Key សារភាពទាំងក្ដុកក្ដួល ធ្លាប់គិតចង់ចាកចេញពី SHINee ក្រោយមរណភាពរបស់ Jonghyun

Key បានបង្ហាញពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ខ្លួនចំពោះក្រុម SHINee ក្នុងនាមជាក្រុមដែលមានសមាជិកចំនួនប្រាំនាក់ រួមទាំង Jonghyun។

កាលពីថ្ងៃទី ១២ ខែកុម្ភៈ សមាជិកក្រុម SHINee, Key បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសជាមួយម្តាយរបស់លោកគឺអ្នកស្រី Kim Sun Hee ក្នុងកម្មវិធី ‘You Quiz on the Block’ របស់ទូរទស្សន៍ tvN ។

កំលុងកម្មវិធីនោះ Key បាន​និយាយ​អំពី​មរណភាព​របស់ Jonghyun ​ថា៖ “ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើលណាស់​កាល​នោះ​។ ខ្ញុំ​បាន​ចោទ​សួរខ្លួនឯង​ថា តើ​ការ​រស់​នៅ​ដោយមិនបាច់ខ្វល់ចិត្តនោះគឺបែបណា? ខ្ញុំ​ថែមទាំង​គិត​ចង់​បោះបង់​អ្វីៗ​ទាំងអស់ទៀតផង”​។

លោក​បាន​បន្ត​ថា៖ “ខ្ញុំ​ពិតជាខូច​ចិត្ត​ខ្លាំងបំផុត ប៉ុន្តែ​ការ​ប្រគំតន្ត្រី Tokyo Dome ជាវិធីដែល​ពួកយើងអាច​ប្រឈម​មុខ​ជាមួយ​គ្នាបាន។ ពួកយើង​មាន​អារម្មណ៍​ថា ប្រសិនបើ​យើង​មិន​មាន​ពេលវេលាណា​មួយ​ដើម្បី​បង្ហាញការគោរព​ដល់គាត់ក្នុងនាម​ជាសមាជិក​ក្រុម​ទេ ពួកយើងពិត​ពិបាក​​បន្តដំណើរ​ទៅ​មុខណាស់។ នោះហើយជាវិធីដែលពួកយើងអាចជូនដំណើរគាត់ ជូនដំណើរជីវិតយុវវ័យដ៏ខ្លីប៉ុន្តែអស្ចារ្យខ្លាំង”។

ម្ចាស់បទ “Good & Great” ក៏បានចែករំលែកទៀតថា៖ “ជារៀងរាល់ឆ្នាំ នៅពេលជិតដល់ខួបកំណើតរបស់គាត់ ឬខួបក្រុមរបស់យើងមកដល់ គឺខ្ញុំនឹកគាត់កាន់តែខ្លាំង។ នៅពេលដែលយើងទទួលបានបទចម្រៀងថ្មីៗដែលគាត់មិនអាចថតជាមួយយើង ខ្ញុំតែងតែគិតថា ‘បើគាត់បានច្រៀងបទនេះដឹងតែអស្ចារ្យខ្លាំងហើយ’ កំលុងពេលហ្វឹកហាត់ ខ្ញុំស្រមៃឃើញគាត់រហូត។ គ្រប់ពេលមានការប្រគំតន្ត្រី ឬ fan meet ខ្ញុំតែងស្រមៃឃើញរូបភាពគាត់អង្គុយជិតពួកយើង ដោយមិននិយាយអ្វីទាំងអស់ ពេលខ្ញុំហាត់សម ក៏មានគាត់នៅក្បែរ។ សម្រាប់ខ្ញុំ ពួកយើងមានគ្នា ៥ នាក់រៀងរហូត”។

គួររំឭកថា Jonghyun សមាជិក​ក្រុម SHINee បានទទួល​មរណភាពដោយការធ្វើអត្តឃាត​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០១៧ ក្នុង​វ័យ ២៧ ឆ្នាំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *