ប្រជាជនជប៉ុនត្អួញត្អែរ ក្រោយប្រទះនឹងបញ្ហា ភ្ញៀវទេសចរបរទេសច្រើនលើសលប់

ដ្បិតការកើនឡើងនៃចំនួនភ្ញៀវទេសចរបង្ហាញពីឱកាសសំខាន់ៗសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសជប៉ុន ក៏ប៉ុន្តែប្រជាជនដែលរស់នៅក្នុងតំបន់ពេញនិយមបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ខណៈកំណើនភ្ញៀវទេសចរលើសលប់ ឬ Overtourism បានក្លាយជាបញ្ហាមួយសម្រាប់ការប្រើប្រាស់ជិវីតប្រចាំថ្ងៃ។

នៅក្នុងឆ្នាំ ២០២៤ ប្រទេសជប៉ុនបានទទួលការកើនឡើងខ្ពស់នៃចំនួនភ្ញៀវទេសចរ ដោយមានការប៉ាន់ប្រមាណថាមានភ្ញៀវទេសចរបរទេសរហូតដល់ ៣៦.៩ លាននាក់ ច្រើនជាងមុន ៤៧.១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

យ៉ាងណាមិញ​​ ប្រជាជនក្នុងតំបន់ក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរដែលបណ្តាលមកពី “ចំនួនភ្ញៀវទេសចរច្រើនលើសលប់”​ ឬ “Overtourism” រួមមានបញ្ហាសំរាមច្រើន ភាពកកណែនក្នុងរថភ្លើង​ សំឡេងរំខាន និងការមិនគោរពដល់ប្រពៃណីទំនៀមទម្លាប់របស់ជប៉ុនជាដើម។  

នៅក្នុងទីក្រុងពេញនិយមដូចជា តូក្យូ ក្យូតូ និងអូសាកា អ្នករស់នៅក្នុងតំបន់បានបង្ហាញការមិនពេញចិត្តចំពោះបញ្ហានេះច្រើនជាងមុន។ តួយ៉ាង ការស្ទង់មតិរបស់កាសែត Yomiuri Shimbun បានរកឃើញថា ប្រហែល ៩០ភាគរយនៃអ្នករស់នៅឯទីក្រុងក្យូតូបានត្អូញត្អែរអំពីចំនួនភ្ញៀវទេសចរច្រើនលើសលប់ ដោយបង្ហាញក្តីបារម្ភដ៏ធំបំផុតមួយគឺ “អាកប្បកិរិយាឈ្លើយ ឬមិនគោរព” របស់ភ្ញៀវទេសចរបរទេស ដែលហាក់ចាត់ទុកទីក្រុងក្យូតូដូចជាសួនកម្សាន្ត ជាជាងទីក្រុងប្រវត្តិសាស្ត្រ។

លោក Yusuke Ishiguro សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងទេសចរណ៍នៅសាកលវិទ្យាល័យ Hokkaido បានរៀបរាប់ថា វាគឺជារឿងដែលគួរឱ្យសោកស្ដាយដែលគោលនយោបាយទេសចរណ៍ និងអាជីវកម្មរបស់ប្រទេសជប៉ុនបានផ្ដោតទៅលើការទាក់ទងភ្ញៀវទេសចរ។

លោកបន្តថា ដ្បិតកន្លងមក រដ្ឋាភិបាលបានអនុវត្តវិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ដូចជាការបំពាក់កាមេរ៉ាសុវត្ថិភាព​ ដើម្បីតាមដានឥរិយាបថភ្ញៀវទេសចរ និងបង្កើនពន្ធសណ្ឋាគារដើម្បីកាត់បន្ថយចំនួនភ្ញៀវទេសចរក្ដី តែលោកយល់ថា វាមិនមែនជាដំណោះស្រាយគង់រង្សចំពោះបញ្ហានេះនោះទេ។

ផ្អែកតាមការចុះផ្សាយរបស់ Japan Times កាលពីខែមុននេះ លោក Yasushi Kaneko រដ្ឋមន្ត្រីទេសចរណ៍ថ្មីរបស់ប្រទេសជប៉ុន ក៏បានពិពណ៌នាបញ្ហានេះថាជា បញ្ហាធ្ងន់ធ្ងរមួយដែរ។ ស្របពេលដែលលោកបានប្រកាសថា នឹងអនុវត្តវិធានការដោះស្រាយ តាមរយៈផែនការផ្សព្វផ្សាយទេសចរណ៍ ក្នុងគោលបំណងនាំយកភ្ញៀវទេសចរទៅគ្រប់តំបន់ក្នុងប្រទេស មិនមែនប្រមូលផ្ដុំតែនៅក្នុងទីពេញនិយមដូចសព្វថ្ងៃនេះ។

លោកបានបង្ហាញបន្តពីគម្រោងដែលនឹងដាក់ប្រើប្រាស់រថយន្តក្រុងល្បឿនលឿនដើម្បីអាចផ្សារភ្ជាប់ភ្ញៀវទេសចរទៅកាន់គោលដៅទាំងនោះ ខណៈមានស្លាកសញ្ញាដើម្បីណែនាំពីសកម្មភាពគួរធ្វើ និងមិនគួរធ្វើសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។

កាលពីខែថ្ងៃទី១៣ ខែវិច្ឆិកានេះ កាសែត Japan Today ក៏បានចុះផ្សាយដែរថា រដ្ឋាភិបាលជប៉ុនកំពុងតែពិចារណាដំឡើងពន្ធ Departure tax គុណនឹង ៣ ពី ១០០០យ៉េន (៦.៤៧ ដុល្លារអាមេរិក) ទៅ ៣០០០យ៉េន (១៩ដុល្លារអាមេរិក) ដើម្បីដោះស្រាយបញ្ហាភ្ញៀវទេសចរច្រើនលើសលប់នេះ។ ស្របពេលដែលចំណូលបន្ថែមពីការដំឡើងពន្ធ នឹងយកមកប្រើប្រាស់ដើម្បីកាត់បន្ថយថ្លៃសេវាធ្វើលិខិតឆ្លងដែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *