តស៊ូអស់ ១២ឆ្នាំ តែជីវិតជាតារាហ្វឹកហាត់នៅ SM របស់ Ejae បែរជាគ្មានន័យ

អ្នកនិពន្ធ និងតារាចម្រៀង Ejae ដែលជាម្ចាស់បទ Golden បានទម្លាយពីការខកបំណង និងរបួសផ្លូវចិត្ត ក្រោយខិតខំហ្វឹកហាត់មួយថ្ងៃៗ ១៦ម៉ោងនៅផលិតកម្ម SM អស់ពេលជាង ១២ឆ្នាំ តែគ្មានឱកាសអាចបង្ហាញខ្លួនជាតារាខេប៉ុបបាន។

នៅក្នុងវគ្គថ្មីនៃកម្មវិធី You Quiz on the Block ចាក់ផ្សាយនៅថ្ងៃទី២២​ ខែតុលានេះ Ejae ដែលទទួលបានប្រជាប្រិយភាពតាមរយៈចម្រៀងប្រកបគំនូរជីវចលរឿង KPop Demon Hunters គឺបទ Golden បានចែករំលែកពីការលំបាកដែលខ្លួនបានស៊ូទ្រាំ មុននឹងជោគជ័យដូចសព្វថ្ងៃនេះ។

តារាស្រីវ័យ ៣៣ឆ្នាំ បានរំឭកដល់រឿងកាលពី ២៣ឆ្នាំមុនថា៖ “ខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់នៅអាយុ ១១ឆ្នាំ។ ខ្ញុំបានហ្វឹកហាត់ជាមួយក្រុម Super Junior, Girls’ Generation, SHINee និង f(x)។ ជាប្រចាំថ្ងៃ ខ្ញុំត្រូវនៅបន្ទប់ហាត់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់”។

Ejae បានឱ្យដឹងទៀតថា នាងខិតខំណាស់ រហូតដល់អាយុ ១៣ឆ្នាំ នាងធ្លាប់បានដួលសន្លប់នៅពេលកំពុងហ្វឹកហាត់ តែទោះជាខិតខំប៉ុណ្ណា ក៏នាងនៅតែមិនធ្លាប់ទទួលបានឱកាសបង្ហាញខ្លួនជាតារាខេប៉ុបនោះទេ។ នាងបាននិយាយថា៖ “នៅពេលនេះ គេគិតថាខ្ញុំចាស់ពេក សម្រាប់ធ្វើអាជីពនេះ។ ដូច្នេះហើយ ខ្ញុំក៏បញ្ចប់ជីវិតជាតារាហ្វឹកហាត់នៅវ័យ ២៣ឆ្នាំ។ ក្រោយពីកិច្ចសន្យាបានបញ្ចប់ ខ្ញុំបានយំនៅលើតាក់ស៊ីពេលត្រឡប់មកផ្ទះវិញ។ ខ្ញុំខិតខំណាស់ដែរ តែនៅតែបរាជ័យ។ វាគឺជារឿងដែលគួរឱ្យសោកសៅមែនទែន”។

“តែចំណុចដែលធ្វើឱ្យខ្ញុំខូចចិត្តបំផុត មិនមែនមកពីកិច្ចសន្យាបញ្ចប់ទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបរាជ័យទាំងវ័យក្មេង ទោះបីជាខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីក្ដីសុបិនរបស់ខ្ញុំទៅហើយ។ ខ្ញុំស្អប់ខ្លួនឯង ហើយមានអារម្មណ៍ថា ទោះខ្ញុំខិតខំប៉ុណ្ណា វានៅតែមិនគ្រប់គ្រាន់” នាងនិយាយបន្តដូច្នេះ។

ភាពជោគជ័យតាមរយៈបទ Golden នេះ បានផ្លាស់ប្ដូរជីវិតរបស់ Ejae ១៨០ដឺក្រ ខណៈដែលពេលនេះ នាងទទួលបានការងារច្រើន រហូតគ្មានពេលសម្រាក។ Ejae បាននិយាយថា៖ “មកទល់ថ្ងៃនេះ ខ្ញុំនៅតែនឹកដល់រឿងចាស់ៗទាំងនោះ ជាពិសេសគឺថ្ងៃដែលខ្ញុំជិះតាក់ស៊ីមកផ្ទះវិញ។ ហើយទីបំផុត ខ្ញុំអាចនិយាយប្រាប់ខ្លួនឯងវិញហើយថា អ្នកធ្វើបានល្អហើយ អ្វីដែលអ្នកខិតខំបានផលហើយ”៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជី ដេវីត និង ទេព បូព្រឹក្ស ដឹកស្បៀងដល់ដៃពលរដ្ឋភៀសសឹកទាំងម្សិល និងថ្ងៃនេះជិត ២ ពាន់គ្រួសារ

ថ្ងៃ​នេះ មូលនិធិ​អ្នក​ចម្បាំង​ឈាម​ខ្មែរ បាន​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​រៀប​ចំ​ក៏​ដូច​ជា​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ទៅ​កាន់​ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​នៅ​តាម​តំបន់​ភៀស​សឹក​​ជុំវិញ​ខេត្ត​សៀមរាប។

CIM Stars បានដឹកនាំបវរកញ្ញា ចេញរៃអង្គាសថវិកាតាមស្តុបជួយដល់កងទ័ព

លោក ម៉ែន និមលរ័ត្ន បាន​ដឹកនាំ​​បវរកញ្ញា និង​តារា​ក្នុង​ក្រុម CIM Stars បាន​ទៅ​ធ្វើ​ការ​រៃអង្គាស​ថវិកា​នៅ​តាម​ស្ដុប​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ថវិកា អ្នក​ដំណើរ​តាម​ផ្លូវ។ សកម្មភាព​នោះ មាន​ការ​ចូលរួម​

សមាគមសិល្បករខ្មែរ បន្ត​កៀរគរសប្បុរសជនច្រើនរូប ជួយដល់វីរកងទ័ព និងជនភៀសសឹក

បេសកកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ​ពេលនេះ ជាការ​ផ្សព្វផ្សាយ​ពី​ការ​ឈ្លានពាន​របស់​ទាហាន​សៀម​មក​លើ​ដែន​អធិបតេយ្យភាព​ខ្មែរ ហើយ​រឿង​កាន់តែ​សំខាន់ គឺ​អំពាវនាវ​សូម​ឲ្យ​សប្បុរសជន​នានា​ចូលរួម​បរិច្ចាគ​ថវិកា ក៏​

ពលរដ្ឋភៀសសឹក ៦០០ គ្រួសារទទួលបានជំនួយនិងថវិកាពី ជី ដេវីត និង ទេព បូព្រឹក្ស ដោយផ្ទាល់

គ្រួសារប្រមាណជា ៦០០ ​បាន​ទទួល​ជំនួយ​ដោយ​ផ្ទាល់​ដៃ​ពី​សំណាក់​តារា​ចម្រៀង ជី ដេវីត និង​ភរិយា ទេព បូព្រឹក្ស តាម​រយៈ​មូលនិធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ»។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​អាខោន​ផ្លូវ​ការ ម្ចាស់បទ «Top Of

Peypey Dy ប្រើប្រាស់ថវិកាជំនួយ ១ ម៉ឺនដុល្លារចុងក្រោយធ្វើ​លេណដ្ឋានឱ្យកងទ័ពខ្មែរដោយសម្ងាត់

តារា​ប្រុស Peypey Dy ទម្លាយ​ការ​សម្ងាត់​ដែល​លាក់​ទុក​ជា​ច្រើន​ខែ​ពាក់ព័ន្ធ​លុយ​ជំនួយ​សប្បុរសធម៌​ដោយ​លោក​ពុំ​ដែល​ធ្លាប់​ប្រាប់​ហើយ​តម្រូវ​លាក់​ការ​ ដើម្បី​ធានា​សុវត្ថិភាព​កង​ទ័ព​ជួរ​មុខ​របស់​កម្ពុជា​ក៏​ដូច​ជា​តប​តាមការ​ស្នើ​សុំ​ពី​

ព្រះនាង អម្រិតា ម្ចាស់បងជីដូនមួយ ព្រះនាង ជេនណា កីឡាការិនីខ្មែរដែលទៅប្រកួតស៊ីហ្គេម ពេលនេះបានវិលមកវិញហើយ

ព្រះនាង នរោត្តម អម្រិតា បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ភូមិ​វិញ ក្រោយ​បេសកកម្ម​ស៊ីហ្គេម​របស់​កម្ពុជា ​បាន​ឈាន​ដល់​ទី​បញ្ចប់ កាលពី​ម្សិលមិញ។ ទ្រង់​គឺជា​កីឡា​ការិនី​ជិះ​សេះ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ចូលរួម​​ស៊ីហ្គេម​

បវរកញ្ញា ស៊ឹង វង្សចន្ទ័ពេញបរមី បារម្ភខ្លាំង ខណៈ ឪពុក គូដណ្ដឹង ប្អូនប្រុស កំពុងនៅសមរភូមិប្រយុទ្ធជាមួយសៀម

ឪពុក​បង្កើត គូដណ្ដឹង​ និង​ប្អូន​ប្រុស​របស់ ស៊ឹង វង្សចន្ទ័ពេញបរមី កំពុង​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​ត្រៀម​ប្រយុទ្ធ​ជាមួយ​ចោរ​សៀម​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។ នេះ​បើ​តាម​ការ​បង្ហោះ​បង្ហាញ​ក្ដី​បារម្ភ​ពី​ចម្ងាយ​ពី​បេក្ខភាព

រឿងភាគកូរ៉េ ៥ចំណងជើង អាចនាំឱ្យបេះដូងកក់ក្ដៅ ក្នុងរដូវធ្លាក់ខ្យល់ត្រជាក់

ក្នុងខែធ្នូ ចុងឆ្នាំ ប្រទេសកម្ពុជាកំពុងតែធ្លាក់ខ្យល់ នាំឱ្យអាកាសធាតុក៏ចាប់ផ្ដើមចុះត្រជាក់ដូចគ្នា។ ទន្ទឹមគ្នានេះ ភាពយន្តភាគកូរ៉េជាច្រើនចំណងជើងបានចាប់យកធាតុអាកាសត្រជាក់ គួបផ្សំនឹងបរិយាកាសនៅពេលចុងឆ្នាំ

សមារាត្រីជាឈុតតំណាងជាតិ ដេត ស្រីនាឌ ដែលជ្រើសទៅបង្ហាញ Miss Charm ​2025

Miss Charm Cambodia 2025 កញ្ញា ដេត ស្រីនាឌ បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​នាង​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ប្រណីត​ភាព​នៃ​វប្បធម៌​ខ្មែរ ដែល​បាន​បំពាក់​លើ​ឈុត​តំណាង​ជាតិ

ទ្រាំមិនបាន! តារាចម្រៀង Violette Wautier ដាក់ចំៗថា SEA Games ថៃបានបំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្តិយសដែលនាងខំកសាងខ្ទេចគ្មានសល់

ក្រោយបញ្ចប់ការសម្ដែងក្នុងកម្មវិធីបើក Sea Game លើកទី ៣៣ នៅយប់ថ្ងៃទី៩ ខែធ្នូនេះ Violette Wautier បានបង្ហាញការសោកស្ដាយនៅលើគណនី Facebook ដោយនិយាយថា ក្រុមការងាររៀបចំកម្មវិធីនៅក្នុងប្រទេសថៃ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *