ល្អហួស សម្រេចចិត្តចូលរួមប្រកួត Miss Teen & Miss Teen Icon Cambodia 2025

គ្រាន់​តែ​បើក​ទំព័រ​ថ្មី​នៃ​ឆ្នាំ ​២០២៥ ​ភ្លាម ផេក Miss Teen Cambodia បាន​បង្ហោះ​ជា​ផ្លូវ​ការ​ឱ្យ​ដឹង​ថា ​ជូរី ​ល្អ​ហួស ​​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី ​Miss Teen & Miss Teen Icon Cambodia 2025 បាត់​ទៅ​ហើយ ដោយ​ដំណឹង​ល្អ​នេះ ក៏​ត្រូវ​បាន​សាមី​ខ្លួន​ចែករំលែក​ផងដែរ។

មហាជន​ដែល​តែង​ទន្ទឹង​ចាំ​មើល​ថា ល្អ​ហួស​ នឹង​ដាក់​ពាក្យ​ប្រកួត​ក្នុង​កម្មវិធី​ណា​បន្ទាប់​ ពេល​នេះ​បាន​សម្ដែង​ក្ដី​រំភើប ​និង​អបអរ​ស្រី​ស្រស់​រូប​នេះ​ចំពោះ​ដំណឹង​នៃ​ការ​ចូលរួម​ប្រកួត​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​កម្មវិធី Miss Teen & Miss Teen Icon Cambodia 2025។

ពិត​ណាស់​ ល្អហួស ​តែង​បង្ហើប​តម្រុយ​ជា​រឿយ​ៗ​អំពី​ការ​ចូល​ប្រកួត​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់ពី​កញ្ញា​បាន​ទទួល​ជយលាភី ​និង​បាន​ក្លាយ​ជា​ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 រហូត​ធ្វើ​ឱ្យ​មហាជន​ក៏ដូចជា​អ្នក​គាំទ្រ​របស់​កញ្ញា​បន្ត​តាម​ដាន​ និង​ពិត​ជា​ចង់​ដឹង​ថា​ស្រី​ស្រស់​រូប​នេះ​សម្រេច​ចិត្ត​ចូល​ប្រកួត​ក្នុង​កម្មវិធី​ក្នុង​ស្រុក​ណា​មួយ​បន្ត​?​​ យ៉ាង​ណា​មិញ ​ក្រោយការផ្ទេរ​មកុដ​ទៅ​ឱ្យ​ម្ចាស់​ជយលាភី​ថ្មី​ក្នុង​កម្មវិធី​ Miss Preteen Cambodia 2024 ដែល​ទើប​បញ្ចប់​នា​ពេល​ថ្មី​ៗ ​ស្រាប់​​តែ​ផេក Miss Teen Cambodia ដែល​ជា​កម្មវិធី​ប្រកួត​សម្រស់​ក្នុង​ស្រុក​បាន​បង្ហោះ​ជូន​ដំណឹង​អំពី​ការ​ចូលរួម​ប្រកួត​របស់​កញ្ញា​ក្នុង​កម្មវិធី ​Miss Teen & Miss Teen Icon Cambodia 2025 ធ្វើ​​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​។​

ជូរី ល្អហួស ​​វ័យ​ ១៦ ​ឆ្នាំ​​ក៏​បាន​បង្ហាញ​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​សមត្ថភាព និង​បទ​ពិសោធន៍​ដែល​មាន​កន្លង​មក​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​មួយ​នេះ​ និង​ធានា​ថា​ឆ្នាំ​នេះ​ប្រាកដ​ជា​ប្លែក​ជាង​ឆ្នាំ​រាល់​ដង​ជាក់​ជា​មិន​ខាន៕

រូបភាព៖ Miss Teen Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *