កោះស្អាតៗទាំង ៧ នៅ​ហ្វីលីពីន មើល​ទុកដើរលេងឆ្នាំក្រោយ ថ្ងៃឈប់សម្រាកផ្សេងៗ

ហ្វីលីពីនជាប្រទេសសម្បូរទៅដោយប្រជុំកោះតូចធំ ប្រមាណជា ៧ ពាន់កោះ និងធនធានធម្មជាតិជាច្រើន។ ​ថ្ងៃនេះ AMS នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់កោះស្អាតៗ ទាំង ៧ នៅប្រទេសហ្វីលីពីន។  

១. កោះ Pangasinan

កោះ​មួយនេះត្រូវបានគេឱ្យឈ្មោះថា ឧទ្យានជាតិកោះ ១០០ ស្ថិតនៅភាគត្បូងនៃតំបន់កោះ Luzon និងជាគោលដៅទេសចរណ៍ដ៏សម្បូរបែបនៅ​ហ្វីលីពីន។ ភាពទាក់ទាញនៃតំបន់មួយនេះគឺប្រជុំកោះតូចធំជាង ១០០ ដែលដុះឡើងក្បែរៗគ្នាប្រៀបបីដូចជាភូមិទឹកដែលហ៊ុមព័ទ្ធដោយធម្មជាតិខៀវស្រងាត់ មានទឹកធ្លាក់ ទឹកសមុទ្រថ្លាឈ្វេង និងឆ្នេរដ៏ស្រស់ស្អាត ។

២. កោះ Bohol

កោះកណ្តោចកណ្តែងកណ្តាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនេះស្ថិតក្នុងតំបន់កោះ Visayas ជាគោលដៅទេសចរណ៍ សម្រាប់អ្នកចូលចិត្តជ្រមុជទឹកសមុទ្រ។ កោះ Bohol ជាតំបន់ធម្មជាតិដ៏ស្រស់ស្អាត ជាមួយឆ្នេរខ្សាច់សក្បុស ដែលមានភូមិជនបទនៅលើកោះ ព្រៃធម្មជាតិពោរពេញទៅដោយសត្វច្រើនប្រភេទ។ ក្រៅពីកោះដ៏ស្រស់ស្អាតមួយនេះ ក៏មាន​កោះ Panglao និងជួរភ្នំសូកូឡា ដែនដីធម្មជាតិរបស់ប្រទេសហ្វីលីពីន។

​៣. កោះ Siargao

កោះ Siargao ឬ កោះដំណក់ទឹកភ្នែក ស្ថិតនៅភាគខាងជើងនៃ Mindanao និងត្រូវបានគេចាត់ទុកជាទីក្រុងជិះស្គីលើទឹកនៅ​ប្រទេសហ្វីលីពីន។ ជាកោះដែលមានសម្រស់ស្អាតខ្លាំង ជាមួយឆ្នេរខ្សាច់ពណ៌សម៉ដ្ឋ រលោង អាងហែលទឹកធម្មជាតិ និងព្រៃកោងកាង និងមានកោះស្អាតៗជាច្រើនដូចជា កោះណេក កោះដាគូ និងកោះហ្គូយាម ក្នុងចំណោមកោះទាំង ៣ កោះណេក ជាកោះគ្មានរចនាសម្ព័ន្ធអ្វីទាំងអស់ សូម្បីតែដើមឈើ១ដើមក៏គ្មាននៅលើកោះនោះដែរ។

ទី៤. កោះ Boracay

ជាកោះដែលស្អាត និងមានមនុស្សទៅលេងច្រើនជាងគេក្នុងមួយឆ្នាំៗ ព្រោះជាកោះមាន​បែបទាំងធម្មជាតិ ឆ្នេរខ្សាច់ស កន្លែងទំនើបៗជាច្រើន និងសណ្ឋាគារលំដាប់ផ្កាយ ដែលមានតម្លៃកប់ពពក ។ នៅលើកោះនេះដែរ អ្នកអាចលេងកីឡាលើទឹកបានច្រើនដូចជា ជិះស្គីលើទឹក ជ្រមុជទឹក និងជិះទូកក្តោង​កម្សាន្ត​មើលថ្ងៃលិច លើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ។

៥. កោះ Cebu

កោះ Cebu ស្ថិតក្នុងតំបន់ Visayas ជាឋានសួគ៌ដែលមានឆ្នេរខ្សាច់សក្បុស និងជាតំបន់អេកូទេសចរណ៍ក្រោមទឹកដ៏ច្រលើនជាមួយធនធានធម្មជាតិក្រោមបាតសមុទ្រដែល​អាចមើលឆ្លុះដល់បាត។ ធនធានធម្មជាតិក្រោមបាតសមុទ្រ ជាចំណុចទាក់ទាញខ្លាំងក្នុងតំបន់មួយនេះ ជាមួយត្រីរាប់ពាន់ប្រភេទ ជីវិតរុក្ខជាតិក្រោមបាតសមុទ្រជាច្រើនប្រភេទ។

​៦. កោះ El Nido

ស្ថិតនៅតំបន់ Luzon កោះតូចធំអណ្តែតឡើងព្រោងព្រាតប្រៀបគ្រប់ដណ្តប់ដោយព្រៃធម្មជាតិក្រាស់ឃ្មឹក ប្រៀបបីដូចជាឋានសួគ៌នៅលើដី។ នៅលើដែនកោះមួយនេះ អ្នកទេសចរអាចកម្សានតសកម្មភាពលើទឹកជាច្រើនដូចជា ការជិះស្គីលើទឹក ជ្រមុជទឹក ជិះកៃយ៉ាក់ កីឡាជិះក្តារបន្ទះ និងសកម្មភាពជាច្រើនទៀតដែលអ្នកអាច​កម្សាន្តនៅទី​នោះ។ ក្រៅពីការ​កម្សាន្ត​កីឡាលើទឹក អ្នកក៏អាចទស្សនា ថ្មកំបោរដែលដុះខ្ពស់ៗនៅទីនោះ អាងទឹកធម្មជាតិថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់ស និងកន្លែងជាច្រើនផ្សេងទៀតក្នុងតំបន់នោះ។

៧. កោះ Coron

កោះដ៏ស្រស់ស្អាតនេះស្ថិតនៅក្នុងលំដាប់កោះស្អាតបំផុតនៅប្រទេសហ្វីលីពីន។ ជាកោះដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត បឹងទឹកសាបថ្លាដូចកញ្ចក់ រួមជាមួយទេសភាពកូនភ្នំតូចៗដែលដុះជាប់គ្នាលើដែនទឹកសមុទ្រពណ៌ខៀវស្រងាត់។ បឹងធម្មជាតិភ្លោះ ជាកន្លែងស្រស់ស្អាត ដែលមានថ្មកំបោរខ្ពស់ៗនៅជាប់ព័ទ្ធជារង្វង់ ដើម្បីទៅដល់ទីនោះអ្នកអាចហែល ឬជិះកៃយ៉ាក់។

កោះ Coron ជាតំបន់ជ្រមុជទឹកដ៏ល្អបំផុតនៅហ្វីលីពីន ក៏ព្រោះតែកប៉ាល់ជប៉ុនកាលសម័យសង្គ្រាមបានលិចនៅក្នុងដែនទឹកនៃតំបន់មួយនោះ រហូតក្លាយជាទីជម្រករបស់សត្វសមុទ្រ ដែលជាស្រស់ស្អាតសម្រាប់ការជ្រមុជនៅក្នុងបាតសមុទ្រនៃតំបន់នោះ។

ប្រភពរូប : Guide to the philippines



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម