ធុញថប់រឿងគូជីវិត តារាស្រីជើងចាស់ Kathy Chow សុខចិត្តនៅម្នាក់ឯងចំណាយជីវិតចុងក្រោយជាមួយសត្វចិញ្ចឹម

ប្រិយមិត្តដែលធ្លាប់តាមដានរឿងភាគចិនបុរាណល្បី ‘និស្ស័យស្នេហ៍ឋានសួគ៌” ឬ “Ashes Of Love” ប្រាកដជាបានស្គាល់តារាសម្ដែងស្រីជើងចាស់ហុងកុងKathy Chow ជាមិខខាន។ សម្ដែងជាតួអង្គចិត្តអាក្រក់ម្នាក់ពិតជាធ្វើឱ្យអ្នកគាំទ្រពិបាកបំភ្លេច ខណៈមិនសរសើរមិនបានដូចគ្នាព្រោះការសម្ដែងដ៏ប៉ិនប្រសប់។

ថ្វីបើមានភាពជោគជ័យក្នុងវិថីសិល្បៈក៏ពិតមែនតែតារាស្រីវ័យ ៥៦ ឆ្នាំរូបនេះបែរជាអភ័ព្វរឿងស្នេហាព្រោះហាក់ដូចមិនសមប្រកបសោះ។ បន្ទាប់ពីបានរៀបការជាមួយតារាប្រុសហុងកុងដ៏ល្បីលោក​ Ray Liu កាលពីជាង ៣០ ឆ្នាំមុន រូបនាងនិងស្វាមីក៏បានលែងលះគ្នាក្រោយរស់នៅរួមគ្នាតែមួយឆ្នាំ។ បន្ដមកទៀតនាងក៏បានសេពគប់នឹងមិត្តប្រុសក្រៅសិល្បៈម្នាក់អស់រយៈពេល ១២ ឆ្នាំតែចុងក្រោយក៏មិនត្រូវចិត្តគ្នាក៏សម្រេចចិត្តដើរផ្លូវរៀងខ្លួនចាប់តាំងពីឆ្នាំ ២០១៦ មក។

មែនទែនទៅ គិតមកទល់ពេលនេះរយៈពេលជាង ៦ ឆ្នាំហើយដែលតារាស្រី Kathy Chow ចំណាយពេលនៅម្នាក់ឯង និងរស់នៅជាមួយសត្វចិញ្ចឹមរបស់ខ្លួន។ រូបនាងធ្លាប់បានលើកឡើងជារឿយៗក្នុងបទសម្ភាសថា៖ រូបនាងលែងចាប់អារម្មណ៍ទៀតហើយលើរឿងស្នេហា ព្រោះជីវិតរបស់នាងពេលនេះគឺរីករាយណាស់ មិនស្ដ្រេស អាចធ្វើរឿងដែលខ្លួនចង់ធ្វើបាន។ នាងបន្ដថា សត្វឆ្កែរបស់នាងគឺជាមិត្ដដ៏ល្អដូច្នេះនាងមិនឯកាទេបើទោះជាគ្មានដៃគូជីវិតក៏ដោយ។ នាងថែមទាំងសម្រេចចិត្តចំណាយជីវិតចុងក្រោយរបស់ខ្លួនរស់នៅឱ្យសប្បាយជាមួយសត្វឆ្កែ និងធម្មជាតិ។

លើសពីនេះ រូបនាងលើកឡើងថា៖ មិនចាំបាច់ទាល់តែមានស្នេហាទើបជីវិតរីករាយនោះទេ គ្មានច្បាប់ណាកំណត់ពីស្ដង់ដារដែលធ្វើឱ្យមនុស្សគ្រប់គ្នារីករាយឡើយ។ សំខាន់គឺអ្នករីករាយ និងធ្វើរឿងដែលខ្លួនចូលចិត្ត ជាពិសេសស្រឡាញ់ខ្លួន​ឯងឱ្យបានច្រើននោះទើបគប្បីនឹងខ្លួនឯង។

រូបនាងបន្ថែមថា៖ បើមានស្នេហារស់នៅឈឺចាប់ជាងនៅម្នាក់ នៅម្នាក់ឯងជាជម្រើសល្អបំផុត។

បច្ចុប្បន្នអតីតបវកញ្ញាហុងកុងរូបនេះនៅតែបន្ដអាជីពសិល្បៈរបស់ខ្លួនក្នុងប្រទេសចិន និងបន្ដលេចមុខជាបន្ដបន្ទាប់ក្នុងកម្មវិធី និងសម្ដែងក្នុងរឿងភាគផ្សេងៗ។ សម្រាប់រឿងចុងក្រោយដែលតារាស្រី Kathy Chow បានបង្ហាញខ្លួននោះគឺ “Count My Lucky Star” ចេញផ្សាយក្នុងឆ្នាំ ២០២០។ បើយោងតាមសារព័ត៌មាន Sina បានឱ្យដឹងថារូបនាងជាតារាស្រីហុងកុងម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើនខ្លាំងរហូតដល់ ៧០ លានដុល្លារអាមេរិកឯណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ