ត្រឹមរយៈពេល ២ ខែ អាជីពសិល្បៈរបស់ Angelabay ហាក់មានភាពរង្គោះរង្គើខ្លាំងស្ទើរទប់លែងជាប់ និងប្រឈមមុខជាប់ក្នុងបញ្ជីខ្មៅអស់ការងារក្នុងសិល្បៈ។ មិនតែប៉ុណ្ណោះ នាងអាចនឹងត្រូវខាតបង់ប្រាក់រាប់លានដុល្លារអាមេរិកដោយសាររឿងអាស្រូវរបស់ខ្លួនផងដែរ។



យោងតាមប្រភពព័ត៌មាន QQ បានឲ្យដឹងថា រឿងអាស្រូវរបស់ Angelababy ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រេនទាំងឡាយណាដែលមានរូបនាងជាអ្នកតំណាង។ បើតាមប្រេនដែលមានក្នុងដៃរបស់នាង និងរឿងភាគដែលនាងបានថតចប់រួចរាល់ នាងអាចនឹងត្រូវគេទាមទារឲ្យសងប្រាក់រហូតជាង ១០០ លានយន់ ឬប្រមាណជិត ១៤ លានដុល្លារអាមេរិក។
មុនជាប់ពាក់ព័ន្ធរឿងអាស្រូវ នាងជាអ្នកតំណាងឲ្យប្រេនក្នុងស្រុក និងក្រៅស្រុកធំៗ រហូតដល់ទៅ ៧។ ជាមួយនឹងកិច្ចសន្យាផ្សាយពាណិជ្ជកម្មរយៈពេលមួយឆ្នាំ នាងទទួលបានប្រាក់ចំណូលចំនួន ៨ លានយន់ ឬប្រមាណ ១,១ លានដុល្លារក្នុងមួយប្រេន។ ដូច្នេះហើយ ចំនួនប្រាក់ដែលតារាស្រីត្រូវផ្តល់សំណងដល់ប្រេនចំពោះរឿងអាស្រូវ និងត្រូវបញ្ចប់កុងត្រាមុនគឺប្រមាណ ៥៦ យន់ ឬប្រហាក់ប្រហែល ៧,៧ លានដុល្លារអាមេរិក។


បើក្រឡេកទៅមើលការសម្ដែងរឿងភាគវិញ រឿងភាគដែលនាងបានថតចប់រួចរាល់មានចំនួន ៤។ រឿងអាស្រូវរបស់នាងធ្វើឲ្យរឿងទាំងអស់នោះប្រឈមមុខជាប់គាំងមិនអាចចាក់ផ្សាយជារៀងរហូត។ ក្នុងករណីរឿងទាំង ៤ ពិតជាមិនអាចចេញផ្សាយ នាងនឹងត្រូវសងជាសំណងយ៉ាងហោចណាស់ ៥០លានយន់ ឬប្រហាក់ប្រហែល ៦,៩ លានដុល្លារអាមេរិក។
យោងតាមប្រភពព័ត៌មានចិនមួយចំនួនទៀត បានលើកឡើងដោយសារបញ្ហាហិរញ្ញាវត្ថុតារាស្រីរូបនេះត្រូវបង្ខំចិត្ដដាក់លក់ផ្ទះវីឡារបស់នាងនៅឯទីក្រុង ប៉េកាំងក្នុងតម្លៃ ៥០០ លានយន់ ឬប្រមាណ ៧០ ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ថា អាជីពសិល្បៈរបស់នាងធ្លាក់មកដល់ចំណុចនេះដោយសារនាងត្រូវបានគេចោទប្រកាន់ថាបានចូលរួមទស្សនាការសម្ដែងរបស់ Lisa នៅឯកម្មវិធី Crazy House កាលពីខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។ ដំបូងនាងត្រូវបានគេកាត់ឈ្មោះចេញពីកម្មវិធីនានា និងបាត់មុខមួយរយៈ។ ជាបន្ដបន្ទាប់គណនីបណ្ដាញសង្គមធំៗ របស់នាងចាប់ផ្ដើមត្រូវគេបិទមិនឲ្យបង្ហោះ និងបញ្ចេញមតិនានាទៀត ៕




















































Account
Security
Favourite Content