នេះជាមូលហេតុ ខ្មែរ១ជីវិត ចូលចិត្តសហការផលិតចម្រៀងជាមួយសិល្បករថ្មីៗ

មុននេះបន្តិច​កម្មវិធី podcast របស់ content creator ដ៏​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា រៀនថត Rean Thort ទើប​បញ្ចេញ episode ចុងក្រោយ​នៃ Season 3 FINALE: រៀនមួយជីវិត ហើយ​ភ្ញៀវ​កិត្តិយស​នោះ​គឺ​កំពូល​តារា​រ៉េប​ប្រចាំ​ស្រុក​ខ្មែរ Khmer1Jivit។

ក្នុង​ការ​ជជែក​ដ៏​យូរ​ដែល​មាន​រយៈពេល​ជាង ២ ម៉ោង ម្ចាស់​បទ “ឆក់​ព្រលឹង” បាន​បទពិសោធន៍​រស់នៅ​អាមេរិក និង​ការងារ​នៅ​ក្នុង​រង្វង់​សិល្បៈ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​មក​នេះ។ ពេល​ជជែក​ឆ្លងឆ្លើយ​ជាមួយ​លោក ឆេង សុភ័ក្ត្រ ម្ចាស់ផេក រៀនថត Rean Thort និង Raven Blaze តារា​ប្រុស​ដែល​មាន​ឈ្មោះ​ពិត ឡេង សុវណ្ណារ៉ា បាន​និយាយ​ដល់​រឿង​ឡើង​ច្រៀង​លើ​ឆាក​ផ្ទាល់ និង​ការ​សហការ​ផលិត​បទ​ចម្រៀង​ជាមួយ​តារា​ថ្មី​ៗ។

ខ្មែរ ១ ជីវិត​បាន​ឲ្យ​ដឹង​ភាគច្រើន​លោក​មិន​សូវ​ជា​បាន​ឡើង​ឆាក​ទេ ព្រោះ​លោក​ធ្វើ​ចម្រៀង​នៅ​អាមេរិក ទើប​តែ​មាន​ឱកាស​បាន​មក​ស្រុក​ខ្មែរ ដែល​ត្រូវ​បាន​កម្មវិធី The Rapper Cambodia អញ្ជើញ​មក​ធ្វើ​ជា​គ្រូ​បង្វឹក ហើយ​ពេល​ទំនេរ​ពី​កម្មវិធី លោក​បាន​ចេញ​តាម​កម្មវិធី​មួយ​ចំនួន ដើម្បី​បាន​ជួប​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ ដែល​ទន្ទឹង​រង់ចាំ​លោក​ជា​យូរ​មក​ហើយ​នោះ។

ម្ចាស់​បទ “Look In My Eye” បាន​បញ្ជាក់​ថា ការឡើង​សម្ដែង​លើ​ឆាក​ផ្ទាល់​មិន​ត្រឹម​ដើម្បី​ហ្វេន​ប៉ុណ្ណោះ​ទេ ក៏​ធ្វើ​ដើម្បី​ខ្លួនឯង​ដែរ។ ធ្វើ​ដើម្បី​ខ្លួនឯង​ត្រង់​ចំណុច​នេះ គឺ​លោក​ចង់​មាន​ន័យ​ថា អាច​ឡើង​សម្ដែង​លើ​ឆាក​គ្រប់​បទ​ចម្រៀង​របស់​ខ្លួនឯង និង​អាច​ធ្វើ​បាន​កាន់តែ​​ប្រសើរ​ឡើង កុំឲ្យ​គេ​ថា​ខ្លាំង​តែ​ក្នុង​ស្ទូឌីយោ ស្រាប់តែ​ឡើង​ឆាក​រញីរញ័រ។ លោក​បន្ថែម​ថា “អ្នក​ជា King ដូចនេះ​មិន​ថា​កន្លែង​ណា​ទេ​អ្នក​នៅតែ​ជា King”។

មួយ​វិញ​ទៀត K1J បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា ហេតុអ្វី​បាន​ជា​មួយ​រយៈ​នេះ​លោក​ចូលចិត្ត​សហការ​ជាមួយ​តារា​ចម្រៀង​ដទៃ ជាជាង​ចេញ​បទ​តែ​ម្នាក់​ៗ​ឯង។ ព្រោះ​លោក​មាន​បំណង​ចង់​លើក artist ផ្សេង​ទៀត​ដែល​គ្នា​មិន​ទាន់​មាន​ឱកាស​បញ្ចេញ​មុខ តែ​គ្នា​មាន​សមត្ថភាព​រួច​ទៅ​ហើយ។ ចំណែក​ឯ​ហេតុផល​មួយ​ទៀត​ព្រោះ ខ្មែរ ១ ជីវិត ពេញចិត្ត​នឹង​សមត្ថភាព artist ទាំង​នោះតែម្ដង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្មែរ ១ ជីវិត ចង់​បញ្ជាក់​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ធ្វើ​ចម្រៀង​ប្រភេទ​ណា ឬ​ច្រៀង​ឧបករណ៍​ថ្មី ឬ​សហការ​ជាមួយ​សិល្បករ​ថ្មី ក៏​លោក​នៅតែ​អាច​ធ្វើ​បាន និង​នៅតែ​ជា​ខ្លួន​ឯង​ដដែល ព្រោះ​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​បត់បែន​គ្រប់​កាលៈទេសៈ ហើយ​អ្វី​ដែល​លោក​និយាយ​ពេល​នេះ គឺ​ដូច​ក្នុង​ន័យ​ក្នុង​បទ​ចម្រៀង ” Cambo Calling”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន