ថ្មីៗ នេះ តារាខេប៉ុបស្រី Tiffany Young ឬមហាជនជាច្រើនស្គាល់ថាជាសមាជិកក្រុមចម្រៀងនារីល្បី Girls Generation បានផ្អាកសកម្មភាពភ្លាមៗ ក្នុងសិល្បៈ ដោយសារបញ្ហាសុខភាព ដែលបានក្លាយជាប្រធានបទគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម និងធ្វើឲ្យអ្នកគាំទ្ររបស់នាងហាក់មានការព្រួយបារម្ភខ្លាំង។

យោងតាមការប្រកាសរបស់អ្នកតំណាងរបស់តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបានឲ្យដឹងថា៖
មួយរយៈមកនេះ Tiffany បានឆ្លងកាត់ពេលវេលាដ៏លំបាកដោយសារសុខភាពរបស់នាងបន្តចុះខ្សោយ គួរឱ្យព្រួយបារម្ភ។ នាងបានទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យ។ ជាការណែនាំពីគ្រូពេទ្យ នាងត្រូវសម្រាករយៈពេល ១៥ ថ្ងៃដើម្បីធ្វើឲ្យសុខភាពមានភាពល្អប្រសើរឡើងវិញ។



បន្ទាប់ពីពិភាក្សាជាមួយ Tiffany យើងបានសម្រេចចិត្តផ្អាករាល់សកម្មភាពរបស់រូបនាងមួយរយៈសិន។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការផ្ដោតលើសុខភាពរបស់ Tiffany ជាចម្បង។ ដូច្នេះសូមអភ័យទោសដល់អ្នកគាំទ្រ និងមហាជនទាំងឡាយដែលរង់ចាំការបង្ហាញខ្លួន ឬសកម្មភាពថ្មីរបស់នាង។ បើតាមការបញ្ជាក់ដដែលពីអ្នកតំណាងរបស់ Tiffany នឹងត្រូវសម្រាកព្យាបាលប្រមាណ ១ ខែ ទើបត្រឡប់មកវិញ។



ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាង និងបន្ដផ្ញើសារលើទឹកចិត្ដដល់រូបនាងកុំឲ្យគិតច្រើន និងផ្ដោតលើការថែទាំសុខភាព៕


















































Account
Security
Favourite Content