កែវ បូរ៉ា ចង់ឱ្យតារាសម្តែងទាំងអស់បើកចិត្តទទួលយកការ casting ពីផលិតកម្ម

រយាលដៃពីមុខរបររកស៊ីបន្តិច តារាសម្តែងលេចធ្លោ កែវ បូរ៉ា Freshie Boy លេខ​១ ជំនាន់​ទី​៧ ឆ្នាំ ២០០៨ ចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនដែលតែងតែសួររកស្នាដៃសិល្បៈថ្មីៗរបស់លោក។ តួយ៉ាង លោកបានទទួលការងារសិល្បៈជាហូហែក្នុងឆ្នាំ ២០២៤ នេះ រួមទាំងភាពយន្តផងដែរ។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងពិធី សន្និសីទសារព័ត៌មានស្ដីពី ការផលិតខ្សែភាពយន្តរឿង «ផ្ទះព្រាយកន្លង» និង «អ្នកតាកំបុតក្បាល» កាលពីពេលថ្មីៗ កែវ បូរ៉ា បានឱ្យដឹងថា ពីពេលនេះទៅលោកទទួលធ្វើការងារសិល្បៈស៊ុបវិញហើយ ព្រោះពេលនេះមុខរបរផ្ទាល់ខ្លួនដំណើរការទៅរលូន និងមានអ្នកជួយមើលការខុសត្រូវអស់ហើយ។ តារាសម្តែងរូបនេះសង្កត់ធ្ងន់ថា នេះជាការត្រឡប់ចូលសិល្បៈរយៈពេលវែង ដោយមិនមានគម្រោងឈប់វិញទៀតនោះឡើយ។

តារាសម្តែងសម្បុរសណ្តែកបាយរូបនេះបន្តថា បច្ចុប្បន្នលោកទទួលបានការងារសិល្បៈហូរហែ​ រួមមាន៖ ការថតស៉្បតពាណិជ្ជកម្ម និងការថតភាពយន្តជាដើម។ ជាក់ស្តែង ថ្មីៗនេះលោកបានជាប់ការ casting ខ្សែភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មឈានមុខគេក្នុងការផលិតភាពយន្តខ្មែរ LD Entertainment ចំនងជើង «អ្នកតាកំបុតក្បាល»។ 

បូរ៉ា ថា នេះជាលើកដំបូងដែលលោកមានឱកាសរួមការងារជាមួយ LD Entertainment ហើយលោកពិតជារីករាយដែល LD បានហៅលោកឱ្យធ្វើការ casting សម្រាប់រឿងខ្នាតធំនេះ ដែលវាបញ្ជាក់ពីភាពល្អិតល្អន់ក្នុងការសម្រិតសម្រាំងតួអង្គឱ្យត្រូវទៅនឹងសាច់រឿង ក៏ដូចជា character របស់តួអង្គក្នុងរឿងតែម្តង។ 

លោកទទួលស្គាល់ថា ពីមុនលោកក៏ធ្លាប់គិតអវិជ្ជមានពេលត្រូវផលិតកម្មហៅឱ្យ casting មុនថតរឿងដែរ ប៉ុន្តែក្រោយមកលោកបានបើកចិត្តឱ្យទូលាយទទួលយកនូវអ្វីថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង។ លោកយល់ថា យើងគួរតែផ្លាស់ប្តូរគំនិតអវិជ្ជមានទាំងនេះចោល ហើយផ្តល់ការសហការក្នុងការ casting តួអង្គជាមួយផលិតកម្ម ព្រោះការដែលផលិតកម្មហៅយើង casting បានន័យថា គេចង់ឃើញពីសមត្ថភាពសម្តែងរបស់យើងដែលប្រែប្រួលចុះឡើងរាល់ថ្ងៃ ដូច្នេះគ្មានអ្វីដែលយើងគួរខ្លាច ឬអន់ចិត្តគ្នាឡើយ នៅពេលដែលយើង casting មិនជាប់។ ក្នុងនាមជាអ្នកសិល្បៈ យើងគួរតែបើកចិត្តឱ្យទូលាយទើបជារឿងល្អ។

សម្រាប់លោកគឺសប្បាយចិត្តដែលមានឱកាសចូលរួមថតខ្សែភាពយន្តខ្នាតធំថ្មីរបស់ LD «អ្នកតាកំបុតក្បាល» ហើយលោកពេញចិត្តឆ្អឹងរឿងនេះខ្លាំងមែនទែន ដែលអាចឱ្យលោកបញ្ចេញសមត្ថភាពសម្តែងបានដល់ទៅ ២ character ស្លូត និង កាច។ តារាសម្តែងរូបនេះ មិនហ៊ានអះអាងថា សមត្ថភាពនៃការវិលមកសម្តែងលើកនេះនឹងល្អកម្រិតណាទេ តែលោកព្យាយាមបញ្ចេញឱ្យអស់ពីសមត្ថភាពដែលមាន ហើយទុកឱ្យទស្សនិកជនជាអ្នកដាក់ពិន្ទុដោយខ្លួនឯង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី