២០២៥ហើយ បើ​នៅ​ផុង​ខ្លួន​ក្នុង​ស្នេហា​មិន​ច្បាស់លាស់​ទៀត ត្រូវ​ប្រញាប់​ចាត់​ការ​ដោយ ៧វិធី​​នេះ

១.​ សួរ​បេះដូង​ខ្លួន​ឯង​ឱ្យ​ច្បាស់​៖ វិធី​ទី​មួយ​នេះ​ប្រហែល​ជា​មិន​សូវ​ស្រួល​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ត្រូវ​តែ​ចាប់​ផ្តើម​ឱ្យ​បាន​។​ បើអ្នក​កំពុង​ធ្លាក់​ក្នុង​សម្ព័ន្ធភាព​ដែល​ឃ្លីងឃ្លោង​រក​ត្រើយ​មិន​ឃើញ​នោះ​ ត្រូវ​ដឹង​ពី​វិធី​ដើម្បី​ផ្ទាត់​អារម្មណ៍​ទាំង​នោះ​ចេញ​ឱ្យ​អស់​។​ រឿង​ដំបូង​គឺ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ អ្នក​មាន​អារម្មណ៍​បែប​ណា​ឱ្យ​ប្រាកដ។

រួច​រក​​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​គេ​មិន​មាន​ភាព​ច្បាស់លាស់​ជា​មុន​សិន​។​ ប្រសិន​បើ​អ្នក​អាច​រក​ចម្លើយ​បាន​ហើយ​ អ្នក​នឹង​ដឹង​ច្បាស់​ថា​តើ​ខ្លួន​គួរ​តែ​ទ្រាំ​ត​ទៅ​ទៀត​ ឬ​គួរ​តែ​ដើរ​ចេញ​?​ តែ​ត្រូវ​ចាំ​ថា​ ចម្លើយ​ទាំង​អស់​ត្រូវ​តែ​ស្ថិត​នៅ​លើ​ការ​ពិត​ ហាម​ចូល​ខ្សែ​ខ្លួន​ឯង​។​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​ធ្លាក់​ក្នុង​វដ្ត​ដដែល​ៗ​បែប​នេះ​ត​ទៅ​ទៀត។

២.​ ព្យាយាម​បង្ហើប​ដោយ​ការ​សួរ​នាំ​គេ​ជា​មុន​៖ ប្រសិន​បើ​អ្នក​នៅ​តែ​ស្មុគ​ម្នាក់​ឯង​ វា​ក៏​មិន​បាន​អ្វី​មក​វិញ​ដែរ​។​ ដូច្នេះ​ប្រសិន​បើ​មាន​ឱកាស​ហើយ​អ្នក​គួរ​តែ​សួរ​គាត់​ទៅ​។​ ប្រាកដ​ណាស់​ថា​វា​ជា​រឿង​លំបាក​ ប៉ុន្តែ​បើ​មិន​ចង់​ធ្លាក់​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​នេះ​ទេ​ អ្នក​គួរ​បង្ខំ​ចិត្ត​ធ្វើ​វា​ឱ្យ​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​បើ​សិន​ជា​អ្នក​មិន​មាន​ភាព​ក្លាហាន​សួរ​ត្រង់​ៗ​ទេ​ សាក​ធ្វើ​ជា​សួរ​បង្ហើរ​ល​មើល៍​ក៏​បាន​ វិធី​នេះ​ក៏​អាច​ជួយ​ឱ្យ​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​ខ្លួន​បែប​ណា​ជាមួយ​គេ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ គួរ​កាត់​បន្ថយ​ភាព​អៀន​ខ្មាស​រួច​រក​ចម្លើយ​ដែល​ជា​ការ​ពិត​វិញ​ទៅ​ ដើម្បី​រក​ស្នេហា​ដែល​ច្បាស់លាស់​ទើប​ប្រសើរ​ជាង​។​ ស្រី​ៗ​សម័យ​នេះ​ត្រូវ​តែ​ក្លាហាន​។​ អ្នក​សាក​គិត​ទៅ​មើល៍​គ្រាន់​តែ​សួរ​មិន​មាន​ខាត​អ្វី​ទេ​ ប្រសិន​បើ​គេ​បង្ហាញ​ពី​ភាព​ច្បាស់លាស់​យើង​នឹង​បាន​ដើរ​ក្នុង​ផ្លូវ​ជាមួយ​គ្នា​ដោយ​សេចក្តី​សុខ​។​ តែ​បើ​សិន​ជា​គេ​បដិសេធ​ឬ​មិន​បង្ហាញ​ភាព​ច្បាស់លាស់​ អ្នក​ក៏​នឹង​មិន​ខាត​ពេល​ទៀត​ជាមួយ​គេ​ដែរ​។

៣.​ មើល​ឱ្យ​ច្បាស់​ថា​ជា​ “​មិត្ត​“​ ឬ​“​ស្នេហា“​៖ ពេល​ខ្លះ​យើង​ក៏​មើល​មិន​ដឹង​មែន​ ថា​ទង្វើ​ដែល​គេ​ធ្វើ​មក​លើ​យើង​ក្នុង​នាម​ជា​មិត្ត​ភក្តិ​ឬ​ជា​ស្នេហា​ឱ្យ​ប្រាកដ​។​ មនុស្ស​ប្រុស​ខ្លះ​ធ្វើ​ល្អ​ជាមួយ​យើង​ពេក​ រហូត​ដល់​ប្លែក​ចិត្ត​ថា​ យើង​ជា​មនុស្ស​ពិសេស​របស់​គេ​ ប៉ុន្តែ​ដល់​ពេល​យើង​ចាប់​ផ្តើម​ដាក់​ចិត្ត​គេ​បែរ​ជា​មិន​បាន​គិត​អ្វី​ទៅ​វិញ​។

ដូច្នេះ​មុន​នឹង​ជ្រុល​ខ្លួន​ក្នុង​ភាព​ស្រពេចស្រពិល​ ត្រូវ​ចេះ​មើល​ពី​សកម្មភាព​ដែល​គេ​បាន​ធ្វើ​មក​លើ​អ្នក​។​ កុំ​អាល​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​ ប្រើ​ខួរ​ក្បាល​និង​បេះដូង​ដើម្បី​ពិចារណា​។​ ប្រសិន​បើ​យើង​បាន​ដឹង​តាំង​ពី​ដំបូង​ វា​ក៏​មិន​មាន​អ្វី​នៅ​រាំង​ស្ទះ​ក្នុង​ចិត្ត​ទៀត​។​ កុំ​ប្រញាប់​គិត​ចូល​ខាង​ខ្លួន​ឯង​ពេក​ រង់ចាំ​ឃើញ​ភាព​ច្បាស់លាស់​ហើយ​ចាំ​សម្រេច​ចិត្ត​ក៏​មិន​យឺត​ពេល​ដែរ​។

៤.​ ធ្វើ​ចិត្ត​ឱ្យ​រឹងមាំ​ ហើយ​ព្យាយាម​រក្សា​គម្លាត​ខ្លះ​៖ សម្រាប់​អ្នក​ដែល​ដឹង​ខ្លួន​ថា​វា​មិន​ច្បាស់លាស់​ នឹង​មាន​អាការៈ​មិន​សប្បាយ​ចិត្ត​ គ្មាន​សេចក្តី​សុខ​ក្នុង​ការ​ធ្វើ​អ្វី​ឡើយ​។​ ដូច្នេះ​ប្រសិន​បើ​ចង់​អារម្មណ៍​ដែល​ឆ្កួត​ៗ​បែប​នេះ​ អ្នក​ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​រឹងមាំ​ ហើយ​រក្សា​គម្លាត​ពី​គេ​។​ មិន​ចាំ​បាច់​ដល់​ថ្នាក់​មិន​មើល​មុខ​គ្នា​ឬ​ព្យាយាម​គេច​ឱ្យ​បាត់​ស្រមោល​នោះទេ គ្រាន់​តែ​ថយ​ចេញ​ពី​គេ​ម្តង​បន្តិច​ៗ​ ដូច​ជា​ កាត់​បន្ថយ​ការ​ជួប​គ្នា​ និយាយ​គ្នា​ ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ បន្ថយ​តាម​ដាន​គេ​ជា​ពិសេស​ឆាត​ជាមួយ​គ្នា​ ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ឬ​កុំ​យក​ចិត្ត​ទុក​ដាក់​ពី​គេ​ក៏​បាន​។​ វា​អាច​នឹង​ពិបាក​បន្តិច​ តែ​បើ​អត់ធ្មត់​បាន​តែ​មួយ​រយៈ​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ ហើយ​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ពូកែ​ជាង​មុន​។

៥.​ បើ​ដឹង​ថា​គេ​មិន​ស្រឡាញ់​ កុំ​នៅ​តែ​ផ្តល់​​ក្តី​សង្ឃឹម​ដល់​ខ្លួន​ឯង​ទៀត​៖ យើង​ជឿ​ថា​មាន​មិត្ត​នារី​ច្រើន​នាក់​ណាស់​ព្យាយាម​តស៊ូ​ក្នុង​ទំនាក់​ទំនង​រវាង​អ្នក​និង​គេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ទាំង​ដែល​ដឹង​ថា​គេ​មិន​បាន​គិត​អ្វី​លើ​ខ្លួន​ហើយ​ក៏​ដោយ​។​ ធ្វើ​បែប​នេះ​មិន​ខុស​ទេ​ តែ​បាន​តែ​ឈឺ​ខ្លួន​ឯង​មក​វិញ​ដោយ​សារ​ត្រូវ​ទ្រាំ​នឹង​ការ​ស្រឡាញ់​គេ​តែ​ម្ខាង​។

អ្នក​អាច​នឹង​គិត​ថា​ទ្រាំ​បាន​ឱ្យ​តែ​មាន​គេ​នៅ​ក្បែរ​ទៅ​គ្រប់​គ្រាន់​ហើយ​ ចុះ​បើ​អ្នក​ស្រឡាញ់​គេ​មួយ​រយ​ភាគ​រយ​ ហើយ​គេ​ស្រឡាញ់​អ្នក​វិញ​តែ​ហា​សិប​ភាគ​រយ​តើ​អ្នក​នៅ​ទ្រាំ​បាន​ទេ​?​ ចុះ​បើ​ថ្ងៃ​ណា​មួយ​អ្នក​ដឹង​ថា​គេ​មាន​មនុស្ស​ច្បាស់លាស់​របស់​គេ​រួច​ទៅ​ហើយ​ អ្នក​ទ្រាំ​ទៀត​​បាន​ទេ​?​ បើ​ដឹង​ថា​ទ្រាំ​មិន​បាន​ហើយ​ គួរ​ដក​ខ្លួន​ឱ្យ​បាន​លឿន​ទៅ​បើ​មិន​ចង់​ស្តាយ​ក្រោយ​នៅ​ថ្ងៃ​មុខ​ អ្នក​មាន​ឱកាស​បាន​ជួប​មនុស្ស​ជា​ច្រើន​ទៀត​ ដូច្នេះ​កុំ​បណ្តោយ​ខ្លួន​ឱ្យ​ធ្លាក់​ក្នុង​រណ្តៅ​មិន​ច្បាស់លាស់​បែប​នេះ​ទៀត​។

៦.​ ព្យាយាម​ផ្លាស់ប្តូរ​ការ​ផ្តោត​អារម្មណ៍​​៖ វិធី​នេះ​សម​ស្រប​សម្រាប់​អ្នក​ដែល​ចង់​ចាប់​ផ្តើម​ជា​ថ្មី​ បន្ទាប់​ពី​ដក​ខ្លួន​ចេញ​ពី​គេ​បាន​ខ្លះ​ហើយ​តែ​នៅ​សល់​អារម្មណ៍​ស្រណោះ​ស្រណោក​ មាន​អារម្មណ៍​ថា​ស្តាយ​ដែល​មិន​បាន​គេ​ជា​របស់​ខ្លួន​។​ វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ដែល​ខក​បំណង​ក្នុង​រឿង​ស្នេហា​ តែ​បើ​សិន​ជា​នៅ​តែ​ដដែល​ទៀត​អ្នក​ក៏​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​គេ​បាន​។

សាក​ប្តូរ​ការ​ផ្តោត​អារម្មណ៍​ រក​អ្វី​ដែល​ខ្លួន​ចាប់​អារម្មណ៍​ថ្មី​ ឬ​សាក​ល្បង​ធ្វើ​អ្វី​ដែល​ថ្មី​ជា​ដើម​។​ ពេល​ខ្លះ​ការ​ដែល​បាន​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​ខ្លួន​ឯង​ក៏​ជា​វិធី​ម្យ៉ាង​ក្នុង​ការ​បំភ្លេច​គេ​ដែរ​ ហើយ​មាន​តែ​ធ្វើ​ឱ្យ​ជីវិត​យើង​កាន់​តែ​ប្រសើរ​ឡើង​ទោះ​បី​បន្តិច​បន្តួច​ក៏​ដោយ​។

៧.​ បើក​ឱកាស​ឱ្យ​ខ្លួន​ឯង​បាន​ចាប់​ផ្តើម​សាជា​ថ្មី​៖ គេ​មិន​ខ្វល់​ពី​យើង​ គេ​មិន​ច្បាស់លាស់​ជាមួយ​យើង​ក៏​ជា​រឿង​របស់​គេ​ ហើយ​ហេតុ​អ្វី​យើង​ចាំ​បាច់​បារម្ភ​ពី​គេ​តែ​ម្ខាង​ដែរ​?​ ដូច្នេះ​ ត្រូវ​ព្រលែង​គេ​ទៅ​ ហើយ​យើង​មក​បើក​ឱកាស​ឱ្យ​ខ្លួន​ឯង​បាន​ជួប​អ្នក​ថ្មី​ៗ​ទៀត​ហើយ​យើង​ក៏​មិន​ខុស​ដែរ​ដែល​ធ្វើ​បែប​នេះ​។​ កុំ​ខ្លាច​នឹង​ចាប់​ផ្តើម​ជា​ថ្មី​ ឱ្យ​ខ្លួន​ឯង​បាន​ឈាន​ជើង​ទៅ​មុខ​មួយ​ជំហាន​ទៀត​។​ ថ្ងៃ​នេះ​អាច​នឹង​រើស​ខុស​តែ​ក៏​មិន​ប្រាកដ​ថា​ថ្ងៃ​មុខ​ខុស​ទៀត​ដែរ​ អ្នក​អាច​នឹង​ជួប​មនុស្ស​ដែល​ល្អ​ជាង​នេះ​ទៅ​ទៀត​។​ ដូច្នេះ​ឈប់​ស្តី​បន្ទោស​ខ្លួន​ឯង​ទៀត​ ឈប់​សោកសៅ​ ឈប់​ស្តាយ​ក្រោយ​ រួច​ក្រោក​ឡើង​ថែ​រក្សា​ខ្លួន​ឱ្យ​ស្រស់​ស្អាត​។​ ទោះ​គ្មាន​គេ​ក៏​យើង​អាច​រស់​បាន​។

សម្រាប់​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ទំនាក់​ទំនង​ដែល​មិន​ច្បាស់លាស់​មួយ​​នេះ​ គួរ​តែ​ដឹង​ពី​ដំណោះស្រាយ​ក្នុង​ការ​ចាត់​ការ​ជាមួយ​បញ្ហា​ទាំង​នេះ​បាន​ហើយ​ ដើម្បី​ដឹង​ថា​ខ្លួន​គួរ​តែ​នៅ​កន្លែង​ណា​ដែល​មាន​តម្លៃ​។​ ដូច្នេះ​អាច​យក​វិធី​ទាំង​ ៧​ ដែល​យើង​បាន​ណែនាំ​ទៅ​ប្រើ​បាន​ គ្រាន់​នឹង​បាន​ជួយ​ឱ្យ​ល្អ​ប្រសើរ​ខ្លះ​ដែរ​។​ សូម​ជូន​ពរ​អ្នក​ទាំង​អស់​គ្នា​ឱ្យ​មាន​សំណាង​ល្អ​ក្នុង​រឿង​ស្នេហា​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *