គល់ សុក្រសូលីតា តំណាងឱ្យកម្ពុជាទៅប្រកួត Face of Asia 2022 នៅកូរ៉េ សង្ឃឹមខ្ពស់ ព្រោះចំណុចអស់នេះ

ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនដំណាក់កាល គល់ សុក្រសូលីតា បានក្លាយជាជយលាភីតែម្នាក់គត់ដែលមានឱកាសតំណាងឱ្យកម្ពុជា ចូលរួមក្នុងកម្មវិធី Face of Asia 2022 នៅប្រទេសកូរ៉េ ដែលគ្រោងប្រារព្ធឡើងនាពេលឆាប់ៗនេះ។

ជយលាភី Face of Cambodia 2022 រូបនេះឱ្យដឹងថា ខ្លួនរំភើបខ្លាំងណាស់ដែលមានឱកាសតំណាងកម្ពុជាចេញទៅប្រកួត Face of Asia 2022 នៅកូរ៉េ។ នាងថា គ្មានភាពភ័យខ្លាចដែលត្រូវចេញទៅប្រកួតតែម្នាក់ឯងនោះទេ ផ្ទុយទៅវិញ គឺនាងរីករាយចំពោះឱកាសដែលទទួលបាននាពេលនេះ ដោយចាត់ទុកថា នេះជាពេលវេលាល្អ សម្រាប់បង្ហាញវប្បធម៌ និងអរិយធម៌ខ្មែរ ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ឡើង។

តារាម៉ូដែលវ័យ ២៩ ឆ្នាំ បន្តថា នាងបានហ្វឹកហាត់ការដើរបង្ហាញម៉ូដ ការកាច់ស្ទីល៍ថតរូបប្លែកៗ និងបានត្រៀមឈុតតំណាងជាតិពិសេសៗដល់ទៅ ៣ ឈុត យកទៅបង្ហាញលើវេទិកាអន្តរជាតិ។ ដោយឡែក សម្រាប់វគ្គសំណួរចម្លើយ នាងមិនបានសិក្សាឱ្យល្អិតល្អន់នោះទេ ព្រោះកម្មវិធីប្រកួតនោះមិនដាក់បញ្ចូលវគ្គសំណួរចម្លើយឡើយ។ តាមការស្រាវជ្រាវរបស់នាង កម្មវិធីនេះ គឺគេផ្តោតខ្លាំងលើ Fashion Model ដែលនេះចំជំនាញនាងស្រាប់តែម្តង ធ្វើឱ្យនាងមានក្តីរំពឹងខ្ពស់ខ្លាំងចំពោះការប្រកួតនេះ ថាអាចនឹងនាំយកលទ្ធផលល្អណាមួយមកកម្ពុជាវិញ។

គួររំលឹកថា គល់ សុក្រសូលីតា អាយុ ២៩ ឆ្នាំ កម្ពស់ ១.៦៨ ទម្ងន់ ៤៥ គីឡូក្រាម។ កញ្ញា ចាប់ផ្តើមការងារជាតារាបង្ហាញម៉ូដតាំងពីពាក់កណ្តាលឆ្នាំ ២០១១ និងធ្លាប់បានចូលរួមថតឱ្យទស្សនាវដ្តីបែប Fashion ជាច្រើន។ មិនតែប៉ុណ្ណោះនាងក៏ធ្លាប់បានចូលរួមកម្មវិធីដើរបង្ហាញម៉ូដ និងថតម៉ូដសម្លៀកបំពាក់ធំៗជាច្រើនក្នុងប្រទេស។ សូលីតា សម្រេចចិត្តចូលរួមប្រកួតកម្មវិធី Face of Cambodia 2022 ព្រោះនាងមើលឃើញថា កម្មវិធីនេះស័ក្ដិសមជាមួយខ្លួនឯង ព្រោះវាផ្តោតលើ Fashion Model ដែលនាងមានបទពិសោធន៍ច្រើនក្រែលណាស់មកហើយ។

បេក្ខភាពតំណាងកម្ពុជារូបនេះ គ្រោងចាកចេញពីកម្ពុជាទៅប្រទេសកូរ៉េ ដើម្បីចូលរួមប្រកួតកម្មវិធី Face of Asia 2022 នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ