កៀកដល់ថ្ងៃចូលឆ្នាំខ្មែរ តារាចម្រៀងច្រៀងបានគ្រប់ស្ទីល ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងប្រពៃណីយ៉ាងពីរោះរណ្ដំ ថែមទាំងមានបញ្ចូលនូវទម្រង់ល្បែងប្រជាប្រិយខ្មែរមួយចំនួន និងរបាំត្រុដិដែលបង្ហាញពីវប្បធម៌ដ៏ល្អល្អះរបស់ខ្មែរថែមទៀតផង។

ទិដ្ឋភាពនៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានបញ្ចូលនៅក្នុងបទចម្រៀង «មហាសង្ក្រាន្តឆ្នាំថ្មី» របស់តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត ដែលជាបទត្រៀមសម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ។ នៅក្នុងវីដេអូនៃបទចម្រៀងក៏មានការបញ្ចូលល្បែងប្រជាប្រិយខ្មែរមួយចំនួនដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ និងលាក់កន្សែង មិនតែប៉ុណ្ណោះក៏ឃើញមានការបញ្ចូលនូវរបាំប្រពៃណីខ្មែរដែលគ្រប់គ្នាតែងបានឃើញនៅតាមទីវត្តអារាម ឬតាមភូមិស្រុកនោះគឺ របាំត្រុដិ។ មិនមែនដាក់បញ្ចូលនូវទម្រង់ល្បែងប្រជាប្រិយ និងប្រពៃណីខ្មែរប៉ុណ្ណឹងទេ នៅក្នុងវីដេអូបទចម្រៀងក៏មានការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួនថែមទៀតផង។



សម្រាប់អត្ថន័យនៃបទចម្រៀងក៏ពីរោះរណ្ដំគួរឱ្យចង់ស្តាប់កម្សាន្តផងដែរ ព្រោះបានច្រៀងរៀបរាប់យ៉ាងសប្បាយរីករាយពីទិដ្ឋភាពក្នុងពិធីបុណ្យចូលឆ្នាំដែលប្រជាជនខ្មែរទម្លាប់ធ្វើតរៀងគ្នាតាំងពីបុរាណមក៕
អត្ថន័យទាំងស្រុងនៃបទចម្រៀង «មហាសង្ក្រាន្តឆ្នាំថ្មី»























Account
Security
Favourite Content