Park MinYoung សម្ដែងសមពិតៗជាតួអង្គកើតមហារីក ក្រោយសម្រកសល់ត្រឹម ៣៧ គីឡូ

រឿងភាគកូរ៉េថ្មី “Marry My Husband” កំពុងក្លាយជាប្រធានបទត្រូវអ្នកគាំទ្រនិយមមើលរឿងភាគលើកយកមកពិភាក្សាលើបណ្ដាញសង្គម។ ទើបបញ្ចេញបាន ៣ ភាគ ប៉ុន្ដែរឿងភាគមួយនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង មិនថាតែក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស តួអង្គឯកស្រីដែលសម្ដែងដោយតារាស្រី Park MinYoung។

ក្នុងរឿងថ្មីនេះ Park MinYoung សម្ដែងជាតួអង្គ Kang JiWon ដែលមានជំងឺមហារីក និងមានបញ្ហាក្នុងគ្រួសារ។ ដើម្បីសម្ដែងក្នុងរឿងភាគនេះឲ្យបានល្អឥតខ្ចោះ និងសមជាអ្នកកើតមហារីក រូបនាងបានសម្រកគីឡូសល់ត្រឹម ៣៧ គីឡូ។ Park MinYoung បានទម្លាយថា រូបនាងពិតជាយកចិត្ដដាក់ខ្លាំងចំពោះតួអង្គមួយនេះ និងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ខណៈវានឹងកាន់តែងាយស្រួលសម្រាប់នាងក្នុងការសម្ដែង។

Park MinYoung បានទម្លាយថា កាលពីមុននៅពេលសម្រកទម្ងន់ដើម្បីថតរឿង រូបនាងតែងតែញ៉ាំផ្លែ ប៉ោម និងផឹកទឹក។ សម្រាប់របបអាហារមុនពេលថតរឿង “Marry My Husband” គឺត្រូវបានរៀបចំឡើងដោយអ្នកជំនាញ និងយល់ស្របពីវេជ្ជបណ្ឌិតផងដែរ។ នាងបានចូលរួមហាត់រាំ និងហាត់ប្រាណ ដើម្បីសម្រកទម្ងន់​ ជាពិសេស នាងតែងតែត្រួតពិនិត្យខ្លាំងលើសុខភាព និងរាយកាយរបស់នាង។ ការសម្ដែងរឿងនេះ គឺជាបទពិសោធន៍ថ្មីមួយសម្រាប់រូបនាង។

ក្រឡេកមកមើលការសម្ដែងរបស់ Park MinYoung វិញ ក៏ត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ដោយសាររូបនាងពិតជាសមជាមួយតួអង្គមួយនេះ។ នាងត្រូវបានអ្នកគាំទ្រលើកឡើងថា ជាជម្រើសល្អបំផុតសម្រាប់តួអង្គ Kang JiWon។

គួរបញ្ជាក់ថា “Marry My Husband” ជារឿងផលិតឡើងតាម Webtoon ល្បីឈ្មោះដដែល ដោយរៀបរាប់ពីដំណើររឿងរបស់តួអង្គស្រី Kang Jiwon ដែលត្រូវស្វាមី និងមិត្តជិតស្និទ្ធក្បត់យ៉ាងព្រៃផ្សៃ ថែមទាំងមានជំងឺមហារីកជាប់ខ្លួនថែមទៀត។ ក្រោយមករូបនាងទទួលបានឱកាសលើកទី ២ ដើម្បីកែប្រែជីវិតរបស់នាងសាជាថ្មី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន