្ធត្រួតពិនិត្យ ដើម្បីប្រមូលយកភស្ដុតាង បើទោះបីជាការបង្ហោះនោះត្រូវបានលុបចោលក៏ដោយ ហើយនឹងមិនមានការអត់ឱនណាមួយឡើយ។ ជាក់ស្ដែងតាម​រយៈប្រព័ន្ធត្រួតពិនិត្យរបស់ HYBE បានរកឃើញ​ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍,ការជេរប្រមាថ,ព័ត៌មានមិនពិត និងការចោទប្រកាន់នានាដើម្បីប្រឆាំងនឹងសិល្បករជាច្រើនផងដែរ។

យោងតាមគេហទំព័រ KBIZoom អ្នកតំណាងក្រុមហ៊ុន HYBE ក៏បានបន្ថែមថាសិល្បករដែលមានឈ្មោះក្នុងក្រុមហ៊ុនទាំងអស់ សុទ្ធតែត្រូវទទួលបានការគោរព និងការការពាររៀងៗខ្លួន។ ជាក់ស្ដែកនៅពាក់កណ្ដាលឆ្នាំ ២០២៣ នេះ Big Hit Music បានកត់សម្គាល់ឃើញមានការចាត់វិធានការតាមផ្លូវជាច្រើនចំពោះជនដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម​អំពីក្រុម TOMORROW X TOGETHER ។

ខណៈដែល Pledis Entertainment បានដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យម្នាក់ដែលបង្ហោះសារព្យាបាទជាច្រើនលើក ច្រើនសាទៅលើសមាជិក fromis_9 ហើយជាលទ្ធផល​គឺ​ត្រូវពិន័យជាប្រាក់ ៣ លានវ៉ុនប្រហែលជាង ២ ពាន់ដុល្លារអាមេរិក។ មិនត្រឹមប៉ុណ្ណេះ ក្រុមហ៊ុនកំពុងដំណើរការផ្លូវច្បាប់ វែកមុខរកជនដែលមានបំណងវាយប្រហារទៅលើក្រុម ENHYPEN និង NewJeans ទាក់ទងនឹងការបៀតបៀនផ្លូវភេទ និងការបញ្ចេញមតិវាយប្រហារ ជាពិសេសសម្រាប់សមាជិកដែលមិនទាន់គ្រប់អាយុ។

ជាពិសេស HYBE ក៏នៅតែមិនភ្លេច ព្រមទាំងបន្ដព្រមានប្រើចំណាត់ការផ្លូវច្បាប់ចំពោះអ្នកគាំទ្រមួយចំនួន ឬហៅថា sasaeng fan ដែលរំលោភឯកជនភាពយ៉ាងធ្ងន់ធ្ងរទៅ​លើ​សមាជិកក្រុមតារាចម្រៀងពិភពលោក BTS ដូចជាការផ្ញើសំបុត្រទៅរំខាន, ការលួចតាមដានទៅដល់ផ្ទះរបស់ពួកគេ និងសកម្មភាពជាច្រើនទៀតក្រោមបទព្រហ្មទណ្ឌផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ