កុយ អេនណា ស្លៀកឈុតបុរាណនៅប្រាសាទបន្ទាយស្រី ភ្ញៀវបរទេសចោមរោមថត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កុយ ​អេន​ណា​​ តារា​បង្ហាញម៉ូដ និងជា 1st Runner Up Miss Grand Cambodia 2023 បានគ្រង​​ឈុត​បុរាណ ​បង្ហាញ​កាយ​ល្វត​ល្វន់​ដូច​កិន្នរ​សួគ៌ ក្នុង​តំបន់​​ប្រាសាទ​បន្ទាយ​ស្រី​ ផ្អើលអស់ភ្ញៀវ​បរទេស​ចាប់​អារម្មណ៍​ចោម​រោម​ថត​ព្រោង​ព្រាត។​​​​​​​

ប្រិយមិត្ត​អ្នក​គាំទ្រ​ និង​តាម​ដាន​វិស័យ​បវរ​កញ្ញា​ប្រាកដ​ជា​បាន​​ជ្រាប​ហើយ​ថា​ កុយ​ អេន​ណា​ ​ជា​បវរកញ្ញា​ម្នាក់ ដែល​សកម្ម​ក្នុង​ការ​ប្រម៉ូត​តំបន់​ទេសចរណ៍​ក្នុង​ស្រុក។ ថ្មី​ៗ​នេះ​បវរ​កញ្ញា​រូប​ស្រស់​​នេះ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ដល់​ភ្ញៀវ​បរទេស​ជា​ច្រើន​ ដែល​មក​ទស្សនា​ប្រាសាទ​បន្ទាយ​ស្រី​ក្នុង​ទឹក​ដី​នៃ​ខេត្ត​សៀមរាប ​​​ដោយនាង​តុបតែងខ្លួនជា​អប្សរា គ្រងឈុតបុរាណ​បង្ហាញ​​កាយ​ល្វត​ល្វន់ ជាមួយស្នាម​ញញឹមដ៏ស្រស់ស្អាតចាំ​ទទួល​ស្វាគមន៍​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​​ទៅ​កាន់​ភ្ញៀវ​ទេសចរណ៍​ ធ្វើឱ្យភ្ញៀវបរទេសចោមរោមថតព្រោងព្រាត។ មិន​តែ​ប៉ុណ្ណោះ អេន​ណា​ ក៏​បាន​ចូល​រួម​ច្រៀងលេង​ជាមួយ​ក្រុម​ភ្លេង​បុរាណ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​ប្រាសាទ​បន្ទាយ​ស្រីអមដោយ​កាយ​វិការ​សម​សួន​​ជា​ស្ត្រី​ខ្មែរ​ផងដែរ។​

តាម​រយៈ​សកម្មភាព​របស់​បវរ​កញ្ញា​ កុយ​ អេន​ណា​ មិន​ត្រឹម​អាចទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះទេ ប៉ុន្តែនេះ​ជា​មាតិកាវីដេអូមួយដ៏ល្អ​​គួរ​ត្រូវ​បាន​ចែក​រំលែក​ និង​យក​តម្រាប់​តាម​ ដើម្បី​ឲ្យ​បរទេស​កាន់តែ​ស្គាល់​កម្ពុជា៕

សូមទស្សនាវីដេអូ ៖ https://www.facebook.com/ANNA.KOYY/videos/1193974748483464



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន