កុយ អេនណា ត្រូវបានជ្រើសតាំងជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី

បវរ​កញ្ញា​ កុយ អេនណា ទើប​ទទួល​បាន​ការ​ជ្រើស​តាំង​ជា​ទូត​សុឆន្ទៈថ្មី​របស់​ក្រសួង​កិច្ច​ការ​នារី។ ក្នុង​តំណែង​ជា​ទូត​សុឆន្ទៈ​តំណាង​ក្រសួង អតីត​បវរ​កញ្ញា​លំដាប់​រង​ទី​១ ក្នុង​ឆ្នាំ ២០២៣ រូប​នេះ​នឹង​​ចូលរួមក្នុងការ​ផ្សព្វផ្សាយ​ភាព​ជា​គំរូ តម្លៃ និង​ស្នាដៃ​របស់​ស្ត្រី។

នា​រសៀល​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០២៥ កញ្ញា កុយ អេនណា ត្រូវ​បាន​ជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី អញ្ជើញ​ជួប​សំណេះ​សំណាល​ក្រោយ​ការ​បញ្ចប់​បេសកកម្ម​ដំណើរ​ថ្មើរ​ជើង​លើ​ចម្ងាយ​ផ្លូវ​ជាង ៣០០ គីឡូម៉ែត្រ ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាបនាពេលកន្លងទៅថ្មីៗនេះ។ ក្នុង​ឱកាស​នៃ​ការ​ជួប​សំណេះ​សំណាល​នេះ​ លោក​ជំទាវ​រដ្ឋ​មន្ត្រី​បាន​លើក​សរសើរ​និង​បង្ហាញ​ការ​សាទរ​ចំពោះ​ដំណើរ​មនុស្ស​ធម៌​ក្នុង​បុព្វហេតុ​ដើម្បី​កុមារ ជន​មាន​ពិការភាព វប្បធម៌ ​និង​ទេសចរណ៍​របស់កញ្ញាផងដែរ។

ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា លោក​ជំទាវ​ក៏​បាន​ជូន​លិខិត​អបអរសាទរ និង​ទឹក​ប្រាក់​មូលនិធិ ​ចំនួន ២ លាន​រៀល ជូន​ដល់​កញ្ញា កុយ អេន​ណា ព្រម​ទាំង​បាន​ជ្រើស​រើស​យក​កញ្ញា​ជា​ទូត​សុឆន្ទៈ​របស់​ក្រសួង​កិច្ចការ​នារី​ទៀត​ផង។ ការ​ចូលរួម​របស់​កញ្ញា​ជាមួយ​ក្រសួង​កិច្ច​ការ​នារី​ក្នុងនាមជាទូត​សុឆន្ទៈគឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​ភាព​ជា​គំរូ តម្លៃ​និង​ស្នាដៃ​របស់​ស្ត្រី ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​និង​មាន​សក្ដានុពល​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម៕

រូបភាព ៖ Koy Anna & Ministry of Women’s Affairs of Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *