ក្រោយឆាក ហ្វីយ៉ាតា សឹងតែសន្លប់ឈរទៅហើយ ពេល fitting ឈុត The Billion-Star Gown

Miss Universe Cambodia 2025 ថៃ នារីសុជាតា បាន​បញ្ចប់​វគ្គ Preliminary យ៉ាង​ជោគជ័យ​ក្រោម​ស្នូរ​ទះដៃ និង​ស្រែក​ឈ្មោះ Cambodia យ៉ាង​កងរំពង​ក្នុង​សាល​រៀបចំ​កម្មវិធី​ប្រកួត Miss Universe 2025។ នៅ​លើ​ឆាក ហ្វីយ៉ាតា ពិតជា​បង្ហាញ​សកម្មភាព​ដើរ​យ៉ាង​អស្ចារ្យ​ជាមួយ​ឈុត​ដែល​ច្នៃ​ឡើង​ដោយ Sokchea Tailor។

ចូល​កង​ប្រកួត​ជិត ២០ ថ្ងៃ​មក​នេះ អ្នក​គាំទ្រ​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ថា ហ្វីយ៉ាតា ហត់នឿយ​ខ្លាំង គេង​មិន​បាន​គ្រប់គ្រាន់ ញ៉ាំ​មិន​ចូល និង​ជួប​រឿង​គេ​ធ្វើបាប​ផ្លូវ​ចិត្ត​ទៀត ធ្វើឲ្យ​នាង​ស្រក​គីឡូ និង​ថមថយ​កម្លាំង។ ទោះ​ជា​ខ្សត់ខ្សោយ​កម្លាំង​យ៉ាង​ណា​ក៏​បវរកញ្ញា​កម្ពុជា​រូប​នេះ ដាច់ខាត​មិន​បង្ហាញ​លើ​ឆាក​ឡើយ ដោយ​អ្នកនាង​នៅតែ​រក្សា​ស្នាម​ញញឹម​យ៉ាង​ស្រស់​ស្រាយ បញ្ចេញ​ថាមពល និង​ពន្លឺ​យ៉ាង​អស្ចារ្យ​លើ​ឆាក Miss Universe។

ងាក​មក​មើល​ក្រោយ​ឆាក​វិញ ពេល ​សុជាតា fitting ឈុត Evening Gown អ្នកនាង​អស់​កម្លាំង​ស្ទើរតែ​សន្លប់​ឈរ​ទៅ​ហើយ ដោយ​ភ្នែក​បិទ​ឲ្យ​ក្រុម​ការងារ ជួយ​រៀបចំ និង​មើលលម្អិត ហើយ​ខ្លួន​សំងំ​បិទ​ភ្នែក​​​សម្រាក​យក​កម្លាំង​បន្តិច។

វីដេអូ​ថត​ដោយ​បងប្រុស ហ្វីយ៉ាតា គឺតារាចម្រៀង ថៃ នរៈបណ្ឌិត ដែល​បាន​ទៅ​មើល​ទឹកចិត្ត​ប្អូន​ស្រី​សំណព្វ មិន​ឲ្យ​នាង​ដឹង​ខ្លួន បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​បវរកញ្ញា​រូប​នេះ​ស្រកស្រុត​ថាមពល​ខ្លាំង ហើយ​ក៏​ស្គម​ជាង​មុន​ថែម​ទៀត។ ក្នុង​វីដេអូ ហ្វីយ៉ាតា ឈរ​ទប់​ខ្លួន​សឹង​មិន​ជាប់ ដោយ​មាន​ជំនួញ​ពី​ក្រុម​ការងារ ៣-៤ នាក់ ក្នុង​ការ​ជួយ​​ទប់​លំនឹង។

បើ​ទោះ​ជា​នាង​ចង់​ទប់ទល់​ក៏​ភ្នែក​មិន​សហការ​ដែរ ហ្វីយ៉ាតា ក៏​បិទ​ភ្នែក​ដោយ​អំណាច​នៃ​ភាព​ហត់នឿយ​ជិត ២០ ថ្ងៃ​មក​នេះ​នាង​ក៏​បណ្ដោយ​ឲ្យ​រាងកាយ​បាន​សម្រាក​បន្តិច។ ក្រឡេក​ទៅ​មើល​លើ​ឆាក​កាលពី​​ថ្ងៃ ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ Miss Universe Cambodia 2025 បាន​បង្ហាញ​ភាព​ជឿជាក់​តាំងពី​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ រហូត​ទៅ​ដល់​ឈុត Evening Gown ដ៏​ស្អាត ចែងចាំង និង​មាន​ទម្ងន់​ជាង ១០ គីឡូ យ៉ាង​ភាព​ជឿជាក់​ក្នុង​ទឹក​មុខ​ស្រស់​ថ្លា។

ក្រោយ​ឃើញ​រូបភាព​ក្រោយ​ឆាក​ហើយ មហាជន​ពិតជា​ស្ញប់ស្ញែង និង​អរគុណ​ដែល ហ្វីយ៉ាតា លះបង់​កម្លាំង​កាយ​ចិត្ត មិន​គិត​សុវត្ថិភាព ទៅ​ប្រកួត​នៅ​ថៃ ក្នុង​កម្មវិធី Miss Universe លើក​ទី​៧៤​ នេះ៕

រូបភាព៖ Bennie

វីដេអូ៖ https://www.facebook.com/reel/2366216957147786



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *