មុខដូចគ្នាខ្លាំង តារាកូរ៉េទាំងអស់នេះត្រូវមហាជនច្រលំស្មានបងប្អូនភ្លោះ

រឿងហេតុក្នុងពិភពលោកពេលខ្លះនឹកស្មានមិនដល់ និងមានរឿងជាច្រើនមកដល់បច្ចុប្បន្ននៅតែគ្មានចម្លើយ។ ក្នុងចំណោមនោះដែរគឺមនុស្សមិនជាប់សែស្រឡាយសោះតែបែរជាមានមុខមាត់ស្រដៀងគ្នាខ្លាំងទៅវិញរហូតអ្នកមិនដឹងស្មានថាជាបងប្អូនភ្លោះទៀតផង។ សម្រាប់តារាកូរ៉េវិញក៏មានច្រើននាក់ធ្វើឲ្យមហាជនមិនឆ្ងល់មិនបានថា តើមានជាប់សាច់ឈាមគ្នាទេព្រោះមានមុខមាត់ដូចគ្នាខ្លាំង។ តោះទៅមើលថាជានរណាខ្លះ៖

១. Park Shinhye និង Ryu Hwa-Young

តារាស្រី ២ ដួងនេះធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលព្រោះមានមុខមាត់ដូចគ្នាពេក។ ប៉ុន្ដែពេលស៊ើបឲ្យច្បាស់ទៅមិនមានជាប់សាច់ឈាមគ្នាឡើយ។ តារាស្រី Park Shinhye ឆ្នាំនេះមានអាយុ ៣២ ជាតារាសម្ដែងស្រីកូរ៉េល្បីម្នាក់ ខណៈ Ryu Hwa-Young មានអាយុ ២៨ ឆ្នាំជាអតីតសមាជិកក្រុម T-ara និងបច្ចុប្បន្នជាតារាសម្ដែងម្នាក់។

២. Park Bogum និង Lee HyunWoo

ជាតារាសម្ដែងប្រុសសុទ្ធតែកើតក្នុងឆ្នាំ ១៩៩៣ ហើយថែមទាំងមានមុខមាត់ស្រដៀងគ្នាទៀតនោះ តារាប្រុស Park Bogum និង Lee HyunWoo តែងតែត្រូវបានគេដាក់រហស្សនាមថាជាកូនភ្លោះ។ មិនតែប៉ុណ្ណោះ ហ្វេនៗ ជាច្រើនក៏ទទូចសុំឱ្យអ្នកទាំងពីរមានឱកាសសម្ដែងរួមគ្នាផងដែរ។

៣. Rain និង Lee JunHo

សុទ្ធសឹងតែជាតារាចម្រៀងមានឈ្មោះល្បីក្នុងវិស័យ ខេប៉ុប ដូច្នេះរូបសម្រស់របស់ Rain និង Lee JunHo តែងតែត្រូវបានមហាជនចាប់អារម្មណ៍និងសរសើរថាស្អាតសង្ហាខ្លាំង។ លើសពីនេះដោយសារមានមុខមាត់ស្រដៀងគ្នា អ្នកទាំងពីរក៏ត្រូវបានចាត់ទុកជាតារាប្រុសមានមុខដូចកូនភ្លោះ។

៤. Yoona និង Krystal

តារាចម្រៀងស្រីនេះសុទ្ធតែនៅក្រោមផលិតកម្ម SM ក្រៅពីមានទំនាក់ទំនងល្អនឹងគ្នាឱ្យតែដើរចេញទៅណាមកណាជាមួយគ្នាតែងតែត្រូវគេហៅថា បងប្អូនស្រីភ្លោះ ដោយសារតែមានមុខមាត់ដូចគ្នាខ្លាំង។

៥. Kim GoEun និង Park Sodam

Kim GoEun និង Park Sodam ត្រូវបានមហាជនស្គាល់ថាជាតារាស្រីមានទេពកោសល្យមិនធម្មតា។ រឿងភាគដែលពួកនាងបានចូលរួមសម្ដែងសុទ្ធតែកម្សត់ត្រូវការប្រើតិចនិកខ្លាំងជាហេតុធ្វើឲ្យមានអ្នកគាំទ្រជាច្រើនតែងសរសើរ។ ក្រៅពីនេះមុខមាត់របស់ពួកនាងក៏ជាទីចាប់អារម្មណ៍ខ្លាំងមួយដែរ ព្រោះឃើញថាដូចគ្នាខ្លាំងទាំងដែលមិនមែនជាបងប្អូននឹងគ្នាសោះ។

៦. Nam JooHyuk និង Lee JungShin

រីឯតារាប្រុស ២ ដួងនេះវិញក៏ធ្វើឱ្យបណ្ដាអ្នកគាំទ្រចំហមាត់មិនស្ទើរដែរដោយសាររូបរាងសឹងតែដូចគ្នាបេះបិតពេក កម្ពស់ក៏ខ្ពស់ខ្លាំងដូចគ្នាពិតជាមិនចង់ជឿនោះទេដែលថាមិនមែនជាបងប្អូន ឬជាប់សាច់ឈាមគ្នា។

ក្នុងចំណោមហ្នឹងមាន អាយដល ប្រិយមិត្តឬអត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន