ល្អហួស ចូលរួមជាមួយព្រះនាង ជេនណា ចែករំលែកស្បៀងអាហារ និងសម្ភារចាំបាច់ដល់ជនភៀសសឹក

បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា ជូរី ល្អហួស បាន​​ទៅ​ចូលរួម​ជាមួយ​ព្រះនាង នរោត្តម ជេនណា ក្នុង​ការ​ចុះ​ទៅ​ចែករំលែក​ស្បៀង​អាហារ និង​សម្ភារ​ចាំបាច់​មួយ​ចំនួន​ទៀត។ ព្រះនាង និង​ក្រុម​ការងារ​ជាច្រើន​បាន​នាំ​យក​របស់​ចាំបាច់ ទៅ​ជូន​ដល់​ដៃ​ជន​រងគ្រោះ​ពិតប្រាកដ ហើយ​ក៏​ទទួល​បាន​ការ​គោរព​ស្រលាញ់​លើសលប់​ផង​ដែរ។

ព្រះនាង បាន​បង្ហោះ​វីដេអូ លើ​បណ្ដាញ​សង្គម និង​ភ្ជាប់​ដោយ​សំណេរ​មក​ថា “ខ្ញុំ​បាន​ចូលរួម ជាមួយ​អ្នកឧកញ៉ា Nito H Lim ​ព្រម​ទាំង​បង Laor Hours ល្អហួស រួមគ្នា​នាំ​យក​ស្បៀង​អាហារ និង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន ទៅ​ជូន​ពុក​ម៉ែ​បងប្អូន​ជន​ភៀសសឹក និង​វីរ​កងទ័ព​ដោយ​ផ្ទាល់។ ទិដ្ឋភាព​ទាំងនោះ ពិតជា​ខ្លោច​ផ្សារ​ទប់​ទឹកភ្នែក​ពុំ​ជាប់ ឃើញ​ប្រជាជន​របស់​ខ្ញុំ អូន​តូច​ៗ និង​មនុស្ស​ចាស់​ជរា​ជាច្រើន​គ្រួសារ ត្រូវ​បង្ខំចិត្ត​ចាក​ចោល​ផ្ទះ​សម្បែង ដើម្បី​តែ​រួច​រស់​ជីវិត“។

សែ​រាជវង្ស​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រូប​នេះ​បាន​បន្ត​ទៀត​ថា “ខ្ញុំ​សង្ឃឹមថា ការ​បង្ហាញ​ពី​សម្លេង​នៃ​ការ​ឈឺចាប់ និង​ភាព​អយុត្តិធម៌ ដែល​យើង​កំពុង​ជួប​ប្រទះ​ពី​ទង្វើ​ឈ្លានពាន​នេះ​នឹង​ទៅ​ដល់​សហគមន៍​អន្តរជាតិ​បាន​ឃើញ ហើយ​ជួយ​នាំ​យក​សុខ​សន្តិភាព ត្រឡប់​មក​ឱ្យ​កម្ពុជា​វិញ“។

ទាំង​ព្រះនាង ជេនណា និង ល្អហួស បាន​ខិតខំ​អំពាវនាវ​ឲ្យ​បាន​ការ​បរិច្ចាគ​ផ្សេង​ៗ ដើម្បី​យក​ជូន​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរ​ជើង​នៅ​សមរភូមិ និង​ប្រជនភៀសសឹក។ មិនតែ​ប៉ុណ្ណោះក៏​បាន​រៀបចំ​ជំនួយដោយ​ផ្ទាល់​ដៃ មិន​ថា​យប់​ថ្ងៃ ដើម្បី​សម្រួល​ការ​លំបាក​ប្រជាជន​ជាច្រើន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង​ព្រះ​នាង​ខ្មែរ​អង្គ​នេះ និងMiss Teen Cambodia 2025 ជូរី ល្អហួស បាន​បញ្ចេញ​វីដេអូ ព្រម​ទាំង​រូបភាព​ដែល​ប្រជាជន​ខ្មែរ​រង​ទុក្ខ​ខ្លោចផ្សា​ដោយ​ស្នាដៃ​ទាហាន​សៀម​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​កម្ពុជា៕

រូបភាព៖Jennna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *