YG ទម្លាយពីស្ថានភាព Ahyeon សមាជិក​ BABYMONSTER

ក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG គឺ BABYMONSTER កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើន។ សមាជិកដែលមានទេពកោសល្យ និងសម្រស់ស្រស់ស្អាត បានធ្វើឲ្យមហាជនជឿជាក់ថាក្រុមចម្រៀងមួយនេះនឹងវាយឡុកទីផ្សារចម្រៀងខេប៉ុបនាពេលអនាគត។

BABYMONSTER បានបញ្ចេញវីដេអូចម្រៀងដំបូងរបស់ខ្លួន Batter Up កាលពីខែ​ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។ តែយ៉ាងណាក្ដីអវត្ដមានរបស់សមាជិកម្នាក់របស់ BABYMONSTER នៅតែជាប្រធានបទត្រូវបានគេលើកយកមកពិភាក្សាក្នុងបណ្ដាញសង្គម។

BABYMONSTER ដើមឡើយគឺមានសមាជិកចំនួន ៧ នាក់រួមមាន Ruka, ASA. Ahyeon, Pharita, Rora, Rami និង Chiquita។​ ប៉ុន្ដែដោយសារបញ្ហាមួយចំនួនធ្វើឲ្យក្រុមចម្រៀងមួយនេះត្រូវបញ្ចេញជាផ្លូវការជាមួយសមាជិកតែ ៦ នាក់ ខណៈ Ahyeon ត្រូវបានរាយការណ៍ថា មានបញ្ហាសុខភាពទើបមិនអាចចេញច្រៀងជាមួយសមាជិកដទៃ។

ថ្មីៗ នេះ លោក Yang HyunSuk ស្ថាបនិក YG បានទម្លាយពីស្ថានភាពរបស់ Ahyeon ឲ្យមហាជនបានដឹង និងនិយាយពីគម្រោងអនាគតរបស់ក្រុមចម្រៀង BABYMONSTER ផងដែរ ដោយលោកបានឲ្យដឹងថា៖ Ahyeon បានបញ្ឈប់ការហ្វឹកហាត់អស់រយៈពេលប៉ុន្មានខែ ដោយសារបញ្ហាសុខភាព។ ការបញ្ចេញក្រុមចម្រៀង BABYMONSTER ត្រូវពន្យារ។ មែនទែនទៅ មិនទាន់មានពេលវេលាជាក់លាក់ណាមួយដែល Ahyeon អាចចូលរួមជាមួយក្រុមបានឡើយ។ លោកនឹងប្រកាសប្រាប់ជាសាធារណៈនៅពេលដែលរូបនាងអាចចូលរួមបាន។

Yang HyunSuk ក៏បានបញ្ជាក់ប្រាប់ពីដំណឹងល្អថា BABYMONSTER នឹងបញ្ចេញចម្រៀងថ្មីមួយក្នុងខែ កុម្ភៈ ឆ្នាំ ២០២៤។ បទចម្រៀងនោះមានចំណងជើងថា “Stuck In The Middle”។ នៅខែ មេសា ឆ្នាំ ២០២៤ នឹងបញ្ចេញចម្រៀងម្ដងទៀត។

បន្ថែមពីនេះ Yang HyunSuk ក៏បានបង្ហាញពីបំណងចង់គាំទ្រ និងក្ដីរបស់ខ្លួនចំពោះ BABYMONSTER គឺដូចជាកូនស្រីរបស់លោក។ BABYMONSTER មិនត្រឹមតែជាតារាចម្រៀងក្នុងផលិតកម្មទេ ប៉ុន្ដែពួកគេប្រៀបដូចជាកូនស្រីរបស់លោកអ៊ីចឹង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ