នៅថ្ងៃទី២០ ខែវិច្ឆិកានេះ AM Entertainment ដែលជាតំណាងរបស់ Kim Woo Bin និង Shin Min Ah បានប្រកាសថា គូស្នេហ៍តារាសម្ដែងមួយគូនេះនឹងកាន់ដៃគ្នាចូលរោងអាពាហ៍ពិពាហ៍នៅថ្ងៃទី២០ ខែធ្នូ ខាងមុខ។

ទីភ្នាក់ងារមួយនេះបានរៀបរាប់ថា៖ “ផ្អែកលើទំនុកចិត្តយ៉ាងជ្រាលជ្រៅដែលបានបង្កើតឡើងក្នុងទំនាក់ទំនងដ៏យូរអង្វែង Shin Min Ah និង Kim Woo Bin បានសន្យាថានឹងក្លាយជាដៃគូជីវិតជាមួយគ្នា។ ពិធីមង្គលការរបស់គូស្នេហ៍នេះនឹងប្រព្រឹត្តធ្វើឡើងជាលក្ខណៈឯកជន នៅថ្ងៃទី២០ ខែធ្នូខាងមុខនេះ ក្រោមការចូលរួមរបស់គ្រួសារ និងមិត្តជិតស្និទ្ធ”។
“យើងស្នើសុំឱ្យអ្នកគាំទ្រចូលរួមអបអរសាទរ ទៅកាន់គូស្នេហ៍ដែលបានធ្វើដំណើរមកដល់ការសម្រេចចិត្តដ៏សំខាន់មួយនៅក្នុងជីវិតរបស់ពួកយើង។ យើងក៏សូមសន្យាដែរថា នឹងខិតខំធ្វើយ៉ាងណាឱ្យសិល្បករទាំងពីរនៅតែអាចបន្តដំណើរលើអាជីពសិល្បៈ ដើម្បីជាការតបស្នងក្ដីស្រឡាញ់ និងការគាំទ្រដែលទទួលបានពីទស្សនិកជន” AM Entertainment បញ្ចប់ដូច្នេះ។
សូមរំឭកពីប្រវត្ដិស្នេហ៍រវាង Shin Min Ah និង Kim Woo Bin ថា អ្នកទាំងពីរបានជួបគ្នាជាលើកដំបូងក្នុងនាមជាតារាម៉ូដែលឱ្យយីហោសម្លៀកបំពាក់មួយកាលពីខែកក្កដា ឆ្នាំ២០១៥។ ក្រោយពីបានសិក្សាមើលចិត្តគ្នាអស់ពេលជាង ១០ឆ្នាំ តារាសម្ដែងទាំងពីរបានសម្រេចចិត្តផ្លាស់ប្ដូរឈ្មោះជាសង្សារ ទៅជាប្ដីប្រពន្ធនឹងគ្នាហើយ៕
























Account
Security
Favourite Content