ទំព័រហ្វេសប៊ុកផ្លូវការ Miss Earth Cambodia គ្រប់គ្រងដោយ DREAMTEAM ជាអ្នកទទួលបន្ទុករៀបចំកម្មវិធីប្រកួតថ្នាក់ជាតិរបស់ Miss Earth Cambodia 2023 បានបង្ហោះឱ្យដឹងថា សុខ និដាណាត់ Miss Teen Cambodia 2022 និងយុវតី ជូរី ល្អហួស ម្ចាស់មកុដ Miss Preteen Cambodia 2023 នឹងចូលរួមធ្វើពិធីការនី (MC) សម្រាប់វគ្គប្រកួតបឋម ( 𝐓𝐡𝐞 𝐩𝐫𝐞𝐥𝐢𝐦𝐢𝐧𝐚𝐫𝐲) ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។

នេះជាលើកដំបូងហើយដែលគេប្រទះឃើញសោភារូបស្រស់ សុខ និដាណាត់ និងយុវតីឆើតឆាយ ជូរី ល្អហួស ចាប់ដៃគ្នាធ្វើពិធីការិនីបែបនេះ ព្រោះកន្លងមកបវរកញ្ញាវ័យក្មេងទាំងពីររូប ធ្លាប់តែបំពេញការងារសិល្បៈរៀងៗខ្លួន។
ថ្វីដ្បិតតែនេះជាលើកដំបូងដែល ល្អហួស មានឱកាសកាន់ម៉ៃក្រូហ្វូនធ្វើ MC តែនាងហាក់មានទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯង ដោយបានប្រាប់ពុកម៉ែបងប្អូនថា នាងនឹងប្ដូរបរិយាកាសសម្រាប់ពុកម៉ែបងប្អូនឱ្យបានប្លែកម្តង ក្នុងការធ្វើពិធីការិនី។ រីឯ 2nd Runner up Miss Teen International 2023 មិនទាន់មានប្រតិកម្មអ្វីទេ គ្រាន់តែបង្ហាញអារម្មណ៍រំភើបចំពោះឱកាសដ៏ធំនេះប៉ុណ្ណោះ។


យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា ថ្វីមាត់របស់ ជូរី ល្អហួស និង សុខ និដាណាត់ រអិលដូចទឹកហូរ និងមានភាពបត់បែនកម្រិតណានោះទេ មានតែរង់ចាំមើលការប្រកួតនៅថ្ងៃស្អែកនេះ៕























Account
Security
Favourite Content