HYBE ផ្ញើសារព្រមានកម្មវិធី The Camp របស់យោធា ក្រោយប្រើឈ្មោះ BTS រកប្រាក់ចំណូលដោយគ្មានការអនុញ្ញាត

ថ្មីៗនេះក្រុមហ៊ុន HYBE បានផ្ញើសារព្រមានទៅកាន់កម្មវិធី The Camp របស់យោធាកូរ៉េខាងត្បូងសម្រាប់ការប្រើប្រាស់មុខ និងឈ្មោះរបស់សមាជិក BTS ដែលកំពុងបម្រើការក្នុងជួរកងទ័ពដោយគ្មានការអនុញ្ញាតពីសិល្បករផ្ទាល់ ឬក្រុមហ៊ុន BIGHIT Music ដើម្បីស្វែងរកប្រាក់ចំណេញ។ ក្រុមហ៊ុនក៏គ្រោងនឹងពិចារណាលើចំណាត់ការផ្លូវច្បាប់ដោយនិយាយថានេះគឺការរំលោភសិទ្ធិជាសាធារណៈ។

បញ្ហាបានចាប់ផ្ដើមនៅដែលកម្មវិធីនេះបានប្រើប្រាស់ឈ្មោះរបស់ក្រុម BTS ដោយគ្មានការអនុញ្ញាត។ ខណៈពេលនោះ HYBE ក៏ធ្លាប់បានរកឃើញថាមុខមាត់ និងឈ្មោះរបស់សមាជិកនីមួយៗត្រូវបានប្រើប្រាស់នៅក្នុង Recommended Star Soldier ដែលជាកន្លែងផ្ដល់ព័ត៌មានអំពីជីវិតយោធារបស់សិល្បករ។ លើសពីនេះ ពួកគេក៏បានបើកគណនីសម្រាប់សមាជិក BTS ដោយប្រើប្រាស់ពាក្យ “official” ទៀតផង។ HYBE បានជឿជាក់ថាទង្វើបែបនេះគឺពិតជាបានរំលោភលើសិទ្ធិគ្រប់គ្រងបណ្ដុំអ្នកគាំទ្រជាផ្លូវការរបស់ក្រុមហ៊ុនផងដែរ។

មិនត្រឹមប៉ុណ្ណេះ The Camp ថែមទាំងបានលក់តុក្កតា និងស្លាកឈ្មោះទាហានលើ The Camp Mall ដោយស្លាកឈ្មោះទាំងនោះសុទ្ធតែបានប្រើប្រាស់ឈ្មោះពិតរបស់សមាជិកក្រុម BTS ទាំងអស់ផងដែរ។ សម្រាប់តម្លៃនៃផលិតផលវិញនោះក៏មិនទាបនោះដែរប្រហាក់ប្រហែល ៥៦ ០០០ វ់ុន (ប្រមាណជាង ៤០ ដុល្លារអាមេរិក)។

ជាការពិត បញ្ហាចម្រូងចម្រាស់មួយនេះត្រូវបានលើកឡើងដោយ​ ARMYs ផ្ទាល់ក្រោយពួកគេរកឃើញថាកម្មវិធី The Camp បានប្រើប្រាស់ឈ្មោះ និងឥទ្ធិពលរបស់ក្រុមតារាចម្រៀងលំដាប់ពិភពលោកមួយនេះដោយគ្មានការអនុញ្ញាតដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។

បន្ទាប់ពីទទួលបានរបាយការណ៍ពីអ្នកគាំទ្រ HYBE បានចាត់វិធានការផ្ញើសារព្រមានជាផ្លូវការភ្លាមៗទៅកាន់ The Camp ដោយបញ្ជាក់ថាទង្វើបែបនេះគឺជាការរំលោភលើច្បាប់ការពារការប្រកួតប្រជែងមិនយុត្តិធម៌ដោយសារការរំលោភលើសិទ្ធិជាសាធារណៈ និងការរំលោភលើច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច។ ជាពិសេសក្រុមហ៊ុនសង្កត់ធ្ងន់ទៅលើការរំលោភលើច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន មានន័យថាជាការបង្ហាញព័ត៌មានអំពីប្រាក់បៀវត្សរ៍ ឋានៈតួនាទី និងរបបអាហាររបស់សិល្បករ។

ជាការឆ្លើយតបនឹងការតវ៉ារបស់ HYBE អ្នកគ្រប់គ្រងរបស់កម្មវិធី The Camp បានលុបចោលការបង្ហោះដែលទាក់ទងនឹងសមាជិក BTS ហើយក៏បានបញ្ឈប់ការដាក់តុក្កតា និងស្លាកឈ្មោះរបស់សិល្បករផងដែរ។ ទោះជាយ៉ាងណាក្ដី គេបានរាយការណ៍ថាការតវ៉ាមួយនេះគឺបានធ្វើឡើងដោយស្ម័គ្រចិត្តពីអ្នកគាំទ្រ មិនមែនដោយក្រុមហ៊ុននោះទេ។ ជាថ្មីម្ដងទៀត HYBE នៅតែពិចារណាលើចំណាត់ការផ្លូវច្បាប់ដោយលើកឡើងថាការប្រើប្រាស់ឈ្មោះរបស់សិល្បករដែលបានចុះឈ្មោះបម្រើកងទ័ពដោយឥតគិតថ្លៃបានធ្វើឱ្យមានការរង្គោះរង្គើដល់ផ្នែកសេដ្ឋកិច្ចក្នុងឧស្សាហកម្មកម្សាន្ដដោយសារក្រុមហ៊ុនបានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់លើសិល្បករ ហើយក្រុមហ៊ុនមិនអាចផ្ដល់អភ័យឯកសិទ្ធិដល់ពួកគេឡើយ។

រហូតមកដល់ពេលនេះ គេមិនទាន់បានឃើញ The Camp ធ្វើសេចក្ដីថ្លែងការណ៍ជាផ្លូវការណាមួយទាក់ទិននឹងភាពចម្រូងចម្រាស់ជុំវិញការរំលោភលើសិទ្ធិផ្សព្វផ្សាយរបស់ BTS ដោយពួកគេគ្រាន់តែនិយាយថា “យើងគ្មានអ្វីត្រូវនិយាយទេ”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់