មិនយូរទៀតនោះទេ គូស្នេហ៍តារាសម្ដែងថៃដ៏ល្បី Kimberley និង Mark Prin នឹងដឹកដៃគ្នាចូលរោងមង្គលឆាប់ៗ ដើម្បីសាងគ្រួសាររួមគ្នា។


ជាមួយគ្នាដែរ មុនរៀបការ តារាស្រី Kimberley និងមិត្ដភ័ក្ដិស្រីជាច្រើនរូបរួមមាន Yaya និង Margie ជាដើមបានធ្វើពិធីជប់លៀងលាភាពនៅលីវរបស់ខ្លួនយ៉ាងសប្បាយរីករាយ ព្រមទាំងបង្ហោះរូបភាពជាច្រើនសន្លឹកដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនលួចច្រណែនគ្រប់ៗគ្នា។


តារាស្រី KimBerley ក៏បានបង្ហោះរូបភាពបន្ដពីមិត្ដភក្ដិរបស់នាង និងលើកឡើងថា៖ នាងពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំង។ នាងទទួលបានការជប់លៀងដ៏អស្ចារ្យមួយមិនធ្លាប់មានពីមុនឡើយ។



បើតាមការបញ្ជាក់របស់ Kimberley និង Mark Prin ក្រោយរៀបការរួចនឹងចំណាយពេលច្រើនផ្ដោតលើគ្រួសារ ជាពិសេសការធ្វើម្ហូប កិច្ចការផ្ទះនានាជាដើម។ ចំពោះផ្ទះដែលអ្នកទាំងពីរគ្រោងរស់នៅបន្ទាប់ពីរៀបការក៏មានរៀបចំបន្ទប់កូនតូចហើយស្រេច ជាពិសេសក៏បន្ទប់ទីធ្លាសម្រាប់តារាប្រុស Mark Prin ធ្វើការផងដែរ។ អ្នកទាំងពីរនឹងរស់នៅបង្កើតគ្រួសារយ៉ាងមានក្ដីសុខក្នុងផ្ទះមួយនោះ។
គួរបញ្ជាក់ថា ពិធីមង្គលការរបស់ Mark Prin និង KimBerley នឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ៕





























































Account
Security
Favourite Content