សមាគមសិល្បៈករខ្មែរប្រកាសកៀរគរថវិកាសប្បុរសធម៌ដើម្បីជួយដល់តារាសម្ដែង លោក យូ ឌីស្កូ ដែលកំពុងទទួលការព្យាបាលនៅឯប្រទេសឥណ្ឌា ដ្បិតស្ថានភាពលោកពេលនេះកាន់តែធ្ងន់ធ្ងរតម្រូវការថវិការក៏ច្រើន។

មហាជនប្រាកដជាបានជ្រាបអំពីស្ថានភាពជំងឺរបស់លោក យូ ឌីស្កូ ដែលជាតារាសម្ដែងជើងចាស់និងល្បីឈ្មោះមួយរូប កាលពីសប្ដាហ៍មុនលោកត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌាភ្លាមៗ ដោយសារជំងឺចាស់រើឡើងជាតិពុលក្នុងខ្លួនឡើងលើសកម្រិតហើយធ្វើទុក្ខខ្លាំង ពេលនេះតម្រូវការលាងឈាម។
នៅចំពោះមុខបញ្ហាចម្បងសម្រាប់រូបលោកបន្ថែមពីលើស្ថានភាពជំងឺដែលកំពុងធ្វើទុក្ខបុកម្នេញមិនស្រាកស្រាន្ត នៅមានបញ្ហាថវិកាមួយទៀត ព្រោះត្រូវចំណាយលើការព្យាបាល ក៏ដូចជាការហូបចុកនៅទីនោះ។
ពាក់ព័ន្ធនិងស្ថានភាពជំងឺរបស់តារាសម្ដែង លោក យូ ឌីស្កូ សមាគមសិល្បករខ្មែរដែលដឹកនាំផ្ទាល់ដោយប្រធានសមាគមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើការអំពាវនាវកៀរគរស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយដល់តារាសម្ដែងរូបនេះដើម្បីផ្គត់ផ្គង់លទ្ធភាពនៃការព្យាបាលជំងឺដ៏កាចសាហាវមួយនេះ ដោយបានទម្លាក់ QR ផ្ទាល់របស់សមាគមដើម្បីងាយស្រួលដល់ការចូលរួមរបស់សប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស៕




រូបភាព ៖ សមាគមសិល្បៈករខ្មែរ























Account
Security
Favourite Content