បញ្ហារកាំរកូសរវាងស្ថាប័ន MGI និងក្រុមហ៊ុនអ្នកស្រី អ៊ឹម សុគន្ធា មិនបានថមថយ ហើយក៏រីករាលដាលទៅជាជម្លោះមើលងាយជាតិសាសន៍។ ក្នុងនាមជាប្រជាជនខ្មែរ និងជាម្ចាស់ផលិតផលដែលមានតារាថៃធ្វើការឲ្យដែរនោះ អ្នកស្រី មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន ឡាកាម៉ូ ត្រូវបានមហាជនសំណូមពរឲ្យដករូប Engfa ចេញពីផ្ទាំង billboard ផ្សព្វផ្សាយផលិតផល។



កាលពីយប់មិញ ថៅកែ ឡាកាម៉ូ ពិតជាបានធ្វើតាមចិត្តមហាជនខ្មែរ ដែលសូមឲ្យអ្នកស្រីទម្លាក់ផ្ទាំងរូបភាពមានរូប Miss Grand Thailand 2022 កញ្ញា Engfa Waraha នោះចេញ ហើយដំឡើងរូបក្រុមគ្រួសារ ព្រមជាមួយផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនអ្នកស្រីវិញ។ ថៅកែ ឡាកាម៉ូ ដែលជាម្ចាស់ប្រេនថែរក្សាសម្រស់ និងតែងតែផ្ដល់ទីផ្សារការងារដល់តារា និង influencer ក្នុងស្រុក ព្រមទាំងក្រៅស្រុកផងដែរនោះ។
ក្នុងវីដេអូដែលស្ត្រីដ៏រឹងមាំរូបនេះ បាននិយាយថា អ្នកស្រីពិតជាឈឺចាប់ដូចប្រជាជនខ្មែរទូទៅដែលមានបញ្ហាប៉ះពាល់ពាក្យសម្ដីដែលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយើង។ ក្នុងទឹកមុខសោកសៅទៅមើលការរុះរើផ្ទាំងរូបភាព billboard នៅម្ដុំស្ពានជ្រោយចង្វានោះ ថៅកែស្រីដែលទទួលបានការស្រលាញ់ចូលចិត្តច្រើនពីសំណាក់មហាជន បានទៅមើលជាមួយក្រុមការងារតែប៉ុណ្ណោះ មិនបានយកកូនប្រុសស្រីទាំង ៣ ទៅជាមួយទេ។


អ្នកស្រីនិយាយក្នុងវីដេអូថា បើទោះជាអ្នកស្រីដកផ្ទាំងរូបភាពចាស់ដែលមានទាំងរូប Engfa និង វត្តី ហើយជំនួសដោយរូបភាពក្រុមគ្រួសារខ្លួនក៏ពិតមែន តែចង់ឲ្យប្រជាជនខ្មែរគាំទ្រ និងលើកទឹកចិត្តខ្មែរគ្នាឯង (សំដៅដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី)។
ងាកទៅមើលអ្នកបញ្ចេញមតិក្រោមវីដេអូអ្នកស្រី មាស ច័ន្ទដាលីន ដករូប Engfa ចេញ ឃើញថាអ្នកគាំទ្រ ក៏ដូចជាអតិថិជនសប្បាយចិត្តខ្លាំង អរគុណដែលយកខ្មែរជាធំ និងសាទរចំពោះទង្វើមួយនេះតែម្ដង។ មួយវិញទៀតអ្នកបញ្ចេញមតិបានសូមឲ្យអ្នកស្រីផ្ដល់ការងារ ក៏ដូចជាឲ្យតារាល្បីៗខ្មែរដទៃ កាន់តំណែង BA របស់ក្រុមហ៊ុនអ្នកស្រីវិញ។


ស្ដាប់មូលហេតុដែលថៅកែ ឡាកាម៉ូ ជ្រើសរើសតារាស្រីថៃរូបនោះ ព្រោះក្រុមហ៊ុនរបស់អ្នកស្រីពង្រីកទីផ្សារទៅដល់ប្រទេសជិតខាងនេះ។ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរដែលមានឈ្មោះល្បីល្បាញ ហើយទាំង វត្តី និង Engfa សុទ្ធតែធ្លាប់ធ្វើការជាមួយគ្នា មានសម្រស់ស្រស់ស្អាត និងសមត្ថភាព ទើបម្ចាស់ក្រុមហ៊ុនជ្រើសរើសពួកគេទាំង ២ មកប្រម៉ូតឡេលាបស្បែករបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថាក្រុមហ៊ុនរបស់អ្នកស្រី មាស ច័ន្ទដាលីន ទើបតែចុះកុងត្រាយកបវរកញ្ញាថៃរូបនោះ ជា BA កាលពីខែកុម្ភៈ ដើមឆ្នាំ ២០២៤ នេះប៉ុណ្ណោះ ដែលតម្លៃខ្លួនពិតជាខ្ពស់ខ្លាំង៕
























































Account
Security
Favourite Content