F4 សល់ត្រឹម F3 ខណៈលេចព័ត៌មាន Ken Chu ខំ​សម្រក​ទម្ងន់ ១៥ គីឡូ តែចុងក្រោយត្រូវដកចេញពីក្រុម

ភរិយារបស់តារាចម្រៀង និងសម្ដែងតៃវ៉ាន់ Ken Chu បានឱ្យដឹងថា លោកមាន​អារម្មណ៍​ខូចចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពីខំ​ស្រក​ទម្ងន់ ១៥ គីឡូ ប៉ុន្តែ​ទីបំផុតក៏​ត្រូវ​បាន​ដក​ចេញពីក្រុម។

ព័ត៌មាន​ជុំវិញ​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បីល្បាញ F4 បាន​ផ្ទុះ​ឡើង​វិញ​បន្ទាប់​ពី​គម្រោង​ជួបជុំ​គ្នា​ឡើងវិញរបស់ពួកគេដែលអ្នកគាំទ្រ​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង គឺ​មាន​តែ​សមាជិក Jerry Yan, Vanness Wu និង Vic Chou ក្នុងនាមជា F3 ខណៈដែល Ken Chu បាន​អវត្តមាន​ពី​សកម្មភាព​ទាំងអស់ រួម​ទាំង​ការ​ប្រគំតន្ត្រី បទចម្រៀង​ថ្មី និង​វីដេអូ​ចម្រៀង។

ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែធ្នូ សមាជិកទាំង ៣ បានចេញបទចម្រៀងថ្មី “Forever Forever” ដោយមានការសហការពីតារាចម្រៀងល្បីពីររូបទៀតគឺ Jay Chou និង Ashin សមាជិកក្រុម Mayday។ ប្រការ​នេះ​បាន​បង្កើត​ការ​សង្ស័យ​យ៉ាង​ខ្លាំង​អំពី​ថា​តើលោក​ពិត​ជា​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រុម​ឬ​អត់។

ពាក់ព័ន្ធករណីនេះ Han Wenwen ភរិយា​របស់ Ken Chu បាន​បង្ហាញ​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​មួយ​ថា Ken បាន​តាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួបជុំ​ជាមួយ​សមាជិក F4 រហូតសុខចិត្ត​សម្រក​ទម្ងន់​ជាង ១៥ គីឡូក្រាម​ក្នុង​រយៈពេល​ជាង​មួយ​ខែ​ដើម្បី​ទទួលបានរូបភាពនៃការជួបជុំរបស់ពួកគេចេញទៅល្អបំផុត។ ទោះជាយ៉ាងណា លោកបែរ​ប្រឈម​នឹង​ការ​ប្រឆាំង ហើយ​ទីបំផុត​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​គម្រោង​ទាំងអស់។

នាងបានបង្ហាញដោយសំឡេងឈឺចាប់ថា “លោកបានរង់ចាំតាំងពីខែកក្កដា ដោយស្រកទម្ងន់រហូតដល់សុខភាពកាន់តែយ៉ាប់យ៉ឺន ប៉ុន្តែលោកត្រូវបានគេរិះគន់ និងយល់ច្រឡំ”។

ការដែល Ken ត្រូវបានដកចេញពីគម្រោង F4 ត្រូវបានគេសង្ស័យថាពាក់ព័ន្ធទៅនឹងទម្លាប់ “មាត់រអិល” របស់លោកក្នុងកំលុងពេល Live វីដេអូរយៈពេលប៉ុន្មានខែកន្លងមកនេះ។ មានម្ដងនោះ លោកបានបង្ហាញព័ត៌មានសម្ងាត់អំពីការជួបជុំគ្នារបស់ក្រុម ដោយអះអាងថាលោកមិនជិតស្និទ្ធនឹងសមាជិកផ្សេងទៀត ហើយនិយាយត្រង់ៗថា លោកមិនចូលចិត្តបទចម្រៀងចាស់ៗរបស់ F4 ទេ។ លោកក៏បានចែករំលែករឿងរ៉ាវនៅពីក្រោយឆាករបស់ក្រុមការងារដែលគួរតែត្រូវរក្សាការសម្ងាត់ផងដែរ។ ការនិយាយដោយត្រង់ៗនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនខឹងសម្បារ ហើយត្រូវបានគេមើលឃើញថាជាហេតុផលមួយដែលលោកត្រូវបាន “ដកចេញ” ពីគម្រោងថ្មីៗ។

Ken Chu បានបញ្ជាក់ថាលោកនឹងមិនចូលរួមក្នុងការប្រគំតន្ត្រីជួបជុំគ្នារបស់ F4 សម្រាប់ឆ្នាំ ២០២៦ទេ ដោយបានពន្យល់ថាលោកមិនមានកិច្ចសន្យាជាមួយអ្នករៀបចំព្រឹត្តិការណ៍គឺ B’in Music ហើយក៏ទើបតែដឹងថាគេបានដកលោកចេញតាមរយៈព័ត៌មានផ្សេងៗប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី Ken បានសម្តែងការគាំទ្រចំពោះអតីតសមាជិកក្រុម និងបាននិយាយថាលោកទន្ទឹងរង់ចាំការសម្តែងរបស់ពួកគេ ដោយសង្ឃឹមថាការប្រគំតន្ត្រីនឹងដំណើរការទៅដោយរលូន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *