កំពតមានប្រាសាទលាក់ខ្លួនក្នុងរូងភ្នំឈ្មោះថា ប្រាសាទភ្នំឈ្ងោក

រមណីយដ្ឋាន «ភ្នំឈ្ងោក» ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ល្បី​ឈ្មោះ​ក្នុង​ខេត្ត​កំពត ដែល​មាន​គុហា ឬ (រូងភ្នំ) តូច​ធំ​រាប់​រយ ហើយ​នៅ​ក្នុង​រូង​ភ្នំ​ក៏​មាន​បង្កប់​ប្រាសាទ​បុរាណ​ដែល​សាងសង់​ឡើង​ពី​ឥដ្ឋ ដែលមាន​អាយុកាល​រាប់​រយ​ឆ្នាំ​ទៀត​ផង។

default

ប្រាសាទ​ភ្នំ​ឈ្ងោក ជា​ប្រាសាទ​ចំណាស់​មួយ​ដែល​ស្ថិត​នៅ​ក្នុង​រូង​ភ្នំ​នៃ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក ខេត្ត​កំពត។ ប្រាសាទ​មួយ​នេះ​សាងសង់​ឡើង​អំពី​ឥដ្ឋ នៅ​ក្នុង​រូង​ភ្នំ​ថ្ម​កំបោរ ជា​បន្ទប់​មាន​រាង​បួន​ជ្រុង​ស្មើ ដំបូល​ធ្វើ​ឡើង​ជា​បី​ថ្នាក់​តាម​ទម្រង់​ប្រាសាទ​នៃ​សិល្បៈ​ឥណ្ឌា​ខាង​ត្បូង។ លក្ខណៈ​ពិសេស​នៃ​ប្រាសាទ​មួយ​នេះ ត្រូវ​បាន​កត់​សម្គាល់​ថា​ជា​ប្រាសាទ​សង់​គ្រប​ពី​លើ​លិង្គ​ធម្មជាតិ​មួយ​ដែល​ជា​ប្រភេទ​ថ្ម​កំបោរ។ ប្រាសាទ​ភ្នំ​ឈ្ងោក​ ​គឺ​ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា (ព្រះឥសូរ) ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​សំណង់​ក្នុង​រូង​ភ្នំ​ចាស់​ជាង​គេ​នៅ​ក្នុង​សិល្បៈ​ខ្មែរ​ (នៅ​មាន​រូបរាង​ល្អ)។

តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូ ភ្នំឈ្ងោកមានគុហា ឬរូងភ្នំកើតដោយធម្មជាតិ សរុប ១២១ គុហា ក្នុងនោះមានគុហាធំៗចំនួន៨ និងគុហាតូចៗចំនួន១១៣ ហើយផ្ទាំងផ្មធម្មជាតិដែលមាននៅខាងក្នុងរូងភ្នំមានសណ្ឋានរូបរាងដូចជាសត្វដំរី ឥន្ទ្រីយ៍ អណ្តើក ក្រពើ និងពស់ជាដើម។ រមណីយដ្ឋាន «ភ្នំឈ្ងោក» មានទីតាំងស្ថិតនៅ​ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត៕

default

រូបភាព ផ្ដល់ដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះ / ណុប វណ្ណារិទ្ធ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *