ទោះអត់យកប្រាក់ខែពីក្រុមហ៊ុន តែប្រធាន HYBE ទទួល Bonus ម្ដងជាង ៧០ ម៉ឺនដុល្លារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ប្រធានក្រុមហ៊ុនអាណាចក្រខេប៉ុប HYBE លោក Bang Si Hyuk បានទទួលប្រាក់រង្វាន់ប្រមាណ ៧២ ម៉ឺនដុល្លារសម្រាប់ឆមាសដំបូងឆ្នាំនេះ ទោះបីជាលោកមិនទទួលបានប្រាក់ខែសូម្បី១ដុល្លារក៏ដោយ។

យោងតាមរបាយការណ៍ពាក់កណ្តាលប្រចាំឆ្នាំដែល HYBE បានដាក់ជូនភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៥ ខែសីហា បានបង្ហាញថាប្រាក់ខែគោលរបស់ប្រធានក្រុមហ៊ុនលោក Bang Si Hyuk មានចំនួន ០ វ៉ុន ប៉ុន្តែលោកបានទទួលប្រាក់ Bonus ៧២ ម៉ឺនដុល្លារសម្រាប់ឆមាសដំបូងនេះ។

ពាក់ព័ន្ធការផ្ដល់ប្រាក់រង្វាន់នេះ ក្រុមហ៊ុនដែលជាទ្រនំក្រុមខេប៉ុបកំពូលៗដូចជាBTS, SEVENTEEN និង NewJeans បានកត់សម្គាល់ថា ការលើកទឹកចិត្តត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលដោយផ្អែកលើការវាយតម្លៃម៉ត់ចត់របស់គណៈកម្មាធិការសំណងតាមសមិទ្ធិផល និងសមត្ថភាពគ្រប់គ្រងរបស់លោក Bang Si Hyuk សម្រាប់ឆ្នាំ ២០២៣។

ក្រុមហ៊ុនបានគូសបញ្ជាក់ពីកត្តាសំខាន់ៗជាច្រើនក្នុងការសម្រេចចិត្ត រួមមានការបញ្ចេញក្រុមថ្មីៗដោយជោគជ័យ និងការពង្រីកខ្លួនទៅក្នុងទីផ្សារពិភពលោក ដែលបានជំរុញតម្លៃម៉ាកយីហោរបស់ HYBE យ៉ាងខ្លាំង ក៏ដូចជាការគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍឆាប់រហ័សក្នុងពេលអនាគត។

កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុន HYBE បានរាយការណ៍ពីប្រាក់ចំណូលខ្ពស់បំបែកកំណត់ត្រាសម្រាប់ត្រីមាសទី ២ ឆ្នាំនេះ ដែលឈានដល់ ៤៨៥ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើន ដូចជាបញ្ហាជម្លោះផ្ទៃក្នុងជាមួយផលិតករ Min Hee Jin ដែលនាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ADOR និងរឿងអាស្រូវសមាជិកក្រុម BTS, Suga ពាក់ព័ន្ធការបើកបរនៅពេលស្រវឹង ធ្វើឱ្យតម្លៃភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥២ សប្ដាហ៍ចុងក្រោយ ពោលគឺគិតចាប់ពីខែមករា ឆ្នាំ២០២២មក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨