Katy Perry ត្រៀមទៅសម្ដែងនៅចិនដីគោកលើកដំបូង ក្រោយជាប់ក្នុងបញ្ជីខ្មៅជិត ១០ ឆ្នាំ

បន្ទាប់ពីបានលេចមុខលើគ្រប់សារព័ត៌មានកាលពីដើមខែនេះតាមរយៈការធ្វើដំណើរទៅកាន់ទីអវកាស នៅពេលនេះតារាចម្រៀងអាមេរិក Katy Perry នឹងបានត្រលប់ទៅសម្ដែងក្នុងប្រទេសចិនវិញលើកដំបូង ក្រោយមានរឿងចម្រូងចម្រាសពាក់ព័ន្ធកោះតៃវ៉ាន់ កាលពីខ្ទង់ ១០ ឆ្នាំមុន។

ការិយាល័យវប្បធម៌និងទេសចរណ៍ខេត្ត Zhejiang បានប្រកាសនាពេលថ្មីៗនេះថាតារា​ចម្រៀង​ប៉ុប Katy Perry មានគម្រោងនឹងរៀបចំការប្រគំតន្ត្រីចំនួនពីរនៅក្នុងកីឡដ្ឋានមានទំហំផ្ទុក ១៨០០០ កៅអី ក្នុងទីក្រុង Hangzhou នៅថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា។ ការប្រគំតន្ត្រីនេះនឹងជាការសម្ដែងនៅចិនដីគោកលើកដំបូងរបស់តារាស្រីវ័យ ៤០ឆ្នាំរូបនេះក្រោយរយៈពេលជាច្រើន​ឆ្នាំ​ដែល​នាង​ត្រូវ​បានប្រទេសចិនបដិសេធមិនផ្ដល់​ទិដ្ឋាការ ដោយសារមានព័ត៌មានចម្រូងចម្រាសថានាងគាំទ្រចលនា​ឯករាជ្យ​តៃវ៉ាន់។

ការប្រគំតន្ត្រី​នេះនឹង​កើត​ឡើងរយៈពេល ​៨ ​ឆ្នាំ​បន្ទាប់​ពី​ ម្ចាស់បទ “Roar” រូបនេះត្រូវ​បាន ​បដិសេធ​មិន​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ Victoria’s Secret នៅ​ទីក្រុងសៀងហៃ ក្នុង​ឆ្នាំ ២០១៧។ នៅពេលនោះ ទីក្រុងប៉េកាំងមិនបានបញ្ជាក់មូលហេតុពីក្រោយការបដិសេធទិដ្ឋាការរបស់នាងនោះទេ ប៉ុន្តែសារព័ត៌មានអាមេរិក Page Six បានរាយការណ៍ថា Perry ត្រូវបានហាមឃាត់មិនឱ្យទៅសម្តែងនៅចិនដីគោក ដោយសារតែភាពចម្រូងចម្រាសកើតឡើងក្នុងការប្រគំតន្ត្រីរបស់នាងនៅតៃវ៉ាន់កាលពីឆ្នាំ ២០១៥។

គួររំឭកថា ក្នុងកំលុងពេលសម្តែងនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ តារាចម្រៀងប៉ុបរូបនេះបានស្លៀករ៉ូបម៉ូដផ្កាឈូករ័ត្នជាមួយទង់ជាតិកោះតៃវ៉ាន់ ខណៈផ្កានេះគឺជានិមិត្តសញ្ញានៃចលនានិស្សិតដែលប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងចិនដីគោក។

Katy Perry បានសម្ដែងនៅក្នុងប្រទេសចិន លើកដំបូងនៅទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១៤ ។ នៅឆ្នាំបន្ទាប់ នាងបានត្រឡប់មកវិញ ហើយបានធ្វើការប្រគំតន្ត្រីចំនួនបីថ្ងៃ ដោយពីរថ្ងៃនៅទីក្រុងសៀងហៃ និងមួយថ្ងៃទៀតនៅទីក្រុងក្វាងចូវ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *