កុយ អេនណា តារាបង្ហាញម៉ូដ និងជា 1st Runner Up Miss Grand Cambodia 2023 បានគ្រងឈុតបុរាណ បង្ហាញកាយល្វតល្វន់ដូចកិន្នរសួគ៌ ក្នុងតំបន់ប្រាសាទបន្ទាយស្រី ផ្អើលអស់ភ្ញៀវបរទេសចាប់អារម្មណ៍ចោមរោមថតព្រោងព្រាត។

ប្រិយមិត្តអ្នកគាំទ្រ និងតាមដានវិស័យបវរកញ្ញាប្រាកដជាបានជ្រាបហើយថា កុយ អេនណា ជាបវរកញ្ញាម្នាក់ ដែលសកម្មក្នុងការប្រម៉ូតតំបន់ទេសចរណ៍ក្នុងស្រុក។ ថ្មីៗនេះបវរកញ្ញារូបស្រស់នេះបានបង្កការចាប់អារម្មណ៍ដល់ភ្ញៀវបរទេសជាច្រើន ដែលមកទស្សនាប្រាសាទបន្ទាយស្រីក្នុងទឹកដីនៃខេត្តសៀមរាប ដោយនាងតុបតែងខ្លួនជាអប្សរា គ្រងឈុតបុរាណបង្ហាញកាយល្វតល្វន់ ជាមួយស្នាមញញឹមដ៏ស្រស់ស្អាតចាំទទួលស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះទៅកាន់ភ្ញៀវទេសចរណ៍ ធ្វើឱ្យភ្ញៀវបរទេសចោមរោមថតព្រោងព្រាត។ មិនតែប៉ុណ្ណោះ អេនណា ក៏បានចូលរួមច្រៀងលេងជាមួយក្រុមភ្លេងបុរាណក្នុងតំបន់ប្រវត្តិសាស្ត្រប្រាសាទបន្ទាយស្រីអមដោយកាយវិការសមសួនជាស្ត្រីខ្មែរផងដែរ។






តាមរយៈសកម្មភាពរបស់បវរកញ្ញា កុយ អេនណា មិនត្រឹមអាចទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែនេះជាមាតិកាវីដេអូមួយដ៏ល្អគួរត្រូវបានចែករំលែក និងយកតម្រាប់តាម ដើម្បីឲ្យបរទេសកាន់តែស្គាល់កម្ពុជា៕
សូមទស្សនាវីដេអូ ៖ https://www.facebook.com/ANNA.KOYY/videos/1193974748483464























Account
Security
Favourite Content