ទម្លាយមុខគូស្នេហ៍កូរ៉េល្បីៗ មានទំនាក់ទំនងស្នេហា នៅដើមឆ្នាំ ២០២៤

ត្រឹមរយៈពេលជាង ៣ ខែ នៃដើមឆ្នាំ ២០២៤ គូស្នេហ៍កូរ៉េល្បីៗ ចំនួន ៣ គូ ត្រូវបានគេទម្លាយពីទំនាក់ទំនងស្នេហារបស់ខ្លួន។ ទំនាក់ទំនងស្នេហារបស់គូស្នេហ៍ទាំង ៣ ទទួលបានការចាប់អារម្មណ៍ផ្សេងៗ ពីគ្នា ខណៈគូស្នេហ៍ខ្លះទទួលបានការគាំទ្រ និងខ្លះទៀតបែរជាត្រូវមហាជនរិះគន់មិនឈ​ប់ទៅវិញ។ តោះទៅមើលថាជាតារាស្រីប្រុសរូបណាខ្លះ៖

១.Karina សមាជិក Aespa និង Lee JaeWook

នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ Dispatch ទម្លាយ Karina សមាជិក Aespa កំពុងសេពគប់ជាមួយតារាប្រុស Lee JaeWook។ អ្នកទាំងពីរបានជួបគ្នា ពេលចូលរួមកម្មវិធី Prada Fashion Show កាលពីខែ មករា ឆ្នាំ ២០២៤ កន្លងទៅ។ ប្រភពដដែលបានឲ្យដឹងថា ស្នេហារបស់អ្នកទាំងពីរគឺជួបភ្លាមស្រឡាញ់ភ្លែត។ Karina ត្រូវបានប្រទះឃើញនៅក្បែរផ្ទះរបស់តារាប្រុស Lee JaeWook នៅពេលយប់អាធ្រាត្រទៀតផង។ អ្នកទាំងពីរបានឆ្លៀតពេលណាត់ជួបគ្នាទាំងពេលនៅទីក្រុង សេអ៊ូល និងទីក្រុង Milan។

២.Han SoHee និង Ryu JunYeol

នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ Han SoHee និងតារាប្រុស Ryu JunYeol បានចេញប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាផ្លូវការ ក្រោយត្រូវប្រភពផ្ទៃក្នុងទម្លាយពីទំនាក់ទំនងរបស់អ្នកទាំងពីរ។ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក្លាយជាប្រធានបទត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងហាក់មិនសូវទទួលបានការគាំទ្រពីមហាជនឡើយ ដោយសារតែភាពចម្រូងចម្រាស់ជាមួយអតីតមិត្ដស្រីរបស់តារាប្រុស Ryu JunYeol គឺតារាស្រី Hyeri។ ចុងក្រោយ ទាំងតារាស្រី Han SoHee និង Hyeri សុទ្ធតែចេញសុំទោសជាសាធារណៈ ចំពោះរឿងទំនាក់ទំនងស្នេហានេះ។

៣.Jihyo សមាជិក Twice និង Yun SungBin

ប្រភពព័ត៌មាន SWAY បានទម្លាយពីទំនាក់ទំនងស្នេហាររបស់ Jihyo សមាជិក Twice និង Yun SungBin នៅយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤។ អ្នកទាំងពីរបានសេពគប់គ្នារយៈពេល ១ ឆ្នាំមកហើយ អ្នកទាំងពីរបានជួបគ្នាដំបូងត្រឹមជាមិត្ដ ក្រោយមកក៏ចាប់ផ្ដើមក្លាយជាទំនាក់ទំនងស្នេហា។ អ្នកទាំងពីរត្រូវបានរាយការណ៍ថា សុទ្ធសឹងតែជាអ្នកស្រឡាញ់ការហាត់ប្រាណ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក៏កាន់តែជ្រាលជ្រៅ និងមានទំនាក់ទំនងជិតស្និទ្ធ ដោយសារការហាត់ប្រាណនេះ។ រាល់ពេលទំនេរ អ្នកទាំងពីរនឹងណាត់គ្នាដើរកម្សាន្ដ នៅតំបន់ Seongdong ទីក្រុង សេអ៊ូល។ ជាការឆ្លើយតបពីផលិតកម្ម JYP ក៏មិនបានបដិសេធពីទំនាក់ទំនងស្នេហានេះឡើយ ដោយគ្រាន់តែលើកឡើងថា វាជារឿងឯកជនដូច្នេះខាងផលិតកម្មពិតជាពិបាកក្នុងការឆ្លើយតប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន