ពីក្មេងប្រុសបង្កើតវីដេអូលើ Social Media ខេមរា ឆក់បានពាន «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ»

កំលោះ​សង្ហា​សម្បូរ​វោហារ​សព្ទ ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង​កម្មវិធី Tik Tok ស្គាល់​ឈ្មោះ​ថា ខេមរា ថ្មី​ៗ​នេះ​ទើប​ឈ្នះ​បាន​ពាន​ដ៏​សំខាន់​មួយ​ពី​កម្មវិធី PMA 2022 គឺ​ពាន​រង្វាន់ «អ្នក​បង្កើត​មាតិកា​ប្រចាំ​ឆ្នាំ»ក្នុង​ចំណោម​បេក្ខភាព​ជាច្រើន​នាក់ ដែល​គេ​មើល​ឃើញ​ថា​សុទ្ធ​សឹង​ជា​បុគ្គល​មាន​បទពិសោធន៍ និង​មាន​វ័យ​ចំណាស់​ជាង។ តួយ៉ាង​ម្នាក់​ក្នុង​ចំណោម​នោះ​ភាគច្រើន​ជា​អ្នក​ល្បី​ឈ្មោះ​ខ្លាំង ប៉ុន្ដែ ខេមរា ពិតជា​អស្ចារ្យ​អាច ឈ្នះ​ចិត្ត​អ្នក​គាំទ្រ និង​គណៈកម្មការ​តាម​រយៈ​សំឡេង​ឆ្នោត។

មុន​សាង​បាន​ភាព​ល្បីល្បាញ និង​ដណ្ដើម​បាន​ពាន​រង្វាន់ «អ្នក​បង្កើត​មាតិកា​ប្រចាំ​ឆ្នាំ» ដំបូង​ឡើយ ខេមរា ជា​ក្មេង​ប្រុស​បង្កើត​វីដេអូ​ខ្លី​ៗ​ចែករំលែក​ចំណេះដឹង​នៅ​លើ​បណ្ដាញ​សង្គម Facebook និង​កម្មវិធី TikTok។ ខេមរា (KhemraA-ខេមរា) បាន​កែប្រែ​វាសនា​របស់​ខ្លួន​ពី​បុគ្គល​ធម្មតា​សាមញ្ញ​ៗ​ម្នាក់ ក្លាយ​ទៅ​ជា បុរស​ដ៏​ឡូយ​ម្នាក់​នៅ​លើ Social Media និង​ជាប់​ឈ្មោះ​ជា Video Creator ថែម​ទៀត​ផង។ ដ្បិត ខេមរា នៅ​វ័យ​ក្មេង​ក៏​មែនទែន ប៉ុន្តែ​រូប​សម្រស់​ស្រស់​សង្ហា ហើយ​ជាពិសេស​គឺ​​ពូកែ​ខាង​វោហារ​សព្ទ ធ្វើឱ្យ​មហាជន​ចាប់​អារម្មណ៍​លើ​រូប​លោក​ខ្លាំង រហូត​សាង​ភាព​ល្បីល្បាញ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ជា​បុគ្គល​ល្បី​ម្នាក់​លើ​បណ្ដាញ​សង្គម​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ Video Creatorរូប​នេះ មិន​សូវ​សម្ញែង​រូបរាង​ពិត​នៅ​ខាង​ក្រៅ​ឱ្យ​មហាជន​បាន​ឃើញ​នោះ​ទេ មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ឃើញ ឬ​អាច​និយាយ​បាន​ថា ទាល់តែ​ចង្កោម​មនុស្ស​ដែល​ស្គាល់​គ្នា ឬ​ស្និទ្ធស្នាល​ជាមួយ​ទើប​ឧស្សាហ៍​បាន​ជួប។ ស្រាប់តែ​ថ្ងៃ​បង្ហាញ​មុខ​នៅ​លើ​កម្រាល​ព្រំ​ក្រហម​របស់​កម្មវិធី PMA 2022 ខេមរា ជះ​ភាព​សង្ហា​របស់​ខ្លួន​ធ្វើ​ឱ្យ​ហ្វេន​ជ្រួលជ្រើម ទោះ​បើ​ត្រឹម​តែ​ស្លៀក​ពាក់​សាមញ្ញ​ទូទៅ បែប​អាវ​ធំ​ខ្មៅ អាវ​កាក់​ខ្មៅ អាវ​ក្នុង​ស ខោ​ខ្មៅ ស្បែក​ជើង​ប៊ូ​ចង​ខ្សែ​ក៏​ដោយ តែ​ហ្វេន​លាន់​មាត់​ថា Video Creator ខ្ពស់​សង្ហា​មិន​ចាញ់​តារា​ៗ​ប៉ុន្មាន​ទេ។

ម្ចាស់​ពាន​រង្វាន់ «អ្នក​បង្កើត​មាតិកា​ប្រចាំ​ឆ្នាំ» បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រោយ​ទទួល​ពាន​ថា៖ «អរគុណ​ចំពោះ​ពាន​រង្វាន់​មួយ​នេះ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​អ្នក​គាំទ្រ​ទាំងអស់​គ្នា ដែល​បាន​ចូលរួម​បោះឆ្នោត ដើម្បី​ជ្រើសរើស​ម្ចាស់​ពាន​រង្វាន់ “អ្នក​បង្កើត​មាតិកា​ប្រចាំ​ឆ្នាំ” ក៏​ដូចជា​បាន​ចូលរួម​បរិច្ចាគ​ទៅ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ផងដែរ»។

ជោគជ័យ​របស់​អ្នក​បង្កើត​មាតិកា​វ័យ​ក្មេង​រូប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នក​ចង់​បំពេញ​ក្ដី​ស្រមៃ​ជា​អ្នក​ផលិតផល​វីដេអូ ឬ Video Creatorដូចជា ខេមរា បើ​ទោះបីជា​វ័យ​នៅ​ក្មេង​ក៏​ពិត​មែន ប៉ុន្តែ​ពោរពេញ​ដោយ​សមត្ថភាព​មិន​ខ្លាច​គ្មាន​ការងារ​ធ្វើ​នោះ​ទេ សំខាន់​ឱ្យ​តែ​ខិតខំ​ពុះពារ ជោគជ័យ​គង់​តែ​កើត​មាន​ចំពោះ​បុគ្គល​ដែល​តស៊ូ​ជម្នះ​បញ្ហា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ